ព័ត៌មានទាន់ហេតុការណ៍

1

អង់គ្លេសនិងព្យួរកាផ្កល់បត្យាប័នដល់ទីក្រុងហុងកុង

អង់គ្លេស៖កាសែតអង់គ្លេសបានរាយការណ៍ថានៅថ្ងៃច័ន្ទនេះថាប្រទេសអង់គ្លេសនឹងបញ្ឈប់ការផ្ដល់សន្ធិសញ្ញាធ្វើបត្យាប័នជាមួយហុងកុងស្របពេលមានការកើនឡើងនៃជម្លោះរបស់ខ្លួនជាមួយចិនជុំវិញការដាក់ចេញច្បាប់សន្តិសុខថ្មីរបស់ចិនក្នុងទឹកដីអតីតអាណានិគមអងគ្លេស។ តាមការការចេញផ្សាយរបស់ការសែត The Time និង Daily Telegraph បានអោយដឹងថារដ្ឋមន្រ្តីការបរទេសលោក Dominic Raab ដែលធ្លាប់បានចោទប្រកាន់ប្រទេសចិនពីបទរំលោភសិទ្ធិមនុស្ស​ បានប្រកាសសេចក្ដីសម្រេចមួយទៅកាន់រដ្ឋសភាដើម្បីបញ្ឈប់ការផ្ដល់សន្ធិសញ្ញាបត្យាប័នទៅកាន់រដ្ឋសភាកាលថ្ងៃអាទិត្យ។ ការផ្លាស់ប្តូរបែបនេះនឹងក្លាយចំណុចដ៏ល្អមួយនៃអ្វីដែលអតីតនាយករដ្ឋមន្រ្តីលោក David Cameron បានហៅថាជា“ យុគសម័យមាស” ដើម្បីបង្កើននូវចំណងទាក់ទងជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចទី ២ លើពិភពលោកមួយនេះ។...

Read more

សហភាពអារ៉ាប់ដាក់បង្ហោះយាន្ដអវកាសសំរាប់បំពេញបេសកកម្មទៅកាន់ភពព្រះអង្គារ

អារ៉ាប់៖សហភាពអារ៉ាប់រួមជាមួយក្រុនហ៊ុន Emirate (UAE) បានចាប់ផ្តើមបេសកកម្មដំបូងរបស់ខ្លួនទៅកាន់ភពព្រះអង្គារនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈដែលខ្លួនខិតខំធ្វើការអភិវឌ្ឍសមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ខ្លួនហើយងាកចេញពីការពឹងផ្អែកលើថាមពលប្រេង។ គម្រោងបាញ់បង្ហោះយាន្ដអវកាសប្រភេទ The Hope Probe បានធ្វើការហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima របស់ជប៉ុននៅម៉ោង ១,៥៨ ព្រឹកម៉ោងនៅ UAE សម្រាប់ដំណើររយៈពេល ៧ ខែទៅកាន់ភពក្រហម ដែលវានិងទាញយកនិងបញ្ជូនទិន្នន័យអំពីបរិយាកាសរបស់ភពអង្គារមកកាន់ផែនដីវិញ។...

Read more

អាជ្ញាធរខណ្ឌព្រែកព្នៅ និងសង្កាត់ពញ្ញាពន់ចុះពង្រីកផ្លូវស្រះលួងដើម្បីចាក់បេតុងនាពេលខាងមុខ

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌព្រែកព្នៅចុះឈូស ឆាយ កិនពង្រៀប និងកាត់ដើមឈើ ដែលដុះមកលើផ្លូវ ស្រះលួង ដើម្បីសម្រួលនិងពង្រីកផ្លូវនេះចាក់បេតុងនាថ្ងៃខាងមុខ នាព្រឹកថ្ងៃទី២០ ខែកក្កា ឆ្នាំ២០២០ នៅក្នុងភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ លោកគូ អឿន ចៅសង្កាត់ពញ្ញាពន់ បានប្រាប់ឲ្យដឹងថា...

