ភ្នំពេញ ៖ ក្រោយពេលផ្ទុះព័ត៌មានពីករណីទាក់ទិននឹងជម្លោះបណ្តឹងរបស់ឧកញ៉ា ហេង សៀ ក៏ដូចជាកញ្ញា មាន ពេជ្ររីតា យ៉ាងកក្រើកបណ្តាញសង្គមរួចមក ពេលនេះតុលាការក៏បានសម្រេចដោះលែងឲ្យពិធីការិនីស្រីរូបនោះស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នសិន ចំពោះការដោះស្រាយ ក៏ដូចជាចម្លើយបន្ថែមទៀតយ៉ាងណានោះគេនៅមិនទាន់ទទួលបានព័ត៌មានពិស្តារនៅឡើយទេ។
ខណៈដែលរឿងរ៉ាវរបស់ឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា មិនទាន់ផុតរលត់ទៅនៅឡើយនោះ ស្រាប់តែគេបានឃើញឧកញ៉ា ហួតជា បានបង្ហោះសារមួយនៅលើបណ្តាញសង្គមអមជាមួយនឹងរូបភាពមួយសន្លឹកស្ថិតនៅក្នុងឡានជាមួយនឹងមិត្តភក្តិដោយលោកបានសរសេរយ៉ាងដូច្នេះថា «នៅក្នុងឡានជាមួយគ្នា ហាមចាក់គ្នាណាឧកញ៉ា ហាមលួចទូរសព្ទគ្នាដែរ» ។
ក្រោយពីលោកបង្ហោះសារនោះរួច ក៏មានបងប្អូមហាជនអ្នកលេងបណ្តាញសង្គមជាច្រើននាំគ្នាបញ្ចេញមតិផ្សេងៗគ្នា ដោយអ្នកខ្លះក៏ហាក់នឹកអស់សំណើចជាមួយនឹងសំណេរឧកញ៉ា ហួត ជា ក៏ខំមិនជារូបស្ទីកគ័រសើចជំនួសក៏មាន៕