ស្ថានតំណាងពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ជាអ្នករៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ “Mini Thailand Week 2023” ចាប់ពីថ្ងៃទី ៣១ ខែ សីហា ដលថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២៣ នៅបរិវេណអតីតផ្សារផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប ។
ការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week 2023» នឹងរៀបចំធ្វើ ចាប់ពីថ្ងៃទី ៣១ ខែ សីហា ដលថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២៣ នៅបរិវេណអតីតផ្សារផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១០ យប់ ដែលនៅក្នុងពិព័រណ៍នេះ នឹងមានការដាក់បង្ហាញទំនិញថៃជាច្រើនប្រភេទ ដែលជាទំនិញមានគុណភាពល្អ និងដើម្បីរកតំណាងចែកចាយនៅកម្ពុជា ។ការរៀបចំពិព័រណ៍លើកនេះ មានក្រុមហ៊ុនចូលរួមទាំងអស់ចំនួន ៤៦ ក្រុមហ៊ុន មានស្តង់សរុបចំនួន ៥៨ ស្តង់ ក្នុងនោះនឹងនាំយកទំនិញជាច្រើនប្រភេទមកដាក់បង្ហាញ និងលក់ដូចជា ៖
១. ទំនិញម្ហូបអាហារ និង ភេសជ្ជៈ
២. សំលៀកបំពាក់ និង វាយនភ័ណ្ឌ
៣. គ្រឿងសំអាង និងទំនិញសុខភាព សម្ភស្ស
៤. សំភារៈប្រើប្រាស់ក្នុងផ្ទះ និង សំភារៈផ្ទះបាយ
៥. វត្ថុអនុស្សាវរីយ៍ និង តុបតែងផ្ទះ
៦. សំភារៈធ្វើពីស្បែក និង ស្បែកជើង
៧. សំភារៈតុបតែងផ្ទះ
៨. សំភារៈសំណង់
៩. ទំនិញឧបភោគ បរិភោគ
១០. ទំនិញ OTOP របស់ប្រទេសថៃ
១១. ទំនិញផេ្សងៗ ជាច្រើនទៀត
គោលបំណងក្នុងការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week 2023» នាលើកនេះគឺ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ថៃ ដែលជាផលិតផលមានគុណភាពល្អ តម្លៃសមរម្យ និងដើម្បីជាការអរគុណដល់អតិថិជនដែលគាំទ្រទំនិញថៃឲ្យមានឳកាសបានទិញទំនិញថៃ គុណភាពល្អ ក្នុងតម្លៃសមរម្យ។ ម៉្យាងទៀត ដើម្បីរិតចំណងមិត្តភាពរវាងប្រទេសនិងប្រជាជនទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។
ក្នុងកំឡុងពេលរៀបចំពិព័រណ៍នេះ មានរៀបចំការប្រគុំតន្ត្រីដ៏ធំដែលមានតារាចម្រៀង និងតារាកំប្លែងល្បីៗ សម្តែងជូនទស្សនា នាពេលយប់ ចាប់ពីម៉ោង ៧ យប់ ដល់ម៉ោង ៩ យប់ជារៀងរាល់ថ្ងៃ ។