Read more

រោងកុនជាច្រើននៅប្រទេសចិនបើកដំណើរការឡើងវិញ បន្ទាប់ពីបង្ហាញពីការធ្លាក់ចុះនៃវិរុសឆ្លង

ចិន៖រោងកុនរបស់ប្រទេសចិនកំពុងបើកដំណើរការឡើងវិញបន្ទាប់ពីត្រូវបានបិទអស់រយៈពេល ៦ ខែដើម្បីជួយបន្ថយការរីករាលដាលនៃវិរុសឆ្លង។ រដ្ឋបាលភាពយន្តចិនបានបញ្ចាក់ថាចំពោះរោងភាពយន្ដនៅក្នុងតំបន់ដែលមានហានិភ័យទាបអាចបើកទ្វារម្តងទៀតចាប់ពីថ្ងៃនេះតទៅ ដោយសារប្រទេសភាគច្រើនកំពុងធ្លាក់ចុះពីហានិភ័យខ្ពស់នៃវិរុស ហើយគេរំពឹងថាវានឹងអាចបើកឡើងវិញទូទាំងប្រទេស។ សូមរលឹកថា រោងកុនរបស់ប្រទេសចិនត្រូវបានវាយប្រហារយ៉ាងខ្លាំងដោយសារការបិទទ្វារដែលបានចាប់ផ្តើមតាំងពីខែ មករា ដោយបានអោយមានមនុស្សជាច្រើនត្រូវបានបង្ខំឱ្យឈប់ធ្វើជំនួញផ្នែកនេះ។ ក្នុងនោះរោងកុនដែលបើកជាថ្មីនឹងត្រូវកំណត់នូវវិធានដ៏តឹងរឹងរួមទាំងការចាក់បញ្ចាំងត្រូវបានកំណត់ត្រឹម ៣០% និងចំនួនខ្សែភាពយន្តដែលបានបង្ហាញត្រូវបានធ្លាកចុះ ៥០% នៃបរិមាណដែលបានកំណត។ ចំពោះអតិថិជនចូលទស្សនាត្រូវត្រួតពិនិត្យកម្ដៅជាប្រចាំ និងពាក់របាំងមុខព្រមទាំងបុគ្គលិកផងដែរ។ ចំណែកសំបុត្រត្រូវតែទិញតាមអ៊ិនធ័រណេត ហើយក្រុមអតិថិជនត្រូវអង្គុយដាច់ដោយឡែកពីគ្នាយ៉ាងតិចមួយម៉ែត្រ។ ក្រោមការរឹតបន្ដឹងនេះបានក្លាយជាផលប៉ះពាល់ថ្មីមួយដ៏ធំព្រោះវាជាផ្នែកមួយដ៏សំខាន់នៃចំណូលរបស់ឧស្សាហកម្មនេះ...

Read more

ស្តាប្រឡាយជ្រៅពេកបង្កអោយបាក់ស្រុតដល់ផ្លូវសាធារណះធ្វើអោយពលរដ្ឋ៣ភូមិព្រួយបារម្មណ៍នឹងសំណូមពរដល់អាជ្ញាធររកវិធីទប់ស្កាត់

