បន្ទាយមានជ័យ៖ ឪពុកម្តាយយំបោកខ្លួនស្តាយកូនស្ទើរឆ្កួតដោយសារតែ រវល់បិតតូបលក់អីវ៉ាន់ ស្រាប់តែកូនស្រីម្នាក់ និងក្មួយម្នាក់នាំគ្នាលេងទឹកស្រះលង់ទឹកស្លាប់ទាំង២នាក់នៅវេលាម៉ោង៧ និង១០យប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅឃុំតាងគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
បើតាមលោកវរៈសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា ក្មេងស្រីរងគ្រោះលងទឹកស្លាប់ទាំង២នាក់នោះរួមមាន ទី១-ឈ្មោះ ស៊ីណា ណាមឆា ភេទស្រីអាយុ២ឆ្នាំ(ត្រូវជាកូន) និងទី២-ឈ្មោះ ថាណាយុទ្ធ អាំផៃ ភេទស្រីអាយុ២ឆ្នាំ(ត្រូវជាក្មួយ)ឪពុកម្តាយរស់នៅភូមិខាងលើ ។
ពាក់ព័ន្ធនឹងករណីនេះឳពុកម្តាយរបស់ក្មេងរងគ្រោះបានឲ្យដឹងថា មុនពេលលង់ទឹកស្លាប់ឃើញកូនក្មួយលេងនៅផ្ទះ ហើយឪពុកម្តាយរវល់រៀបចំបិតតូបលក់អីវ៉ាន់ទុករួចហើយមើលកូនក្មួយមិនឃើញនាំដើររកមិនឃើញ ដោយមានការសង្ស័យក្មេងទាំងពីរលង់ក្នុងទឹកស្រះ ទើបនាំគ្នាចុះរាវក្នុងទឹកស្រាប់តែប្រទះឃើញក្មេងស្រីទាំង២នាក់បានលង់ទឹកស្រះហើយសង្គ្រោះដឹកទៅមណ្ឌលសុខភាពក្បែរគ្រូពេទ្យថាក្មេងស្រីទាំង២នាក់បានស្លាប់ហើយដឹកត្រឡប់មកផ្ទៈវិញ ។
ក្រោយទទួលព័ត៌មានមន្ត្រីនគរបាលជំនាញបានចុះដល់ផ្ទះក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើភ្លាមៗ ដោយមន្ត្រីនគរបាលបានអះអាងថា ក្មេងបានលង់ទឹកស្លាប់ទាំង២នាក់នេះ កើតឡើងដោយសារឪពុកម្តាយធ្វេសប្រហែស និងរវល់បិតតូបលក់អីវ៉ាន់មិនបានមើលកូនចៅឲ្យបានដិតដល់ទើបក្មេងស្រី២នាក់លង់ទឹកស្រះក្បែរផ្ទះចំង៉ាយ១០ម៉ែត្រជម្រៅ៣ម៉ែត្រទើបបណ្តាលស្លាប់ក្រោយពេលពិនិត្យហើយប្រគល់សាច់ញាតិរៀបចំតាមប្រពៃណីយ៍ ៕