ចិន៖រោងកុនរបស់ប្រទេសចិនកំពុងបើកដំណើរការឡើងវិញបន្ទាប់ពីត្រូវបានបិទអស់រយៈពេល ៦ ខែដើម្បីជួយបន្ថយការរីករាលដាលនៃវិរុសឆ្លង។
រដ្ឋបាលភាពយន្តចិនបានបញ្ចាក់ថាចំពោះរោងភាពយន្ដនៅក្នុងតំបន់ដែលមានហានិភ័យទាបអាចបើកទ្វារម្តងទៀតចាប់ពីថ្ងៃនេះតទៅ ដោយសារប្រទេសភាគច្រើនកំពុងធ្លាក់ចុះពីហានិភ័យខ្ពស់នៃវិរុស ហើយគេរំពឹងថាវានឹងអាចបើកឡើងវិញទូទាំងប្រទេស។
សូមរលឹកថា រោងកុនរបស់ប្រទេសចិនត្រូវបានវាយប្រហារយ៉ាងខ្លាំងដោយសារការបិទទ្វារដែលបានចាប់ផ្តើមតាំងពីខែ មករា ដោយបានអោយមានមនុស្សជាច្រើនត្រូវបានបង្ខំឱ្យឈប់ធ្វើជំនួញផ្នែកនេះ។ ក្នុងនោះរោងកុនដែលបើកជាថ្មីនឹងត្រូវកំណត់នូវវិធានដ៏តឹងរឹងរួមទាំងការចាក់បញ្ចាំងត្រូវបានកំណត់ត្រឹម ៣០% និងចំនួនខ្សែភាពយន្តដែលបានបង្ហាញត្រូវបានធ្លាកចុះ ៥០% នៃបរិមាណដែលបានកំណត។ ចំពោះអតិថិជនចូលទស្សនាត្រូវត្រួតពិនិត្យកម្ដៅជាប្រចាំ និងពាក់របាំងមុខព្រមទាំងបុគ្គលិកផងដែរ។ ចំណែកសំបុត្រត្រូវតែទិញតាមអ៊ិនធ័រណេត ហើយក្រុមអតិថិជនត្រូវអង្គុយដាច់ដោយឡែកពីគ្នាយ៉ាងតិចមួយម៉ែត្រ។ ក្រោមការរឹតបន្ដឹងនេះបានក្លាយជាផលប៉ះពាល់ថ្មីមួយដ៏ធំព្រោះវាជាផ្នែកមួយដ៏សំខាន់នៃចំណូលរបស់ឧស្សាហកម្មនេះ ដែលធ្វើអោយរោងកុនរាប់ពាន់នៅប្រទេសចិនស្ថិតនៅក្រោមការបិទទ្វារ។ ដោសារប្រទេសចិនដែលជាចំណុចកណ្តាលនៃជំងឺរាតត្បាតដំបូងបង្អស់និងជាទីផ្សារភាពយន្តធំបំផុតទី ២ របស់ពិភពលោក ដែលការិយាល័យរបស់ប្រទេសនេះធ្លាប់បានទទួលប្រាក់ចំណូល ៩,២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ។ ប៉ុន្តែតួលេខនោះ មានការភ្ញាក់ផ្អើលដែលរំពឹងថានឹងធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការបិទរោងកុនហើយការចេញផ្សាយខ្សែភាពយន្តក្នុងស្រុកនិង ហូលីវូដត្រូវបានលុបចោលឬផ្លាស់ប្តូរទៅចាក់ផ្សាយតាមអ៊ីនធឺណិត។
កាលពីដើមខែនេះម្ចាស់រោងកុនធំជាងគេរបស់ចិនឈ្មោះ Wanda Film បានព្រមានថាខ្លួននឹងឈានទៅរកការខាតបង់សម្រាប់រយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ខណៈក្រុមហ៊ុនរោងកុនជាង ៦០០ នៅទូទាំងប្រទេសបាននិយាយថាខ្លួននឹងខាតបង់រហូតដល់ទៅ ១,៦ ពាន់លានដុល្លារបើប្រៀបធៀបទៅនឹងប្រាក់ចំណេញកាលពីឆ្នាំមុនមានរហូតដល់ ៥២៤ លានយ័ន។