បាត់ដំបង៖ ប្រឡាយ១ខ្សែដែលត្រូវបានអាជ្ញាធរស្តាដើម្បីបណ្តោះទឹកសម្រាប់ជួយប្រជាកសិករកន្លងមកមានការបាក់ស្រុតយ៉ាងធ្ងន់ធ្ងរដល់ផ្លូវសាធារណះរួមនិងប៉ះពាល់ដល់ដីភូមិរបស់ពួកគាត់មួយចំនួនផងននោះពេលនេះពួកគាត់ដែលជាជាប្រជាពលរដ្ឋនៅរស់នៅភូមិចំនួន៣មានការព្រួយបារម្មណ៍បើអាជ្ញាធរគ្មានវិធានការទប់ស្កាត់អោយទាន់ពេលនោះទេ។ ប្រឡាយ១ខ្សែនេះឆ្លងកាត់ក្នុងភូមិចំនួនបីរួមមានភូមិតាព្រួច.ភូមិអូរតានុប.ភូមិចុងព្រែកចំណុះអោយសង្កាត់ក្ដុលក្រុងបាត់ដំបងខេត្តបាត់បាត់ដំបង។ប្រជាពលរដ្ឋបានអោយដឹងថា:ការស្តាប្រឡាយនេះពួកគាត់រីករាយនឹងទទួលយកបានក្នុងការកែប្រែប្រព័ន្ធធារ៉ាសាស្ត្រសម្រាប់បញ្ជូនទឹកដល់ប្រជាកសិករក្នុងការប្រកបរបរកសិកម្មអោយកាន់តែមានភាពរីកចម្រើន។ ពួកគាត់បន្តថា:ប៉ុន្តែអ្វីុដែលធ្វើអោយពួកគាត់មានការព្រួយបារម្ភណ៍នោះគឺមាត់ប្រឡាយសងខាងនេះត្រូវបានបាក់ស្រុតជាបន្តបន្ទាប់ពេលធ្លាក់ភ្លៀងម្តងៗធ្វើអោយបាក់ស្រុតដល់ដីផ្លូវបង្កអោយអ្នកធ្វើដំណើរព្រួយបារម្មណ៍ក៏ដូចជាបង្កអោយខូចខាតដល់ផ្លូវសាធារណះផងដែរ។ពួកគាត់បន្តថាការបាក់ស្រុតនេះបង្កមកពីការស្តារប្រឡាយនេះជ្រៅហើយមាត់ប្រឡាយសងខាងចោទមិនត្រូវតាមកម្រិតស្តង់ដាទើបងាយនឹងបាក់ស្រុតបែបនេះហើយពួកគាត់ទាំងបីភូមសំណូមពរដល់អាជ្ញាធរក្រុងនឹងខេត្តរកវិធីដើម្បីទប់ស្កាត់ការបាក់ស្រុតនេះជាផលប្រយោជន៍ប្រើប្រាស់បានយូរអង្វែង។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនឹងដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋផងលោកផេង.សិទ្ធីអភិបាលក្រុងបានអោយទូរទស្សន៍ព្រះនរាណ៍ដឹងនៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២០នេះថា:បញ្ហានេះលោកបានអោយចៅសង្កាត់ក្តុលកោះប្រជុំនៅថ្ងៃទី១៩ខែកក្កដានេះដែរហើយដើម្បីរកវិធានការទប់ស្កាត់ក្នុងការបាក់ស្រុតនេះ៕សៅ សារិទ្ធ៕

Read more

តម្លៃប្រេងហកងើបឡើងវិញ បន្ទាប់ពីរងសម្ពាធពីការរាត្បាតនៃវិរុសអស់រយៈពេលជាច្រើនខែ

Hot News!បន្ទាប់ពីតម្លៃប្រេងធ្លាក់ចុះអស់រយៈពេលជាច្រើនខែ នៅថ្ងៃច័ន្ទនេះមានការរំពឹងទុកខ្ពស់ថាការធ្លាក់ចុះនូវល្បឿននៃការឆ្លងមេរោគកូរ៉ូណាអាចធ្វើអោយតម្លៃប្រេងមានការស្ទុះងើបឡើងវិញស្របពេលតម្រូវការប្រេងមានការកើនឡើង។ ប្រេងឆៅប្រភេទ Brent ធ្លាប់បានធ្លាក់ចុះ ១០ សេនឬ ០,២ ភាគរយ ក្នុងតម្លៃនៅត្រឹម ៤៣,០៤ ដុល្លារក្នុងមួយបារ៉ែលកាលពីសប្តាហ៍មុន។ ចំណែកតម្លៃប្រេងនៅអាមេរិកបានធ្លាក់ចុះ ៦ សេនឬ ០,២ ភាគរយក្នុងតម្លៃ ៤០.៥៣ ដុល្លារក្នុងមួយបារ៉ែល...

