ទីក្រុង Crotone ៖ ទូកមួយគ្រឿងដឹកជនចំណាកស្រុកចំនួន២០នាក់ បានជួបនឹងគ្រោះចង្រៃ ត្រូវភ្លើងឆាបឆេះ បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ និង៧នាក់ផ្សេងទៀត រងរបួស កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅភាគខាងត្បូងឆ្នេរសមុទ្រ នៃប្រទេសអ៊ីតាលី។ មន្ត្រីប៉ូលិស និងសុខាភិបាលអ៊ីតាលី បានថ្លែង នៅថ្ងៃទី៣១ ខែសីហា ថា...
Read moreរដ្ឋធានីជេរូសាឡឹម៖ ក្រោយពេលមើលឃើញចិនកំពុងតែរំលោភលើខ្សែបន្ទាត់ព្រំដែន (LAC) ស្ថិតក្នុងតំបន់ Ladakh នាភាគខាងកើតនោះមក អ៊ីស្រាអែលបានសម្រេចចិត្តលក់ប្រព័ន្ធព្រមាន និងគ្រប់គ្រងយន្ដហោះ (AWACS) ទៅឲ្យប្រទេសឥណ្ឌា ហើយបដិសេធការលក់ប្រព័ន្ធនេះទៅឲ្យប្រទេសចិន។ បើយោងតាម S. Alex Philip បានឲ្យដឹងថា ប្រទេសឥណ្ឌា មានតម្រូវការជាលើកដំបូងនូវប្រព័ន្ធ AWACS នៅក្នុងអំឡុងពេលមានការវាយប្រហារ...
Read moreរដ្ឋធានីតៃប៉ិ៖ ស្ថានការណ៍ចុងក្រោយ នៅតំបន់សមុទ្រចិនខាងត្បូង កំពុងវិវឌ្ឍទៅរកភាពតានតឹងកាន់តែខ្លាំងឡើង រវាងចិន និអាមេរិក ហើយរដ្ឋាភិបាលប៉េកាំងនៅតែគំរាមកំហែងទៅលើរដ្ឋាភិបាលទីក្រុងតៃប៉ិ អំពើការប្រើប្រាស់កម្លាំងយោធា ដើម្បីកម្ទេចដែនកោះមួយនេះ ប្រសិនបើប្រកាសឯករាជភាព ផ្ដាច់ចេញពីប្រទេសចិន ប៉ុន្ដែដោយសារបញ្ហានេះ ទើបរដ្ឋាភិបាលទីក្រុងវ៉ាស៊ីតោន បានសម្រេចផ្គត់ផ្គង់យន្ដហោះដ៏ទំនើបចុងក្រោយរបស់ខ្លួន ប្រភេទ F-16 ដល់ដែនកោះមួយនេះ ដើម្បីការពារខ្លួន។ ការផ្គត់ផ្គង់យន្ដហោះ F-16...
Read moreរដ្ឋធានីញូវដេលី៖ មន្រ្ដីក្រសួងការពារជាតិឥណ្ឌា បានថ្លែងថា ឥណ្ឌានឹងមិនដកកងទ័ព ចេញពីខ្សែបន្ទាត់ព្រំដែននោះទេ ហើយឥណ្ឌាកំពុងប្រុងជើងការ សម្រាប់អ្វីដែលកើតឡើង ដើម្បីឆ្លើយតបនឹងការឈ្លានពានរបស់ចិន។ ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ឥណ្ឌាបន្ដរក្សាកងទ័ពរបស់ខ្លួន នៅតាមបន្ទាត់ព្រំដែន(LAC) ស្ថិតនៅភាគខាងកើតតំបន់ Ladakh ដែលមានជម្លោះជាមួយនឹងចិន។ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងតំបន់នេះ...
Read moreមន្រ្ដីក្រសួងការពារជាតិអាមេរិកមួយរូប បានថ្លែងថា ចិនបានបាញ់មីស៊ីល រយ:ចម្ងាយមធ្យម ចូលទៅក្នុងសមុទ្រចិនខាងត្បូង។ សកម្មភាពចុងក្រោយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ចង់បង្ហាញឥទ្ធិពលយុទ្ធសាស្រ្ដ និងអធិបតេយ្យរបស់ខ្លួន ទៅលើដែនទឹកមានជម្លោះជាមួយនឹងប្រទេសជាច្រើន នៅក្នុងសមុទ្រចិនខាងត្បូងនេះ។ ការបាញ់មីស៊ីល កាលពីថ្ងៃទី២៦ ខែសីហា បានធ្វើឡើង នៅក្នុងសមយុទ្ធយោធាជាបន្ដបន្ទាប់ ក្រោយពេលប្រទេសចិន មានភាពតានតឹងជាមួយនឹងអាមេរិក ជុំវិញការទាមទារសមុទ្រចិនខាងត្បូង និងការប៉ុនប៉ងដាក់សម្ពាធទៅលើកោះតៃវ៉ាន់។ រដ្ឋាភិបាលទីក្រុងប៉េកាំង...
