ប្រសុីល៖ទិន្នន័យផ្លូវការចេញផ្សាយកាលពីថ្ងៃសុក្របានបង្ហាញថាការកាប់បំផ្លាញព្រៃអាហ្សូន នៅប្រទេសប្រេស៊ីលបានកើនឡើង ២៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេលពាក់កណ្តាលនៃឆ្នាំ ២០២០ ។
វិទ្យាស្ថានជាតិសម្រាប់ការស្រាវជ្រាវអវកាស (INPE) បាននិយាយថាផ្ទៃដីចំនួន ៣.០៦៩ គីឡូម៉ែត្រក្រឡា ឫស្មើនិង១.១៨៤ ម៉ែលការ៉េ ត្រូវបានរងផលប៉ះពាល់ដោយការកាប់បំផ្លាញព្រៃឈើដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីទិន្នន័យផ្កាយរណបត្រូវបានបង្ហាញចាប់ផ្តើមនៅឆ្នាំ ២០១៥ ។
កាលពីខែមិថុនាឆ្នាំនេះក្នុងរដូវប្រាំងចាប់ផ្តើម អគ្គិភ័យកើតមានឡើងជាមួយកំណត់ត្រាថ្មី នឹងការកាប់បំផ្លាញព្រៃឈើចំនួន ១.០៣៤ គីឡូម៉ែត្រការ៉េដែលកើនឡើងជិត ១១ ភាគរយ។ ប្រទេសប្រេស៊ីលបានរងការរិះគន់ពីបណ្តាប្រទេស និងក្រុមបរិស្ថានជុំវិញការកាប់បំផ្លាញព្រៃឈើនិងអគ្គិភ័យទ្រង់ទ្រាយធំដែលបំផ្លាញព្រៃត្រូពិចដ៏ធំបំផុតរបស់ពិភពលោកក្នុងរដូវប្រាំង។
លោក Mariana Napolitano ប្រធានវិទ្យាសាស្ត្រនៃមូលនិធិសត្វព្រៃពិភពលោកប្រចាំប្រទេសប្រេស៊ីលបានមានប្រសាសន៍ថា“ កាលពីឆ្នាំមុនយើងចាប់ផ្តើមធ្វើការរឹតបន្ដឹង ហើយវាមិនគួរកើតឡឡើងម្ដងទៀតទេ ដោយបញ្ហភាគច្រើនកើតឡើងតាមរយៈការកាប់ឈើខុសច្បាប់ដោយឧស្សាហកម្មឈើ ក៏ដូចជាការជីកយករ៉ែនិងការចិញ្ចឹមសត្វនៅក្នុងតំបន់ការពាជាដើម ជាបុព្វហេតុចម្បងនៃការផ្លាស់ប្តូរអាកាសធាតុ។ នៅក្នុងខែឧសភាគាត់បញ្ជាអោយដាក់ពង្រាយកងទ័ពនៅតំបន់អាម៉ាហ្សូនមុនរដូវក្តៅដើម្បីចាត់វិធានការបង្ការនិងរឹតត្បិតប្រឆាំងនឹងបទឧក្រិដ្ឋបរិស្ថានដូចជាការកាប់បំផ្លាញព្រៃឈើខុសច្បាប់និងភ្លើងឆេះព្រៃ និងមានការចូលជាមូលនិធិវិនិយោគពីអឺរ៉ុបអាស៊ី និងអាមេរិកខាងត្បូងដែលប្រមូលប្រាក់សរុបជិត ៤ ពាន់លានដុល្លារនៅក្នុងលិខិតចំហមួយដើម្បីពន្លឿនទប់ស្កាត់ការបំផ្លាញព្រៃត្រូពិចធំបំផុតនៅលើពិភពលោក។