Toem Oemra

ប្រទេសចិនដាក់បង្ហោះផ្កាយរណបគមនាគមន៍ពាណិជ្ជកម្មប្រភេទថ្មីដោយជោគជ័យ

ចិន៖ប្រទេសចិនបានបញ្ជូនផ្កាយរណបទូរគមនាគមន៍ពាណិជ្ជកម្មមួយទទួលបានជោគជ័យដែលត្រូវបានគេស្គាល់ថាជាប្រភេទ APSTAR-6D ចូលទៅក្នុងគន្លងដែលបានគ្រោងទុកពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ស៊ីចាង ភាគនិរតីកាលពីថ្ងៃព្រហស្បតិ៍។ ផ្កាយរណបទូរគមនាគមន៍ APSTAR-6D ត្រូវបានបាញ់បង្ហោះដោយកាំជ្រួចក្រុមហ៊ុនដឹកអ្នកដំណើរ Long March-3B នៅម៉ោង ៨ និង ១១ នាទី នេះបើយោងតាមមជ្ឈមណ្ឌលបាញ់បង្ហោះ ស៊ីចាង។ ផ្កាយរណបនេះត្រូវបានបង្កើតឡើងដោយបណ្ឌិត្យសភាបច្ចេកវិទ្យាអវកាសចិនដែលជាបុត្រសម្ព័ន្ធរបស់សាជីវកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអវកាសចិន។ ផ្កាយរណបប្រភេទថ្មីមានតួនាទីផ្តល់សេវាទូរគមនាគមន៍តាមរលកធាតុអាកាសផ្កាយរណបសម្រាប់ការដឹកជញ្ជូនតាមអាកាស នាវា...

អាមេរិកដាក់ទោសមន្រ្តីជាន់ខ្ពស់របស់ចិនបីនាក់ទាក់ទងនិងការរំលោភសិទ្ធមនុស្សលើជនជាតិភាគតិចក្នុងប្រទេសចិន

សហរដ្ឋអាមេរិក៖កាលពីថ្ងៃព្រហស្បតិ៍បានចាត់វិធានការធំដំបូងរបស់ខ្លួនដើម្បីបញ្ឈប់ការរំលោភបំពានដ៏គួរឱ្យរន្ធត់មួយទៅលើជនជាតិភាគតិច អ៊ូហ្គួរ ជនជាតិមូស្លីម ទួគី ដែលរស់នៅក្នុងប្រទេសចិន តាមរយៈការដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ជាច្រើននាក់។ មានមន្ត្រីចិនបីរូបនឹងត្រូវបដិសេធទិដ្ឋាការពីអាមេរិកនិងបង្កកនូវទ្រព្យសម្បត្តិមួយចំនួនធំដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិករួមទាំងលោក  Chen Quanguo ប្រធានបក្សកុម្មុយនិស្តចិនប្រចាំតំបន់ ស៊ីនជាំង និងជាស្ថាបត្យករនៃនយោបាយដ៏ធំមួយ បន្ទាប់ពីពួកគេបានប្រើប្រាស់សិទ្ធអំណាចប្រឆាំង នឹងជនជាតិភាគតិច។ រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បាននិយាយថាសហរដ្ឋអាមេរិកកំពុងធ្វើសកម្មភាពប្រឆាំងនឹងការរំលោភបំពានដ៏គួរឱ្យរន្ធត់និងជាប្រព័ន្ធនៅតំបន់ភាគខាងលិចប្រទេសចិនរួមមានការបង្ខំឲ្យធ្វើការ ការឃុំឃាំងមនុស្សជាច្រើន និងការត្រួតពិនិត្យចំនួនប្រជាជនដោយមិនស្ម័គ្រចិត្ត។...

