ភ្នំពេញ ៖យោងតាមប្រជាពលរដ្ឋថា បានឱ្យដឹងថា មានស្ត្រីចំណាស់ម្នាក់ គាត់មានជំងឺកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យប្រាប់គាត់ឱ្យទៅសម្រាកព្យាបាលនៅផ្ទះ ប៉ុន្តែពេលប្តីផឹកស្រវឹង គឺតែងតែប្រើហិ.ង្សាវាយតប់រូបគាត់ជារៀងរាល់ថ្ងៃ រហូតគាត់សម្រេចចិត្តទៅលោ.តទឹកសម្លា.ប់ខ្លួនលើស្ពានជ្រោយចង្វារតែម្តង តែត្រូវបានប្រជាពលរដ្ឋឃាត់ជាប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ បើតាមស្ត្រីរងគ្រោះដែលមានវ័យ៤៣ឆ្នាំ សុំមិនប្រាប់ឈ្មោះ...
Read moreកំពង់ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចលើផ្លូវជាតិលេខ៥១ ស្ថិតនៅភូមិត្រពាំងឈូក ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីក្មេងទំនើងយកដុំឥដ្ឋគប់ទៅលើរថយន្ត១គ្រឿង បង្កឡើងដោយជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូធំមួយគ្រឿងមិនស្គាល់ម៉ាក បានធ្វើសកម្មភាពយកដុំឥដ្ឋគប់ទៅលើឡានរបស់ឈ្មោះ ម៉ៅ ចាន់ចាវ ភេទប្រុស អាយុ២៧ឆ្នាំ...
Read moreភ្នំពេញ៖សពបុរសជនជាតិចិនម្នាក់ត្រូវបានជនជាតិចិនដូចគ្នាដឹកតាមកង់បីឥណ្ឌាចេញពីផ្ទះសំណាក់មួយកន្លែង ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ នាំយកទៅបរិវេណតម្កល់សពវត្តស្ទឹងមានជ័យ តាំងពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២ទាំងមិនបានឲ្យសមត្ថកិច្ចឬអាជ្ញាធរដឹងតែត្រូវបានគណៈកម្មការវត្តមិនហ៊ានទទួល,រាយការណ៍ទៅសមត្ថកិច្ចទើបភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃដដែលនេះ ចុះទៅសាកសួរនិងពិនិត្យ នៅបរិវេណវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។សពជនរងគ្រោះជាជនជាតិចិនភេទប្រុសអាយុជាង២០ឆ្នាំស្នាក់នៅជាក្រុមនៅផ្ទះសំណាក់ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ បើតាមអ្នកបើកម៉ូតូកង់បី ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1AC-9024...
Read moreភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា(ធាក់ផ្តួលយកម៉ូតូ) ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន ។ករណីខាងលើ បានកើតឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣និង១៥នាទី ត្រង់ចំណុចក្បែរក្រុមហ៊ុន Kerry World Bridge Logistics ផ្លូវជាតិលេខ២ ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ...
Read moreកណ្តាល ÷បុរសម្នាក់ប្រកបរបឡើងត្នោតដើម្បីចិញ្ចឹមគ្រួសារតែជាអកុសលក៏ត្រូវខ្យល់គស្លា.ប់នៅលើដើមត្នោត ពេលឡើងទៅយកទឹកត្នោតចុះ។ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ចំណុចក្នុងសាលាគរុកោសល្យ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ សពជនរងគ្រោះមានឈ្មោះអានវណ្ណះភេទប្រុសអាយុ៣៨ឆ្នាំមុខរបរឡើងត្នោតមានស្រុកកំណើតនៅភូមិកំពង់សំណាញ់សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្តាល។យោងតាមការរៀបរាប់ពីស្រ្តីជាប្រពន្ធជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនប្តីរបស់នាងចេញពីផ្ទះដោយប្រាប់នាងថា រាងដូចជាមិនស្រួលខ្លួន និងវិលមុខ បន្ទាប់មករូបនាងក៏បានឃាត់ប្តីថា កុំឲ្យទៅសម្រាកមួយថ្ងៃទៅ តែដោយបុរសជនរងគ្រោះ ត្រូវជាប្តីនៅមិនព្រម ក៏បានទាញម៉ូតូសង់កូរ៉េនិងបំពង់ទឹកត្នោតបានជិះចេញពីផ្ទះដើម្បីទៅយកទឹកត្នោតមកលក់មួយសន្ទុះក្រោយមកបុរសរងគ្រោះក៏បានជិះម៉ូតូមកដល់ចំណុចកើតហេតុក្នុងសាលាគរុកោសល្យរួចទុកម៉ូតូឡើងទៅលើដើមត្នោត ដើម្បីយកទឹកត្នោតចុះមកក្រោមតែអកុសលក៏បានខ្យល់គស្លា.ប់នៅលើចុងត្នោតតែម្តងទៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង...