Read moreរដ្ឋធានីដាម៉ាស់៖ បណ្ដាញផ្សព្វផ្សាយរបស់ស៊ីរី បានផ្សាយ កាលពីថ្ងៃទី២៨ ខែសីហា ថា នៅក្នុងសប្ដាហ៍នេះ គេឃើញយន្ដហោះដឹកទំនិញធុនធំបំផុតរបស់រុស្ស៊ី បានចុះចត នៅក្នុងប្រទេសស៊ីរី ចំនួន៧ជើង ធ្វើឲ្យគេសង័្សយថា រុស្ស៊ីកំពុងដឹកគ្រឿងសព្វាវុធ ទៅឲ្យស៊ីរី ដើម្បីវាយប្រហារទៅលើក្រុមឧទ្ទាម។ បើតាមប្រភពព័ត៌មាន Avia.Pro បានឲ្យដឹងថា រុស្ស៊ីបានប្រើយន្ដហោះដឹកទំនិញធុនធំប្រភេទ IL-76...
Read moreរដ្ឋធានីអង់ការ៉ា៖ ក្រោយពេលប្រទេសក្រិកប្រកាសការពារដែនអធិបតេយ្យភាព ប្រឆាំងនឹងការរំលោភបំពានពីតួកគី នោះមក ប្រធានាធិបតីតួកគី បានព្រមានដល់រដ្ឋាភិបាលអាថែនថា កំពុងតែដើរទៅរកគ្រោះថ្នាក់ នៅលើសមភូមិមេឌីទែរ៉ាណា។ លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអង់ការ៉ា នឹងមិនធ្វើសម្បទានណាមួយដល់ប្រទេសក្រិក នៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ នោះឡើយ។ លោកប្រធានាធិបតី បានព្រមានក្រិក...
Read moreរដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែសីហា បានសម្រេចចិត្ដដាក់ទណ្ឌកម្មលើក្រុមហ៊ុនធំៗរបស់ចិន ចំនួន២៤ និងមន្រ្ដីជាន់ខ្ពស់ចិនជាច្រើនរូបបន្ថែមទៀត ជាប់ពាក់ព័ន្ធនឹងការចូលរួមសាងសង់ និងធ្វើយោធូបនីយកម្ម នៅលើកោះសិប្បនិមិត្ដដ៏ចម្រូងចម្រាស នៅក្នុងសមុទ្រចិនខាងត្បូង។ ក្រសួងពាណិជ្ជកម្មអាមេរិក បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ក្រុមហ៊ុនធំៗជាច្រើនរបស់ចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់កងទ័ពចិន លើគម្រោងសាងសង់ នៅលើកោះសិប្បនិមិត្តដ៏ចម្រូងចម្រាស នៅក្នុងសមុទ្រចិនខាងត្បូង។...
Read moreរដ្ឋធានីបូហ្គាតា៖ ស្ថានភាពចុងក្រោយនេះ ប្រទេសកូឡុំប៊ី និងវេណេហ្ស៊ុយអេឡា កំពុងតែ ឡើងកម្ដៅ កាន់តែខ្លាំងឡើង ហើយរដ្ឋាភិបាលទីក្រុងបូហ្គាតបានចោទប្រកាន់របបគ្រប់គ្រង នៅអាមេរិកឡាទីនមួយនេះ កំពុងស្វះស្វែងរកការទិញមីស៊ីល ពីអ៊ីរ៉ង់ និងផ្គត់ផ្គង់អាវុធដល់កងទ័ពព្រៃ ទើបកូឡុំប៊ី រៀបចំផែនការត្រៀម វាយប្រហារប្រទេសនេះ។ បើតាមបណ្ដាញផ្សព្វផ្សាយ នៅតំបន់មជ្ឈិមបូព៌ា (AMN) បានផ្សាយ នៅថ្ងៃទី២៥...
Read moreរដ្ឋធានីញូវដេលី៖ ក្រោយការកើតមានជម្លោះព្រំដែនជាមួយនឹងប្រទេសចិន រហូតឈានដល់ការវាយប្រហារគ្នា បណ្ដាលឲ្យកងទ័ពឥណ្ឌាស្លាប់២០នាក់ និងភាគីចិនស្លាប់៤៣នាក់នោះមក មេដឹកនាំឥណ្ឌា តែងតែស្វះស្វែង រកទិញយន្ដហោះចម្បាំងទំនើបៗ មកពីលោកខាងលិច សម្រាប់ទប់ទល់នឹងមហិច្ឆតាឈ្លានពានរបស់ចិន ប៉ុន្ដែនៅពេលនេះ ឥណ្ឌារឹតតែដំឡើងឫទ្ធិរបស់ខ្លួនបន្ថែមទៀត ដោយសម្រេច លក់មីស៊ីល មានល្បឿនលឿនជាងសំឡេងទៅឲ្យប្រទេសជាមិត្តថែមទៀតផង។ បើយោងតាមគេហទំព័រ Defenceaviationpost បានចេញផ្សាយ នៅថ្ងៃទី២៥ ខែសីហា...
Read moreទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com
081 31 3333
អាស័យដ្ឋាន៖ រាជធានីភ្នំពេញ
Copyright © 2020 Pich News , All right reserved.
© 2020 pichnews.com