អភិបាលក្រុងសេអ៊ូលលោក Park Won-soon ត្រូវបានគេប្រទះឃើញស្លាប់សង្ស័យជាករណីឃាតកម្ម

កូរ៉េ៖សអភិបាលក្រុងសេអ៊ូលដែលជាអតីតមេធាវីការពារសិទ្ធិមនុស្សនិងជាបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងដ៏មានសក្តានុពល ត្រូវបានគេប្រទះឃើញស្លាប់តែមួយថ្ងៃបន្ទាប់ពីគាត់ត្រូវបានរងនូវការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ។ សាកសពរបស់លោកត្រូវបានគេរកឃើញនៅព្រឹកថ្ងៃសុក្រនៅលើភ្នំមួយនៃរដ្ឋធានីស្ថិតក្បែរគេហដ្ឋាបរបស់គាត់ បង្ករអោយមានការភ្ញាក់ផ្អើល និងត្រូវបានគេសង្ស័យថា អាចជាករណីឃាតកម្ម ស្របពេលដែលលោកកំពុងរងការចោទប្រកាន់ពពីស្រ្តីម្នាក់ទាក់ទងនិងការរំលោភបំពានផ្លូវភេទ។  ដំបូងឡើយប៉ូលីសបានដាក់ការសង្ស័យថាលោកត្រូវបានធ្វើឃាតដោយខ្លួនឯង នៅពេលភស្តុភាងមួយចំនួននៅកន្លែងកើតហេតុមិនបានបញ្ជាក់ច្បាស់លាស់ នេះបើយោងទៅតាមទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងត្បូង។ ប៉ុន្តែក្នុងអំឡុងពេលបាត់ខ្លួនកូនស្រីរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍បានព្យាយាមទាក់ទងគាត់ តែដោយបន្សល់ទុកសារដែលស្តាប់ទៅដូចជាពាក្យចុងក្រោយ។ យោងតាមឯកសារដែលអះអាងជាសេចក្តីថ្លែងការណ៍របស់នារីរងគ្រោះឈ្មោះ Park ដែលធ្វើការជាលេខាផ្ទាល់របស់គាត់ចាប់ពីឆ្នាំ ២០១៥ បានចោទប្រកាន់គាត់បានប្រព្រឹត្តការយាយីផ្លូវភេទ និងកាយវិការមិនសមរម្យអំឡុងម៉ោងធ្វើការ រួមទាំងទទូចឲ្យនាងធ្វើសកម្មភាពស្មោគគ្រកនៅក្នុងបន្ទប់គេងដែលនៅជាប់ការិយាល័យរបស់គាត់។ បន្ទាប់មកលោកបានធ្វើការគំរាមតាមរយៈរូបអាក្រាត...

ខួបទី៦ឆ្នាំនៃព្រះរាជពិធីដង្ហែនិងតម្កល់ព្រះបរមអដ្ឋិព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលដង្ហែចេញពីព្រះមហាបញ្ចាក្នុងព្រះទីនាំងមហាមន្ទីរតម្កល់ក្នុងព្រះចេតិយគន្ធបុប្ផាបរិវេណព្រះឧបោសថរតនារាមព្រះកែវមរកត

ព្រះរាជកម្មវិធីថ្ងៃទី១នៃព្រះរាជពិធីដង្ហែនិងតម្កល់ព្រះបរមអដ្ឋិព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត 💐💐ពេលរសៀល💐💐 *ម៉ោង១៧:០០ព្រះរាជពិធីបួងសួងនៅមណ្ឌលព្រះបរមរូបព្រះករុណាព្រះបរមរតនកោដ្ឋនៅមុខព្រះរាជដំណាក់គន្ធបុប្ផា -ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ដេចយាងដល់មណ្ឌលព្រះបរមរូប -ស្ដេចយាងថ្វាយគ្រឿងសក្ការៈបូជា(ភ្លេងពិណពាទ្យ) -សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីសម្ដេចព្រះសង្ឃនិងមន្រ្តីសង្ឃ(ទាំងពីរគណ:)៩អង្គថ្វាយព្រះពុទ្ធជ័យមង្គល -ថ្វាយ-ប្រគេនទេយ្យទាននិងចតុប្បច្ច័យ -បត្តិទានគាថា(ចប់កម្មវិធី) *ម៉ោង១៨:០០ព្រះរាជពិធីថ្វាយព្រះបរិត្តនិងថ្វាយព្រះធម៌ទេសនានៅព្រះទីនាំងមហាមន្ទីរ -ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ដេចគង់ប្រថាប់លើព្រះទីនាំងមហាមន្ទីរ -ស្ដេចយាងថ្វាយគ្រឿងសក្ការៈបូជា(ភ្លេងពិណពាទ្យ) -នមស្សការព្រះរតនត្រ័យសមាទានសីល -អារាធនាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីនិងសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីសម្ដេចព្រះសង្ឃព្រះរាជាគណ:និងមន្ត្រីសង្ឃ(ទាំងពីរគណ:)២២អង្គថ្វាយព្រះបរិត្ត -ថ្វាយ-ប្រគេនទេយ្យទាននិងចតុប្បច្ច័យ *ម៉ោង១៨:៣០និមន្តព្រះធម្មកថិក១អង្គ(គណ:ធម្មយុត្តិកនិកាយ)ទេសនាព្រះធម្មគោរពសព្វី៤អង្គ -ប្រគេនទេយ្យទាន -បត្តិទានគាថា *ម៉ោង១៩:៣០ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ដេចយាងថ្វាយបង្គំនិងសំណេះសំណាលព្រះសង្ឃនិងប្រជាពលរដ្ឋចំនួន១៥០០០អង្គ/រូបនៅមុខព្រះបរមរាជវាំង 💐💐ពេលយប់💐💐 ម៉ោង២១:១៥ព្រះរាជពិធីយាងព្រះបរមអដ្ឋិព្រះករុណាព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចុះពីព្រះមហាបញ្ចាក្នុងព្រះទីនាំងមហាមន្ទីរទៅតម្កល់លើព្រះបល្ល័ង្កនៅមុខព្រះមហាស្វេតឆ័ត្រ...

