សែនសង្វេគខ្លោចចិត្ត សពអ្នកជំងឺកូវីដ-១៩នៅឥណ្ឌាហើបផុសត្រៀបតា្រតាមច្រាំងទន្លេ បន្ទាប់ពីទឹកជំនន់ស្រក់ទៅវិញ !
ឥណ្ឌា៖ សាកសពជាច្រើនបានហើបផុសឃើញត្រៀបត្រា និងមានសាកសពជាច្រើនដែលហូរចូលក្នុងទន្លេគង្គាដោយសារតែសាច់ញាតិបានកប់រាក់ៗ នៅពេលដែលទឹកជន់លិចហើយស្រក់ទៅវិញ នៅភាគខាងជើងនៃរដ្ឋ Uttar Pradesh នៃប្រទេសឥណ្ឌា ។ បើតាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា កាលពីពេលកន្លងទៅចន្លោះពីខែមេសា និងឧសភាស្ថិតក្នុងពេលដែលប្រទេសឥណ្ឌាផ្ទុះការឆ្លងរាលដាលជំងឺកូវីដ-១៩យ៉ាងគំហុកធ្វើឲ្យរដ្ឋាភិបាលភិបាលឥណ្ឌាស្ទើរតែទប់ទល់នឹងស្ថានការណ៍នេះមិនបាន រហូតខ្វះខាត់សម្ភារៈសព្វបែបយ៉ាងរួមទាំងគ្រែសម្រាប់អ្នកជំងឺក្នុងមន្ទីរ និងលទ្ធភាពបូជាសពក៏ពិបាករកអុសដុតផងដែរ ។ ស្ថានភាពនេះធ្វើឲ្យសាច់ញាតិរបស់សពអ្នកជំងឺកូវីដ-១៩ ក្រីក្រមួយចំនួនមិនបានបូជាសពបានដោយខ្វះលទ្ធភាព ទើបនាំគ្នាយកសពមកកប់នៅមាត់ច្រាំងទន្លេនេះបើទោះបីមានការរារាំងពីអាជ្ញាធរ ។ មន្ត្រីម្នាក់ភាគខាងជើងទីក្រុង ...