អង់គ្លេស៖កាសែតអង់គ្លេសបានរាយការណ៍ថានៅថ្ងៃច័ន្ទនេះថាប្រទេសអង់គ្លេសនឹងបញ្ឈប់ការផ្ដល់សន្ធិសញ្ញាធ្វើបត្យាប័នជាមួយហុងកុងស្របពេលមានការកើនឡើងនៃជម្លោះរបស់ខ្លួនជាមួយចិនជុំវិញការដាក់ចេញច្បាប់សន្តិសុខថ្មីរបស់ចិនក្នុងទឹកដីអតីតអាណានិគមអងគ្លេស។
តាមការការចេញផ្សាយរបស់ការសែត The Time និង Daily Telegraph បានអោយដឹងថារដ្ឋមន្រ្តីការបរទេសលោក Dominic Raab ដែលធ្លាប់បានចោទប្រកាន់ប្រទេសចិនពីបទរំលោភសិទ្ធិមនុស្ស បានប្រកាសសេចក្ដីសម្រេចមួយទៅកាន់រដ្ឋសភាដើម្បីបញ្ឈប់ការផ្ដល់សន្ធិសញ្ញាបត្យាប័នទៅកាន់រដ្ឋសភាកាលថ្ងៃអាទិត្យ។
ការផ្លាស់ប្តូរបែបនេះនឹងក្លាយចំណុចដ៏ល្អមួយនៃអ្វីដែលអតីតនាយករដ្ឋមន្រ្តីលោក David Cameron បានហៅថាជា“ យុគសម័យមាស” ដើម្បីបង្កើននូវចំណងទាក់ទងជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចទី ២ លើពិភពលោកមួយនេះ។
ប៉ុន្តែទីក្រុងឡុងនៅតែបង្ហាញការមិនពេញចិត្តចំពោះការបង្រ្កាបរបស់ចិនទៅលើហុងកុង ជាមួយនិងការលាក់បាំងទិន្នន័យការពិតទាំងស្រុងអំពីការផ្ទុះឡើងនៃវីរុស។ ចំណែកបញ្ហាមួយទៀតកាលពីសប្តាហ៍មុនលោកនាយករដ្ឋមន្រ្តី Boris Johnson បានបញ្ជាឱ្យក្រុមហ៊ុនរបស់ខ្លួនដកចេញនូវឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei Technologies ទាំងស្រុងពីបណ្តាញ 5G របស់ចក្រភពអង់គ្លេសនៅចុងឆ្នាំ ២០២៧ ដែលប្រទេសចិនបានចោទប្រកាន់អងគ្លេសកំពុងដើរតួរនាទីដ៏សំខាន់ជាសហរដ្ឋអាមេរិក។ កាលពីព្រឹកថ្ងៃអាទិត្យឯកអគ្គរដ្ឋទូតចិនប្រចាំនៅចក្រភពអង់គ្លេសបានព្រមានអំពីការឆ្លើយតបដ៏តឹងតែងប្រសិន បើទីក្រុងឡុងដ៍ព្យាយាមដាក់ទណ្ឌកម្មលើមន្ត្រីណាមួយរបស់ខ្លួន ដូចទៅនិងការអំពាវនាវរបស់សមាជិកសភាខ្លះនៅក្នុងគណបក្សអភិរក្សរបស់លោកចនសុន។