Read more

លីគទី២របស់កម្ពុជាគ្រោងនឹងចាប់ផ្ដើមនៅចុងឆ្នាំនេះ

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ (Cambodian Second League) ទំនងជាចាប់ផ្ដើមប្រកួតឡើងវិញនៅចុងឆ្នាំ២០២០ នេះ។ យោងតាមលិខិតជូនដំណឹងស្ដីពីការប្រកួតបាល់ទាត់សម្រាប់ឆ្នាំ២០២០ដែលក្នុងនោះមានព្រឹត្តិការណ៍សំខាន់ៗចំនួន៦ដែលរួមមានលីគលំដាប់ទី២កម្ពុជាផងនោះការដាក់ឲ្យដាក់ពាក្យចូលរួមប្រកួត នឹងចាប់ទទួលចាប់ពីថ្ងៃជូនដំណឹងតទៅ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ខណៈជុំវិញកាលបរិច្ឆេទប្រកួត គឺគេគ្រោងនឹងធ្វើពីថ្ងៃទី០៣ ខែតុលា រហូតដល់ថ្ងៃទី១៩ខែធ្នូឆ្នាំ២០២០ខណៈចំនួនក្រុមគឺអាស្រ័យទៅតាមចំនួនក្រុមដែលបានដាក់ពាក្យចូលរួមគ្រប់លក្ខខណ្ឌ។ ក្រៅតែពីពានរង្វាន់លីគទី២ព្រឹត្តិការណ៍បាល់ទាត់ចំនួន៥ផ្សេងទៀតក៏ត្រូវបានដាក់ឲ្យចាប់ផ្ដើមដាក់ពាក្យចូលរួមប្រកួតដូចគ្នាផងដែរ រួមមានពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០២០...

Read more

កងនាវាជើងទឹករុស្ស៊ីបើកការតាមដានលើនាវាពិឃាតរបស់អាមេរិកលើសមុទ្យខ្មៅ

រុស្ស៊ី៖នាពេលថ្មីៗនេះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាកងនាវាចរដែលស្ថិតលើសមុទ្រខ្មៅរបស់រុស្ស៊ីបានចាប់ផ្តើមតាមដាននាវាពិឃាតមីស៊ីលដឹកនាំដោយសហរដ្ឋអាមេរិកដែលបានចូលទៅកា​ន់សមុទ្រខ្មៅកាលពីថ្ងៃអាទិត្យ។ សេចក្តីរាយការណ៍និយាយថា“ កម្លាំងរបស់កងនាវាចរសមុទ្រខ្មៅរុស្ស៊ីបានចាប់ផ្តើមតាមដាននាវាពិឃាតអាមេរិក USS Porter ដែលបានចូលសមុទ្រខ្មៅនៅម៉ោង ១៩ និង ៤៥ នាទីម៉ោងក្នុងស្រុកកាលពីថ្ងៃទី ១៩ ខែកក្កដា” ។ ស្របពេលដែលមានការសង្ស័យពីកងទ័ពរុស្ស៊ីអ្នកដឹកនាំកងនាវាចរទី ៦ របស់សហរដ្ឋអាមេរិកបាននិយាយនៅមុននេះថា នាវា USS Porter...

