ពិតជាមិនធម្មតាឡើយចំណេះដឹងបច្ចេកទេសរក្សាទុក «សាកសពម៉ាំមី»របស់អេហ្ស៉ីបបុរាណ បានរាប់ពាន់ឆ្នាំ !
អរិយធម៌អេហ្ស៉ីបបុរាណដែលកន្លងទៅរាប់រយឆ្នាំមកហើយ ត្រូវបានគេទទួលស្គាល់ថាធ្លាប់មានភាពរុងរឿង ដោយពួកគេបានរកឃើញវិធីសាស្ត្ររក្សាសាកសពដ៏អស្ចារ្យ ដែលយើងគ្រប់គ្នាបានស្គាល់ថា «សាកសពម៉ាំមី» ដូចពេលបច្ចុប្បន្ន។ ដល់ចំណុចនេះ មហាជនប្រាដកជាចង់ដឹងអំពីប្រជាជនអេហ្ស៉ីបបុរាណប្រើបច្ចេកទេសដើម្បីរក្សាទុកសាកសពបានរហូតដល់រាប់ពាន់ឆ្នាំបាន ។ ក្នុងជំនឿរបស់ប្រជាជនអេហ្ស៊ីបបុរាណមានជំនឿយ៉ាងមុតមាំថា ជីវិតក្រោយពេលស្លាប់ទៅ នឹងទៅកាន់ឋានមួយដ៏សប្បាយរីករាយបំផុត។ នៅទីនោះ ពួកគេសុទ្ធតែនៅក្មេងមិនចាស់នោះទេ ហើយក៏មានសុខភាពល្អផងដែរ។ នៅក្នុងជំនឿដែលទាក់ទងនឹងជីវិតបន្ទាប់ពីស្លាប់នោះ គឺវាមានដើមហេតុមកពីគំនិតមួយដែលគេឱ្យឈ្មោះថា «កា Ka» ដែលមានន័យថា ...