បុរស២នាក់ឃើញក្មេងស្រីដើរតែម្នាក់ឯង នាំគ្នាទៅចាប់រំលោភសេពសន្ថវ: រួចសម្លាប់នាងចោល ដើម្បីបំបិទ តែកម្មអាក្រក់ ក៏ផ្ដល់ផលឲ្យភ្លាមៗ ត្រូវប៉ូលិសចាប់វាយខ្នោះ នាំទៅអនុវត្ដទោស តាមច្បាប់។
មន្រ្ដីប៉ូលិសក្នុងតំបន់ បានថ្លែង កាលពីថ្ងៃសៅរ៍ ថា អំពើឃាតកម្មដ៏សាហាវនេះ បានកើតឡើង នៅភាគខាងជើង រដ្ឋឧត្ដារប្រាដែស (Uttar Pradesh) ប្រទេសឥណ្ឌា។ រីឯសាកសពរបស់ក្មេងស្រីរងគ្រោះ ត្រូវគេប្រទះឃើញ នៅក្នុងចម្ការអំពៅ នៅក្នុងតំបន់នោះ។
ប៉ូលិស បានបន្ដថា ក្រោយពេលមានអំពើចាប់រំលោភសម្លាប់បែបនេះ សមត្ថកិច្ចបានស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង័្សយ ចំនួន២នាក់ និងនាំទៅចាត់ការតាមច្បាប់។ ជនដៃដល់ ជាមនុស្សរស់នៅជិតខាងនឹងជនរងគ្រោះ។
អង្គការសង្គមស៊ីលនៅក្នុងប្រទេសឥណ្ឌា បានឲ្យដឹងថា ដោយសារតែអត្រាចាប់រំលោភទៅលើក្មេងស្រី មានចំនួនច្រើន គួរឲ្យព្រួយបារម្ភបែបនេះ ទើបអង្គការស្រ្ដី និងទាំងស្រ្ដីខ្លួនឯង បានចេញមុខមកតវ៉ា ជំរុញឲ្យអាជ្ញាធរផ្តន្ទាទោសជនល្មើសឲ្យបានខ្លាំងក្លាបំផុត៕