សិង្ហបុរី៖យោងតាមលោក Tan Meng Dui មន្ត្រីទទួលបន្ទុកកិច្ចការបោះឆ្នោតបាននិយាយកាលពីថ្ងៃសៅរ៍ថាគណបក្សសកម្មភាពប្រជាជនដែលកំពុងកាន់អំណាច (PAP) បានឈ្នះអាសនៈចំនួន ៨៣ ក្នុងចំណោមអាសនៈទាំង ៩៣ នៅក្នុងការបោះឆ្នោតទូទៅរបស់សិង្ហបុរី។ ក្នុងនោះ គណបក្ស PAP បានឈ្នះការបោះឆ្នោតដោយទទួលបានសំឡេងគាំទ្រ ៦១,២៤ ភាគរយបើប្រៀបធៀបនឹងកាលពីបោះឆ្នោតឆ្នាំ ២០១៥ មាន ៦៩,៨៦ ភាគរយ ចំណែកឯគណបក្សពលករ (WP) ដែលធ្លាប់ទទួលបាន ៦ អាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៥ បានឈ្នះ ១០ អាសនៈនៅឆ្នាំនេះ។ សំរាប់ការបោះឆ្នោតនេះមានបេក្ខជនសរុបចំនួន ១៩១ នាក់មកពីគណបក្សនយោបាយចំនួន ១១ និងបេក្ខជនឯករាជ្យបានប្រកួតប្រជែងដណ្តើមបានអាសនៈចំនួន ៩៣ នៅក្នុងការបោះឆ្នោតដែលត្រូវបានរៀបចំទៅជាមណ្ឌលបោះឆ្នោតមានសមាជិកចំនួន ១៤ (SMCs) និងមណ្ឌលតំណាងក្រុមចំនួន ១៧ (GRCs) ។
លោកនាយករដ្ឋមន្រ្តី Lee Hsien Loong និងក្រុមរបស់លោកបានឈ្នះលោក Ang Mo Kio ជាគូរប្រជែងរបស់គាត់ ដោយទទួលបានសំឡេងគាំទ្រ ៧១,៩១ ភាគរយ។ លោក Lee បានប្រាប់សន្និសីទសារព័ត៌មានមួយថាភាគរយនៃសំឡេងគាំទ្រដែល PAP បានឈ្នះនៅក្នុងការបោះឆ្នោតគឺមិនខ្ពស់ដូចអ្វីដែលលោកបានសង្ឃឹមនោះទេ។ ទោះយ៉ាងណាលទ្ធផលបានឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងទូលំទូលាយសម្រាប់ PAP ។ ហើយថាលោកមានកិត្តិយសនិងគោរពខ្លួនចំពោះជំនឿដែលប្រជាជនសិង្ហបុរីបានផ្ដល់អោយលោកនៅក្នុងគណបក្សកាន់អំណាច និងការទទួលខុសត្រូវយ៉ាងខ្លាំងដែលប្រជាជនសិង្ហបុរីបានប្រគល់ឱ្យគណបក្សនេះ។ លោកបន្ថែមថា យើងនឹងប្រើប្រាស់អាណតិ្តនេះប្រកបដោយទំនួលខុសត្រូវក្នុងការដោះស្រាយជាមួយបញ្ហាជំងឺឆ្លង និងការធ្លាក់ចុះនៃសេដ្ឋកិច្ចនិងដើម្បីនាំយើងឆ្លងកាត់វិបត្ដិនិងបញ្ហាផ្សេងៗទៀតដោយសុវត្ថិភាព” ។