អារ៉ាប់៖សហភាពអារ៉ាប់រួមជាមួយក្រុនហ៊ុន Emirate (UAE) បានចាប់ផ្តើមបេសកកម្មដំបូងរបស់ខ្លួនទៅកាន់ភពព្រះអង្គារនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈដែលខ្លួនខិតខំធ្វើការអភិវឌ្ឍសមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ខ្លួនហើយងាកចេញពីការពឹងផ្អែកលើថាមពលប្រេង។
គម្រោងបាញ់បង្ហោះយាន្ដអវកាសប្រភេទ The Hope Probe បានធ្វើការហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima របស់ជប៉ុននៅម៉ោង ១,៥៨ ព្រឹកម៉ោងនៅ UAE សម្រាប់ដំណើររយៈពេល ៧ ខែទៅកាន់ភពក្រហម ដែលវានិងទាញយកនិងបញ្ជូនទិន្នន័យអំពីបរិយាកាសរបស់ភពអង្គារមកកាន់ផែនដីវិញ។
តាមការផ្ដល់ព័ត៌មានដោយបានបង្ហាញថាការបាញ់បង្ហោះដោយរ៉ុក្កែតគ្មានមនុស្សបើកប្រភេទ Al-Amal និងវិលត្រលប់វិញមកកាន់តំបន់អារ៉ាប់។
៥ នាទីបន្ទាប់ពីការបាញ់បង្ហោះរ៉ុក្កែតដែលដឹកឧបករណ៍អង្កេតបានដំណើរជាលើកជាលើកដំបូងសំរាប់ប្រទេសមួយនេះ។ បេសកកម្មអារ៉ាប់ទៅកាន់ភពព្រះអង្គារដំបូងបង្អស់បានគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១៤ ខែកក្កដា ប៉ុន្តែត្រូវបានពន្យារពេល ២ ដងដោយសារអាកាសធាតុមិនល្អ។
បច្ចុប្បន្ននេះមានបេសកកម្មសកម្មចំនួន ៨ ក្នុងការរុករកភពព្រះអង្គារនិងគោចរជុំវិញផែនដី ក្នុងនោះប្រទេសចិន និងសហរដ្ឋអាមេរិកក៏គ្រោងនឹងបញ្ជូនយាន្ដបន្ថែមទៀតនៅឆ្នាំនេះផងដែរដោយឆ្លៀតយកពេលមួយដែលផែនដីនិងភពអង្គាកំពុងរំកិលជិតគ្នាបំផុត។
នៅខែតុលាភពអង្គារនឹងមានចម្ងាយខ្លីជាង ៦២,០៧ លានគីឡូម៉ែត្រពីផែនដីនេះបើយោងតាមអង្គការណាសា ដែលអាចបង្ហាញពីក្តីសង្ឃឹមត្រូវបានគេរំពឹងថានឹងឈានដល់គន្លងរបស់ភពព្រះអង្គារនៅត្រឹមខែកុម្ភៈឆ្នាំ ២០២១ ដែលជាខួបលើកទី ៥០នៃការបង្រួបបង្រួមរបស់អារ៉ាប់រួមនិងសម្ព័ន្ធមិត្តធំៗទាំងប្រាំពីរគោលបំណងនៃបេសកកម្មភពព្រះអង្គារគឺដើម្បីផ្តល់នូវរូបភាពដ៏ទូលំទូលាយនៃសក្ដានុពលអាកាសធាតុនៅក្នុងបរិយាកាសរបស់ភពក្រហមនេះតាមរយៈការស៊ើបអង្កេតគឺជាមូលដ្ឋានគ្រឹះមួយសម្រាប់គោលដៅធំជាងគេពោលគឺការកសាងការតាំងទីលំនៅរបស់មនុស្សនៅលើភពព្រះអង្គារក្នុងរយៈពេល ១០០ ឆ្នាំខាងមុខទៀត។