នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៨.២៨នាទី ខ្ញុំបាទ ហ៊ាង រតនា បានឧបត្ថម្ភ ស្បៀងអាហារ រួមទាំង ថវិកាមួយចំនួនដល់ ប្រជាពលរដ្ឋនៅក្នុង ភូមិស្វាយតាអ្នក ឃុំ វាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌ ច្បារអំពៅ។
ដោយមានលោកមេភូមិ និង អនុភូមិ ស្នើសុំ និងដោយ ការខ្វះខាតចាំបាច់ សម្រាប់ប្រជាពលរដ្ឋ ខ្វះខាតស្បៀងជាក់ស្ដែង ជាពិសេស លោកបានបង្ហាញថា តំបន់នេះពុំដែលមាន ការផ្តល់អំណោយដល់ប្រជាជនដែលរស់នៅទីនេះទេ ។
ដោយយោងតាមសេចក្ដីប្រកាសព័ត៌មាន និង ការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ ការពារ យើងខ្ញុំ ជា សប្បុរសជន បានចូលរួម ជាមួយ រាជរដ្ឋាភិបាលកម្ពុជា នឹងបាន ណែនាំដល់ ប្រជាពលរដ្ឋ ដែលមកទទួលអំណោយ ផងដែរ ។
តារាភាពយន្តជើងចាស់ ហ៊ាង រតនា បានប្រាប់មក អង្គភាព (ពោធិ៍មាសញ៉ូស៍)ថា នេះជាការចូលរួមចំណែកដ៏ជាមួយរាជរដ្ឋាភិបាល លោកពិតជាសប្បាយរីករាយពេលដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន
មិនតែប៉ុណ្ណោះ លោក ហ៊ាង រតនា នៅតែបន្តធ្វេីការងារសប្បុរសធម៌ បន្ត ទៀត និង សន្យាថា លោកនិងខិតខំចូលរួមបន្តនូវគម្រោងបន្ទាប់ តាមបណ្តា រាជធានីខេត្តនានា ធ្វើយ៉ាងណាអោយដល់ដៃប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយជាបន្ទាន់ ជាពិសេសបងបងកងកម្លាំងដែលជាសមត្ថកិច្ចគ្រប់គោលដៅ តាមបណ្តារាជធានីខេត្ត ។
ម្យ៉ាងវិញទៀតចំពោះបងប្អូនប្រជាពលរដ្ឋណាបើត្រូវការចាំបាច់និងខ្វះខាត សូមទំនាក់ទំនងផ្ទាល់ លោក ហ៊ាង រតនា តាម រយៈ Facebook Heang Rottana ។