អន្តរជាតិ៖ ពលករចំណាក ស្រុករាប់ពាន់នាក់បានភៀស ខ្លួនចេញពីរដ្ឋធានីបង់ក្លាដែស នៅមុនថ្ងៃនៃការរឹតត្បឹតសេដ្ឋ កិច្ចនិងបិទប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែមិថុនានេះ។ ក្រសួងសុខាភិបាលបាននិយាយថា ការឆ្លងបានធ្លាក់ ចុះនៅក្នុងខែឧសភាប៉ុន្តែបានចាប់ផ្តើមកើនឡើងវិញម្តងទៀតនៅខែនេះដោយមានករណីប្រចាំថ្ងៃជាង ៦០០០ ករណីនៅថ្ងៃព្រហស្បតិ៍ និង ១០៨ នាក់បានស្លាប់នៅថ្ងៃសុក្រនេះគឺជាចំនួនខ្ពស់បំផុតក្នុងរយៈពេលជាងពីរខែនេះ។ ការឆ្លងរីករាលដាលជាថ្មីនេះបានជំរុញឱ្យរដ្ឋាភិបាលរឹតបន្តឹងជាបន្តបន្ទាប់ដោយរួមមានសកម្មភាពសេដ្ឋកិច្ច ហាង ផ្សារ ការដឹកជញ្ជូននិងការិយាល័យត្រូវបិទទ្វារត្រឹមថ្ងៃព្រហស្បតិ៍នេះ ហើយប្រជាជនត្រូវតែស្នាក់នៅផ្ទះ។ អ្នកស្រី Fatema Begum អាយុ ៦០ ឆ្នាំបានប្រាប់ AFP ថា៖ «យើងគ្មានជម្រើសអ្វីក្រៅ ពីចាកចេញពីទីក្រុងនោះទេ។ ក្នុងអំឡុងពេលបិទនេះយើងមិនមានការងារធ្វើទេហើយប្រសិនបើយើងមិនធ្វើការតើយើងបង់ថ្លៃឈ្នួលយ៉ាងដូចម្តេច?ដូច្នេះយើងបានរៀបចំអីវ៉ាន់គ្រប់យ៉ាងហើយត្រលប់ទៅភូមិរបស់យើងវិញ»។ប្រទេសបង់ក្លាដែសបានរាយ ការណ៍ថា មានអ្នកឆ្លងច្រើន ជាង ៨៨០,០០០ នាក់ហើយអ្នកស្លាប់មានចំនួន ១៤.០០០ នាក់ដោយសារវីរុសនេះ ប៉ុន្តែអ្នកជំនាញនិយាយថា ចំនួនពិតប្រាកដអាចមានច្រើនជាងនេះដោយ សារការរាយការណ៍មិនពិត ប្រាកដ៕