ហុងកុង៖លោក Kevin Yeung រដ្ឋមន្រ្តីក្រសួងអប់រំបាននិយាយកាលពីថ្ងៃសុក្រថាទីក្រុងហុងកុងនឹងបិទសាលារៀនទាំងអស់ម្តងទៀតបន្ទាប់ពីមានការរីករាលដាលកើនឡើងនៃការឆ្លងជំងឺឆ្លងតាមតាមតំបន់មួយចំនួន។
ការចាប់ផ្ដើមបិទសាលារៀននឹងធ្វើឡើងចាប់ពីថ្ងៃច័ន្ទននារដូវក្ដៅខាងមុខបន្ទាប់ពីទីក្រុងបានកត់សំគាល់ពីកការកើនឡើងខ្លាំងជាថ្មីនៃករណីឆ្លងក្នុងតំបន់ត្រឹមរយៈពេលពីរបីថ្ងៃកន្លងមក។ ទីក្រុងនេះបានកត់ត្រានូវករណីថ្មីចំនួន ៣៨ ករណីកាលពីថ្ងៃសុក្រដែល ៣២ ករណីត្រូវបានបញ្ជូនទៅមន្ទីថែទាំក្នុងមូលដ្ឋាន។ កំណើននេះបង្ហាញពីការថយក្រោយសម្រាប់ទីក្រុងហុងកុង តែភោជនីយដ្ឋាន និងតបន់វប្បធម៌កំសាន្ដផ្សេងៗនោបន្តប្រតិបត្តិឡើងវិញធម្មតា។
លោក Kevin Yeung មានប្រសាសន៍ថាសាលាមធ្យមសិក្សា បឋមសិក្សានិងមតេយ្យទាំងអស់នឹងត្រូវបិទចាប់ពីថ្ងៃទី ១៣ ខែកក្កដាតទៅ តែត្រូវបានអោយមានការអនុញ្ញាតធ្វើការប្រឡងសំខាន់ៗ។ ការប្រកាសបិទសាលាឡើងវិញធ្វើឡើង នៅពេលហុងហុងបានបើកដំណើរការឡើងវិញជាបណ្តើរ ៗនូវសាលារៀនចាប់ពីខែឧសភា បន្ទាប់ពីទឹកដីនេះបានប្រកាសពីភាពជោគជ័យទប់ស្កាត់ការឆ្លងថ្មីដែលផ្ទុះឡើងកាលពីខែមករា។
អាជ្ញាធរសុខាភិបាលកាលពីថ្ងៃព្រហស្បតិ៍ក៏បានកំណត់ឡើងវិញនូវចំនួនមនុស្សដែលអាចប្រមូលផ្តុំគ្នានៅក្នុងភោជនីយដ្ឋានបារនិងមណ្ឌលហាត់ប្រាណបាន។
មនុស្សយ៉ាងតិចប្រាំបីនាក់អាចអង្គុយជាមួយគ្នានៅភោជនីយដ្ឋានខណៈពេលបារបារនិងក្លឹបរាត្រីត្រូវបានគេដាក់នៅបួននាក់ក្នុងមួយតុ។ទីក្រុងហុងកុងបានរាយការណ៍ថាមានវីរុសចំនួន ១.៤០៣ ករណីនិងមានមនុស្សស្លាប់ ៧ នាក់