ក្រសួងសង្គមកិច្ច បើកកិច្ចប្រជុំពិនិត្យតាមដានត្រួតពិនិត្យការអនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងការឆ្លើយតបចំពោះ អំពើហិង្សាលើកុមារ

ភ្នំពេញ៖ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកកិច្ចប្រជុំពិនិត្យតាមដានត្រួតពិនិត្យ ការអនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងការឆ្លើយតបចំពោះ អំពើហិង្សាលើកុមារ ឆ្នាំ២០១៧-២០២១។ កិច្ចប្រជុំនេះ មានរបៀបវារៈសំខាន់ៗចំនួនពីរ គឺទី១.ការពិនិត្យ និងឯកភាពលើរបាយការណ៍បូកសរុប ប្រចាំឆ្នាំ២០១៩ និងទី២.ការពិនិត្យលើសូចនាករសំខាន់ៗនិងទម្រង់ប្រមូលរបាយការណ៍សម្រាប់តាមដានត្រួតពិនិត្យការអនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់...

អភិបាលខេត្ត បានជំរុញដល់អាជ្ញាធរគ្រប់ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវ ខិតខំ និងយកចិត្តទុកដាក់ខ្ពស់ លើការងារផ្តល់សេវាសាធារណៈ

ខេត្តកណ្ដាល ៖ រដ្ឋបាលខេត្តកណ្តាលនៅ ព្រឹកថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ដែលបានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធនានាជាច្រើនរូប។ កិច្ចប្រជុំផ្ដោតសំខាន់លើ របៀបវារៈដែលបានគ្រោងទុក និងបានពិនិត្យពិភាក្សាពីវឌ្ឍនភាពនៃលទ្ធផលការងារ...

កូនប្រុសបំផ្លាញទ្រព្យឳពុកម្តាយជិត១០ឆ្នាំទ្រាំលែងបានសុំសមត្ថកិច្ចធ្វេីកិច្ចសន្យាកាត់កាលចោល

ភ្នំពេញ: ឪពុកម្តាយដែលមិនស្រលាញ់កូនខំបីបាច់ថែរក្សាតាំងពីចាប់កំណេីតរហូតធំដឹងក្តីបែជាកូនអកតញ្ញូមិនបានសងគុណឳពុកម្តាយវិញបែជារឹតតែធ្វេីឲ្យគាត់ទឹកភ្នែកជិត១០ឆ្នាំបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ទាំងលុយកាក់ អស់រាប់ម៉ឺនដុល្លារ ទើបមកដល់ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នេះ ពួកគាត់រត់មករកសមត្ថកិច្ចប៉ុស្តិ៍ភ្លើងឆេះរទះ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ឲ្យជួយធ្វើកិច្ចសន្យាកាត់កាលកូនប្រុសខាងលើ ចេញពីបន្ទុកគ្រួសារចោល។ តាមប្រភពពីឪពុកឈ្មោះ ម៉ក់ សុន អាយុ៦២ឆ្នាំ មុខរបរកម្មករ និងម្តាយឈ្មោះ...

ហ្គេមបាញ់ត្រីដុះស្លែជាច្រើនទីតាំងនៅសង្កាត់ផ្សារថ្មី១សង្កាត់ផ្សារថ្មី២ និង សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ នៅតែបន្តបើកលេងយ៉ាងរលូនដដែល ព្រោះសមត្ថកិច្ចអត់ចុះបង្ក្រាប

ភ្នំពេញ៖ ល្បែងហ្គេមបាញ់ត្រីជាច្រើនទីតាំងកំពុងនៅតែបន្តបើក ទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យដដែល ហើយពុំដែលឃើញអាជ្ញាធរមូលដ្ឋាន ឬ សមត្ថកិច្ចជំនាញណាចុះមកបង្ក្រាបសោះ មានទីតាំងស្ថិតនៅផ្ទះ៧៤+៧៥ និងផ្ទះ១១៤ ផ្លូវ១២៦ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ក្បែរបេនឡាន និងផ្ទះ៤៨B ផ្លូវ១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ទល់ មុខអាហារដ្ឋានអូរឬស្សីហើយ និងតូបគ្មានលេខ ស្ថិតនៅតាមផ្លូវលេខ១៧២...

បុរសម្នាក់ធ្លាក់ពីលេីអគារកំពស់២០ជាន់ស្លាប់ភ្លាមតែម្តង

ភ្នំពេញ៖ បុរសម្នាក់ បានធ្លាក់ពី​​ លេីអគារកំពស់ ២០ជាន់ស្លាប់ ភ្លាមតែម្តង មានទីតាំង ផ្ទះលេខ ២០ ផ្លូវ៣២២ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នាម៉ោងជាង៩ព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។ ជនរងគ្រោះ(សាកសព) ឈ្មោះ នី...

ពិធីប្រកួតបាល់ទាត់ជ្រើសរើសជើងឯក ពាន់រង្វាន់ សម្តេច ហ៊ុន សែន ឆ្នាំ២០២០ រវាងក្រុមយុវជនខេត្តកំពង់ឆ្នាំង ប្រកួតជាមួយ ក្រុមយុវជនខេត្តកែប

កំពង់ឆ្នាំង៖ រសៀលថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ជ្រើសរើសជើងឯក ពាន់រង្វាន់ សម្តេច...

Page 15 of 24 1 14 15 16 24

Recent Posts

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.