ហុងកុងចាប់ផ្ដើមបិទសាលាឡើងវិញ នៅពេលការរាត្បាតនៃវិរុសកើនឡើងកាន់តែខ្លាំង
ហុងកុង៖លោក Kevin Yeung រដ្ឋមន្រ្តីក្រសួងអប់រំបាននិយាយកាលពីថ្ងៃសុក្រថាទីក្រុងហុងកុងនឹងបិទសាលារៀនទាំងអស់ម្តងទៀតបន្ទាប់ពីមានការរីករាលដាលកើនឡើងនៃការឆ្លងជំងឺឆ្លងតាមតាមតំបន់មួយចំនួន។ ការចាប់ផ្ដើមបិទសាលារៀននឹងធ្វើឡើងចាប់ពីថ្ងៃច័ន្ទននារដូវក្ដៅខាងមុខបន្ទាប់ពីទីក្រុងបានកត់សំគាល់ពីកការកើនឡើងខ្លាំងជាថ្មីនៃករណីឆ្លងក្នុងតំបន់ត្រឹមរយៈពេលពីរបីថ្ងៃកន្លងមក។ ទីក្រុងនេះបានកត់ត្រានូវករណីថ្មីចំនួន ៣៨ ករណីកាលពីថ្ងៃសុក្រដែល ៣២ ករណីត្រូវបានបញ្ជូនទៅមន្ទីថែទាំក្នុងមូលដ្ឋាន។ កំណើននេះបង្ហាញពីការថយក្រោយសម្រាប់ទីក្រុងហុងកុង តែភោជនីយដ្ឋាន និងតបន់វប្បធម៌កំសាន្ដផ្សេងៗនោបន្តប្រតិបត្តិឡើងវិញធម្មតា។ លោក Kevin Yeung មានប្រសាសន៍ថាសាលាមធ្យមសិក្សា បឋមសិក្សានិងមតេយ្យទាំងអស់នឹងត្រូវបិទចាប់ពីថ្ងៃទី ១៣ ខែកក្កដាតទៅ...