ភ្នំពេញ៖ បុរសម្នាក់ បានធ្លាក់ពី លេីអគារកំពស់ ២០ជាន់ស្លាប់ ភ្លាមតែម្តង មានទីតាំង ផ្ទះលេខ ២០ ផ្លូវ៣២២ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នាម៉ោងជាង៩ព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។
ជនរងគ្រោះ(សាកសព) ឈ្មោះ នី មីនុន ភេទប្រុសអាយុ ជនជាតិខ្មែរ សព្វថ្ងៃកម្មករ ស្នាក់ក្នុងការដ្ឋានខាងលើមានទីលំនៅអចិន្រ្តៃយ៍ភូមិប្រនាគ ឃុំចើងដើងស្រុកបារាយណ៍ខេត្ត កំពង់ធំ។
មុនកេីតហេតុ តាមការបំភ្លឺសាក្សីកន្លែងកើតហេតុ ១/ឈ្មោះ វី ស្រីពៅ ភេទ ស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ
២/ឈ្មោះ នុល ស្រីតូច ភេទស្រី អាយុ ១៦ឆ្នាំជនជាតិខ្មែរ ៣/ឈ្មោះ សុខ ជា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ និង ឈ្មោះ ឃិត អុិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ដែលជាកម្មករធ្វេីការជាមួយគ្ន បានអោយដឹងថានៅវេលាម៉ោង៧៖០០នាទីកម្មករសំណង់ទាំងអស់នៅលើការដ្ឋានសំណង់តាមជណ្តើរយន្តឡើងទៅជាន់ទី១៩ឈ្មោះ ឃិន អុិតនិងជនរងគ្រោះក៏អស់សុីម៉ង់ធ្វើការក៏ឡើងទៅជាន់ទី២០ដើម្បីជិះជណ្តើរយន្តមកក្រោមជាន់ផ្ទាល់ដីពេលនោះឈ្មោះ ឃិត អុិតត្រូវបានជនរងគ្រោះរុញចូលក្នុងជណ្តើរយន្តចំណែកជនរងគ្រោះនៅក្រៅជណ្តើររួចលើករនាំងជណ្តើរយន្តបិតក៏បណ្តាលអោយរអិលជើងធ្លាកមកជាន់ក្រោមស្លាប់តែម្តង។
តាមការពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្តនិងតាមការបញ្ជាក់របស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្នគ្រូពេទ្យកោសលវិច្ច័យរាជធានីភ្នំពេញថា ស្លាប់ដោយប៉ះទង្គិចក្បាលនិងខ្លួនប្រាណធ្ងន់ធ្ងរ។
បច្ចុប្បន្នសពបានប្រគល់អោយពូបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណីយ៍នៅខេត្តកំពង់ធំ៕