ភ្នំពេញ ៖ ស្ថាន តំណាង ពាណិជ្ជកម្ម ថៃ បាន បញ្ជាក់ថា ៖ ចាប់ពី ថ្ងៃទី ២៥ ដល់ ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២២ នឹងមាន ការរៀបចំ ពិព័រណ៍ ពាណិជ្ជកម្ម ថៃ “Mini Thailand Week 2022” នៅ ផ្សារ ទំនើប ភូ ពុ យ ក្រុង បាត់ដំបង ខេត្តបាត់ដំបង ។ពិព័រណ៍ ពាណិជ្ជកម្ម ថៃ Mini Thailand Week 2022 ជា ពិព័រណ៍ ពាណិជ្ជកម្ម ថៃ ដ៏ ធំ ប្រចាំឆ្នាំ ដែល រៀបចំ ដោយ ក្រសួងពាណិជ្ជកម្ម នៃ ប្រទេស ថៃ ក្នុងគោលបំណង ផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងផ្សព្វផ្សាយទំនិញគុណភាពខ្ពស់របស់ថៃ។
នៅក្នុង ពិព័រណ៍ នេះ មាន ទំនិញ ជាច្រើន ប្រភេទ សម្រាប់ ឲ្យ លោកអ្នក ធ្វើការ ជ្រើសរើស ដែល ទំនិញ ទាំងអស់ សុទ្ធតែជា ទំនិញ ដែលមាន គុណភាព ល្អ មកពី ប្រទេស ថៃ និង តំលៃ សមរម្យ ។ ចំពោះ លោកអ្នក ដែលមាន បំណង ចង់ ស្វែងរក ដៃគូ ពាណិជ្ជកម្ម ចែកចាយ ទំនិញ ថៃ នឹងមាន ឱកាស ជួប ផ្ទាល់ ជាមួយ ម្ចាស់ រោងចក្រ ដែល មកពី ប្រទេស ថៃ ផងដែរ ។
ពិព័រណ៍ ពាណិជ្ជកម្ម ដែល ចាប់ផ្តើម ពី ម៉ោង ១០ ព្រឹក ដល់ ម៉ោង ១០ យប់ នេះ ក៏មាន ការលក់ បញ្ចុះតម្លៃ ផងដែរ ដើម្បី ជួយ សម្រួល ដល់ ជីវភាព រស់នៅ របស់ ប្រជាជន ។សាធារណជន អាច ចូល ទស្សនា ពិព័រណ៍ ពាណិជ្ជកម្ម ថៃ “Mini Thailand Week 2022” នេះ ដោយ សេរី និង រីករាយ ទស្សនា ការប្រគុំ តន្ត្រី ដែល ចូលរួម ដោយ តារាចម្រៀង ល្បីៗ ក្នុង ព្រះរាជាណាចក្រ កម្ពុជា ជាពិសេស មានការ ចាប់ រង្វាន់ ជូន ដល់ អតិថិជន ជា រៀងរាល់ថ្ងៃ ទៀតផង ៕