ភ្នំពេញ៖ ស្របពេលដែលរឿងរ៉ាវទំនាស់រវាង ឧកញ៉ា ហេង សៀ និងពិធីការិនី កញ្ញា មាន ពេជ្ររីតា កំពុងអង្រួនដល់មហាជនខ្លាំង ស្រាប់តែថ្មីៗនេះឧកញ៉ារូបនេះ បានចេញលិខិតសុំអភ័យទោស ចំពោះថ្នាក់ដឹកនាំ និងប្រពលរដ្ឋទាំងអស់រួមទាំងភរិយា និងក្រុមគ្រួសារ ដែលលោកលបលួចមានសេហាជាមួយកញ្ញាមាន ពេជ្ររីតា ។
បើតាមលិខិតខាងលើនេះឧកញ៉ា ហេង សៀ បង្ហាញពីទឹកចិត្តសោកស្តាយជាពនពេកដែលបានធ្វើរឿងមួយនេះ ។ ទន្ទឹមនឹងនេះលោកក៏មិននឹកស្មានថា ថ្ងៃកើតហេតុកញ្ញាមាន ពេជ្ររីតា មានកាំបិតតាមខ្លួនដែរ ខណៈដែលលោកមិនអាចបំពេញតាមបំណងដែល កញ្ញាមាន ពេជ្ររីតាដែលទាមទាថ្លៃផ្តាច់ទំនាក់ទំនងខ្ពស់ពេកខណៈនោះស្រាប់តែនាងបានទាញកាំបិតចាករូបលោកភ្លាម ។
សូមជម្រាបថា ករណីទំនាស់រវាងឧកញ៉ា ហេង សៀ និងពិធីការិនីមាន ពេជ្ររីតានេះគេសង្កេតឃើញមានមហាជនជាច្រើនដែលចាប់អារម្មណ៍ ដោយក្នុងនោះមានទាំងអ្នកសិល្បៈមួយចំនួនផងដែលចេញមកប្រតិកម្មចំពោះរឿងរ៉ាវមួយនេះ ។ ខណៈរឿងនេះនៅមិនទាន់បានបញ្ចប់នៅឡើយ មហាជនក៏នៅតាមដានបន្តទៀតផងដែរ ដោយម្នាក់ចាំមើលថាតើរឿងនេះនឹងទៅជាយ៉ាងណាទៀត ៕