ភ្នំពេញ៖ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកកិច្ចប្រជុំពិនិត្យតាមដានត្រួតពិនិត្យ ការអនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងការឆ្លើយតបចំពោះ អំពើហិង្សាលើកុមារ ឆ្នាំ២០១៧-២០២១។
កិច្ចប្រជុំនេះ មានរបៀបវារៈសំខាន់ៗចំនួនពីរ គឺទី១.ការពិនិត្យ និងឯកភាពលើរបាយការណ៍បូកសរុប ប្រចាំឆ្នាំ២០១៩ និងទី២.ការពិនិត្យលើសូចនាករសំខាន់ៗនិងទម្រង់ប្រមូលរបាយការណ៍សម្រាប់តាមដានត្រួតពិនិត្យការអនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០១៧-២០២១។
កិច្ចប្រជុំក្រុមកាងារបច្ចេកទេសសិក្សាលើបទដ្ឋានគតិយុត្ត ពិនិត្យតាមដាន និងធ្វើរបាយការណ៍ នៃគណៈកម្មការដឹកនាំ អនុវត្តផែនការសកម្មភាពដើម្បីទប់ស្តាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ រៀបចំដោយ អគ្គនាយកដ្ឋានបច្ចេកទេស នាយកដ្ឋានសុខុមាលភាពកុមារ លេខាធិការដ្ឋាន ដោយមានការចូលរួមពីក្រសួងជាច្រើនទៀតរួមមាន ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងផែនការ និងមន្រ្តីពាក់ព័ន្ធ រួមនឹងអង្គការដៃគូជាច្រើនទៀត៕