សិង្ហបុរី៖ការបោះឆ្នោតមួយកំពុងដំណើរការនៅទូទៅរបស់ប្រទេសសឹង្ហបូរី ទោះបីជាប្រទេសកំពុងតែស្ថិតនៅក្រោមរលកនៃការរីករាលដាលនៃមេរោគឆ្លង និងការធ្លាក់ចុះនៃសេដ្ឋកិច្ចក៏ដោយ។
សិង្ហបុរីជាប្រទេសតូចមួយក្នុងចំណោមប្រទេសមួយចនួនផ្សេងទៀតនៅអាស៊ី ដែលបានធ្វើការបោះឆ្នោតក្នុងអំឡុងពេលមានរោគរាតត្បាត ក្នុងនោះពួកគេបានដាក់វិធានការណ៍សុវត្ថិភាពតឹងរឹងត្រូវបានធ្វើឡើងចំពោះអ្នកបោះឆ្នោតតាមរយៈការពាក់ស្រោមដៃ និងម៉ាស់ត្រឹមត្រូវរហូតសន្លឹកឆ្នោតត្រូវបានគេកំណត់រួច ស្របពេលប្រទេសនេះគឺជាប្រទេសមួយដែលរងគ្រោះខ្លាំងជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានករណីឆ្លងកើនឡើងដល់ ៤៥.០០០ ករណី។ ដូច្នេះការប្រមូលផ្តុំនិងព្រឹត្តិការណ៍ទ្រង់ទ្រាយធំត្រូវបានគេចាត់ទុកថាជាហានិភ័យខ្ពស់ក្នុងកំឡុងពេលមានជំងឺរាតត្បាតមានតែប្រទេសមួយចំនួនប៉ុណ្ណោះដែលបានឈានទៅមុខក្នុងការបោះឆ្នោតថ្នាក់ជាតិក្នុងអំឡុងពេលប៉ុន្មានខែកន្លងមកនេះ។
ប្រទេសសឹង្ហបូរីត្រូវបានគ្រប់គ្រងដោយគណបក្សតែមួយចាប់តាំងពីមានឯករាជ្យភាពគឺគណបក្សសកម្មភាពប្រជាជន (PAP) – ហើយគេរំពឹងថានឹងរក្សាអំណាចបាន បន្ទាប់ការបោះឆ្នោតត្រូវបានបញ្ចប់ ដែលធ្វើឱ្យលោក Lee Hsien Loong នាយករដ្ឋមន្រ្តីបច្ចុប្បន្នកាន់តំណែងមួយអាណត្តិទៀតក្នុងនាមលោកជាកូនប្រុសរបស់ឪពុកស្ថាបនិករបស់ប្រទេសនិងជាអ្នកគ្រប់គ្រងយូរឆ្នាំគឺលោកលីក្វាន់យូ ចាប់តាំងពីចូលកាន់តំណែងពីឆ្នាំ ២០០៤ ។
សម្រាប់ដំណើរការបោះឆ្នោតមានអ្នកចូលរួមចំនួន ២,៦៥ លាននាក់ចាំបាច់ត្រូវធ្វើអនាម័យដៃ និងពាក់ស្រោមដៃ មុនពេលទទួលសន្លឹកឆ្នោតហើយបន្តបោះឆ្នោត។ អ្នករៀបចំផ្តល់ឱ្យអ្នកបោះឆ្នោតត្រូវរក្សារគម្លាត និងរយៈពេលចំនួនពីរម៉ោងដើម្បីធ្វើការណែនាំឱ្យបោះឆ្នោតដើម្បីជៀសវាងការកកកុញ។ ចំណែកពលរដ្ឋដែលទើបវិលត្រឡប់មកពីក្រៅប្រទេសវិញកំពុងស្ថិតនៅដាច់ដោយឡែកពីរប្ដាហ៍ទើបអាចចូលរួមបោះឆ្នោតបាន។