ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភាខាងមុខនេះ កម្ពុជានិងទទួលឥទ្ធិពល ពីបណ្តុំសម្ពាធទាបរួមជាមួយនឹងខ្យល់និរតី ដែលបក់មកពីឈូងសមុទ្រថៃ នាំឲ្យមានភ្លៀងលាយផ្គររន្ទះ ពីបង្គួរទៅខ្លាំងស្ទើរគ្រប់ទីកន្លែង និង មានខ្យល់កន្ត្រាក់មានល្បឿនខ្លាំង(មុខកាត់ Wind Shears)ពី១០-២០ម៉ែត្រក្នុងមួយវិនាទីនិងផ្ទៃសមុទ្រមានរលកមធ្យម។
លក្ខណ:បែបនេះ នឹងធ្វើឲ្យ៖
• តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន រួមមាន៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
• តំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ រួមមាន៖ ខេត្តតាកែវ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កំពង់ធំ ព្រះសីហនុ និងខេត្តកោះកុង។
ក្រសួងធនធានទឹក និងឧតុនិយម សូមឲ្យប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា៕