Read more

ការនាំចេញរបស់ជប៉ុនបានធ្លាក់ចុះ ២៦,២% កាលពីខែមិថុនា

តូក្យូ៖ការនាំចេញរបស់ប្រទេសជប៉ុនបានធ្លាក់ចុះទ្វេដងសម្រាប់ខែទី៤ជាប់ៗគ្នានៅក្នុងខែមិថុនានៅពេលដែលជំងឺរាតត្បាតឆ្លងរាលដាលយ៉ាងខ្លាំងបានធ្វើឱ្យប៉ះពាល់ដល់តម្រូវការពិភពលោក គឺជាការពង្រឹងការរំពឹងទុកថា សេដ្ឋកិច្ចបានធ្លាក់ចុះទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅបំផុតរបស់ខ្លួននៅក្នុងទសវត្ស។ ការនាំចេញរបស់ជប៉ុននៅសហរដ្ឋអាមេរិកជិតពាក់កណ្តាលដោយសារតែការធ្លាក់ចុះតម្រូវការរថយន្តនិងគ្រឿងបន្លាស់រថយន្តខណៈពេលដែលការនាំចេញទៅចិននៅតែខ្សោយដែលបង្ហាញពីអវត្តមាននៃក្បាលម៉ាស៊ីនលូតលាស់ខ្លាំងនៅក្នុងសេដ្ឋកិច្ចពិភពលោក។ តម្រូវការសកលសម្រាប់រថយន្តនិងទំនិញប្រើប្រាស់បានយូរបានធ្លាក់ចុះចាប់តាំងពីខែមីនានៅពេលដែលជំងឺរាតត្បាតបានជម្រុញឱ្យប្រទេសជាច្រើនត្រូវបានបិទទ្វារដែលបង្ខំឱ្យអាជីវកម្មបិទទ្វារនិងមនុស្សស្នាក់នៅផ្ទះ។ ទោះបីជាប្រទេសជាច្រើនបានចាប់ផ្តើមបើកសេដ្ឋកិច្ចនិងសកម្មភាពរបស់ពួកគេឡើងវិញក៏ដោយទិន្នន័យនេះអាចកាត់បន្ថយក្តីសង្ឃឹមសម្រាប់ការស្ទុះងើបឡើងវិញនៃតម្រូវការសកលនិងសេដ្ឋកិច្ចដឹកនាំដោយប្រទេសជប៉ុន។ ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុ (MOF) បានបង្ហាញកាលពីថ្ងៃច័ន្ទថាការនាំចេញរបស់ជប៉ុនបានធ្លាក់ចុះ ២៦,២% ក្នុងខែមិថុនាធៀបនឹងឆ្នាំមុនដែលធំជាងការធ្លាក់ចុះ ២៤,៩% ដែលក្រុមសេដ្ឋវិទូបានស្ទង់មតិ។ វាបានតាមការធ្លាក់ចុះ ២៨,៣% ក្នុងខែឧសភាដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតចាប់តាំងពីខែកញ្ញាឆ្នាំ ២០០៩ ។ ការធ្លាក់ចុះនេះត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរដោយសារការធ្លាក់ចុះប្រចាំឆ្នាំនៃការនាំចេញរថយន្តដែលមាននៅសហរដ្ឋអាមេរិក។ ការនាំចេញទៅសហរដ្ឋអាមេរិកដែលជាទីផ្សារសំខាន់របស់ជប៉ុនបានធ្លាក់ចុះ...

