ពោធិ៍សាត់៖ ក្មេងស្រីម្នាក់ក្នុងចំណោមបីនាក់បានលង់ទឹកស្លាប់ខណៈដែលពួកគេចុះលេងទឹកស្រះទាំងដែលខ្លួនមិនចេះហែលទឹកកាលពីវេលាម៉ោង១២ និង៣០នាទីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២១ ក្នុងស្រះទឹកមួយកន្លែងស្ថិតក្នុងភូមិស្រែឫស្សី ឃុំក្បាលត្រាចស្រុកក្រគរខេត្តពោធិ៍សាត់។
បើតាមមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះដែលបានបាត់បង់ជីវិតមានឈ្មោះ ម៉ៅស្រីរ័ត្ន អាយុ ១៤ឆ្នាំ ។ ចំណែកក្មេងស្រីពីរនាក់ទៀតឈ្មោះមុំ សៀវម៉ី អាយុ១៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ សានស្រីនាថ អាយុ១៥ ឆ្នាំដូចគ្នា ដែលពួកគេទាំងអស់គ្នាជាសិស្សសាលាដោយរស់នៅក្នុងភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគ រខេត្តពោធិ៍សាត់ ។
ប្រភពខាងលើដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុក្រោយពីស្ទូងស្រូវរួចក្មេងស្រីទាំង៣នាក់បានបបួលគ្នាមកចុះលេងក្នុងទឹកស្រះនៅកន្លែងកើតហេតុខាងលើដែលមានជម្រៅប្រមាណ៤ ម៉ែត្រកន្លះដោយក្មេងស្រីរងគ្រោះចុះទៅមុនផុតដៃផុតជើង ។ ឃើញដូចនេះក្មេងស្រី២នាក់ផ្សេងទៀតបាទព្យាយាមចុះទៅជួយដោយយកអាវដៃវែងបោះឲ្យតោងដើម្បីទាញឡើងពីទឹក តែជាអកុសលក្មេងស្រីរងគ្រោះបានរបូតដៃលង់ទឹកស្លាប់គួរឲ្យសង្វេគ ។ បន្ទាប់ពីពិនិត្យសាកសពរួចរាល់ដោយយកចិត្តទុកដាក់សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