អង់គ្លេស៖ ស្ត្រីវ័យក្មេង១១ឆ្នាំ នៅប្រទេសអង់គ្លេសម្នាក់ មានផ្ទៃពោះគ្រប់ខែបានសម្រាលកូននៅដើមខែមិថុនា ឆ្នាំ២០២១នេះ ដែលរូបនាងបានក្លាយជាស្ត្រីដែលមានកូនក្នុងវ័យក្មេងជាងគេ នៅក្នុងប្រទេសអង់គ្លេស បន្ទាប់ពីរូបនាងបានពរពោះអស់រយៈពេលជាង៣០សប្តាហ៍ទាំងគ្មានសមាជិកគ្រួសារណាម្នាក់បានដឹងនោះឡើយ ។
ពាក់ព័ន្ធបញ្ហានេះវេជ្ជបណ្ឌិត Carol Cooper នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ បានជម្រាបឲ្យដឹងថា«ស្ត្រីរូបនេះជាម្តាយវ័យក្មេងជាងគេបំផុតនៅក្នុងប្រទេសអង់គ្លេស ដែលខ្ញុំបានដឹងកន្លងមក ។ ក្មេងស្រី ជាធម្មតាពេញវ័យនៅអាយុចន្លោះ១១ ឆ្នាំនេះឯង ប៉ុន្តែទម្ងន់រាងកាយបានប៉ះពាល់អរម៉ូនជាច្រើន ។ ក្មេងឥឡូវមានទម្ងន់ធ្ងន់ជាងក្មេងពីមុន ដូចនេះភាពពេញវ័យកើតមានលឿន»។
ជាមួយគ្នានេះសារព័ត៌មាន The Sun ក្មេងស្រីនេះបានពរពោះតាំងពីអាយុ១០ឆ្នាំម្លេះ ប៉ុន្តែនៅក្នុងគ្រួសាររបស់នាងគ្មានអ្នកណាម្នាក់ដែលបានដឹងនោះទេ បន្ទាប់ដល់ថ្ងៃសម្រាលហើយកើតកូនមកទើបក្រុមគ្រួសារនាំគ្នាភ្ញាក់ផ្អើល ។ បើទោះបីយ៉ាងណាក្តីពាក់ព័ន្ធនឹងបញ្ហានេះប៉ូលិស និងអាជ្ញាធរគាំពារសង្គមកំពុងសើបអង្កេតលើករណីស្ត្រីវ័យក្មេងសម្រាលកូននេះ ៕