Read more

ក្មេងចាស់ប្រុសស្រីមានកើតជំងឺចម្លែកកំពុងផ្តើលពេញភូមិក្នុងក្រុងប៉ោយប៉េត

បន្ទាយមានជ័យ៖ភូមិ២ក្នុងសង្កាត់ប៉ោយប៉ែតកំពុងមានបញ្ហាកើតជម្ងឺចម្លែកម្យ៉ាងមាន ក្មេងចាស់ប្រុសស្រីបានធ្លាក់ខ្លួនឈឺនិងឡើងកម្តៅខុសធម្មតាខ្លះរហូតប្រកាច់ក្នុងភូមិក្បាលកោះនិងភូមិប៉ោយប៉ែតសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។បើតាមការអះអាងរបស់បងស្រីម្នាក់បាននិយាយថាប៉ុន្មានថ្ងៃនេះមានក្មេងចាស់ប្រុសស្រីក្នុងភូមិទាំង២នេះបានធ្លាក់ខ្លួនឈឺខ្លះបញ្ជូនទៅមន្ទីរពេទ្យរដ្ឋនិងភាគច្រើនទៅគ្លីនិកឯកជនគ្រប់គ្នាមិនដឹងថាកើតជំងឺអ្វីនោះទេប៉ុន្តែប្រាប់ពីមូលហេតុថាដំបូងឡើយមានអាការៈទន់ដៃទន់ជើងបន្ទាប់មកក្តៅសន្ធំហើយឡើងកន្ទួលលើដងខ្លួនឬសាច់មានពណ៏ក្រហមហើយពេលទៅដល់គ្លីនិកឯកជនក៏បានពិនិត្យកំដៅខ្លះឡើងដល់៤០អង្សាសេមិនតែប៉ុណ្ណោះគ្រួសាខ្លះអះអាងថាកូនចៅពួកគាត់ប្រកាច់ដោយសារឡើងកម្តៅខ្លាំងពេកក៏មានដែរ។ ចំណែកអាជ្ញាធរនិងក្រុមគ្រូពេទ្យកំពុងដុតដៃជើងចុះទៅដល់ភូមិកើតហេតុធ្វើការសាកសួរនិងធ្វើការជួយសង្គ្រោះអ្នកភូមិភ្លាមៗចំណែកឯអ្នកឡើងកម្តៅខ្លាំងត្រូវក្រុមគ្រូពេទ្យដឹកតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការព្យាបាលនិងតាមដានថាតើអ្នកជម្ងឺកើតរោគអ្វីឲ្យពិតប្រាកដ។ លោកវេជ្ជបណ្ឌិតខេពិសិដ្ឋប្រធានមណ្ឌលសុខភាពប៉ោយប៉ែត១ដែលចុះផ្ទាល់ដល់ចំណុចកើតហេតុមិនបានប្រាប់លម្អិតពីអការៈរោគឬអ្នកជំងឺមានប៉ុន្មាននាក់នោះឡើយដោយនិយាយថាលោកមិនសូវច្បាស់ការនោះទេ។ ដោយឡែកមន្ត្រីការិយាល័យស្រុកប្រត្តិបត្តក្រុងប៉ោយប៉ែតលោកវិជ្ជបណ្ឌិតសឹង្ហសុភាពបានប្រាប់តាមទូរស័ព្ទថាលោកមិនបានដឹងពីចំនួនអ្នកជំងឺបញ្ជូនពីភូមិទាំង២ខាងលើទៅកាន់មន្ទីរពេទ្យនោះទេព្រោះលោកទើបចុះដល់កន្លែងកើតហេតុថ្ងៃនេះ។លោកថាអ្នកជំងឺបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតនៅថ្ងៃទី២០កក្កដាឆ្នាំ២០២០នេះគឺមានចំនួន៤នាក់ហើយប្រុស២ស្រី២តែ៣នាក់ទៀតមានសញ្ញាសង្ស័យត្រូវតាមដានបន្តដោយឡែកម្នាក់គ្រាន់តែគ្រុនធម្មតា។ចំណែកមន្ត្រីក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតបានប្រាប់ថាអ្នកជំងឺដែលបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី១៩កក្កដាឆ្នាំ២០២០នេះមានចំនួន៧នាក់ហើយមានស្រីនាក់ចំនួន៤នាក់ភាគច្រើនជាកុមារលោកវេជលោកវេជ្ជបណ្ឌិតបាននិយាយថានៅមិនទាន់ដឹងអំពីមូលហេតុអ្វីនោះទេដោយបញ្ជាក់ថាត្រូវពិនិត្យតាមដានមើលឈាមឬតាមដានអការៈរោគអ្នកជម្ងឺបន្តទៀតសិន។

Read more
Page 74 of 94 1 73 74 75 94

Recent Posts

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.