Read moreជារឿងដ៏គួរឱ្យអាណិតស្រណោះនិងរំជួលចិត្តជាខ្លាំងចំពោះដូនចាស់មួយរូបដែលមានវ័យ៨៥ឆ្នាំទៅហើយបែរជាពុំមានភ័ព្វសំណាងបានសម្រាកសម្រាន្តបានស្រួលនឹងគេក្នុងវ័យចាស់ដោយត្រូវមកស៊ីឈ្នួលបកខ្ទឹមឱ្យគេពីព្រឹកទល់យប់ គ្រាន់បានប្រាក់បន្តិចបន្តួច ទុកចិញ្ចឹមចៅ និង ទិញអង្ករហូប គួរឱ្យអាសូរបំផុត។ជុំវិញរឿងរ៉ាវដ៏គួរឱ្យអាណិតស្រណោះរបស់ដូនចាស់ខាងលើ តាមរយៈគណនីបុរសម្នាក់ មានឈ្មោះ Sovan Ratha Ra បានបង្ហោះនៅលើហ្វេសប៊ុក ឱ្យបានដឹងថា ៖ «យាយអើយយាយអាយុ៨៥ឆ្នាំហើយនៅតែពីរនាក់យាយចៅព្រឹកឡើងមិនទាន់ទេមកអង្គុយចាំនៅមុខផ្ទះចាំស៊ីឈ្នួលបកខ្ទឹមនៅផ្ទះខ្ញុំបកតាំងពីព្រឹកដល់យប់មួយថ្ងៃបាន៨ពាន់រៀលទុកចិញ្ចឹមចៅនិងទិញអង្ករហូបពេលខ្លះខំបកពេកដាច់បាយក៏មាន។ សរសើរគាត់ណាស់ សុខចិត្តដើរស៊ីឈ្នួលគេ ទោះអត់ខ្លាំងយ៉ាងណាក៏ដោយ មិនដែលលើកដៃសុំគេទេ នេះហើយជីវិត…»។...
Read moreព្រៃវែង៖ ករណីបាត់ខ្លួនកូនក្រមុំនៅយប់ផ្សំដំណេកនេះ បានកើតឡើងកាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចភូមិប្រស្រែលិច ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។នារីជាកូនក្រមុំវ័យ១៧ឆ្នាំម្នាក់បានសម្រេចចិត្តរត់ចេញពីផ្ទះចោលកូនកំលោះនៅយប់ផ្សំដំណេកដោយមិនដឹងមូលហេតុ ខណៈឪពុកម្ដាយបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរក។សមត្ថកិច្ចបានឱ្យដឹងថា កូនក្រមុំដែលរត់ចេញពីផ្ទះខាងលើមានឈ្មោះវៃវិច្ចរ៉ា(ហៅស្រីវីន)អាយុ១៧ឆ្នាំនៅភូមិប្រស្រែលិចឃុំកញ្ជ្រៀចស្រុកកញ្ជ្រៀចខេត្តព្រៃវែង។កូនស្រីដែលបាត់ខ្លួននេះគឺបានចេញពីផ្ទះដោយខ្លួនឯង (ចុះចោលកូនកំលោះ) ក្នុងថ្ងៃផ្សំដំណេក មិនដឹងជាទៅទីណា។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរក។ សមត្ថកិច្ចក៏បានអំពាវដល់ប្រជាពលរដ្ឋបើបានប្រទះឃើញនារីខាងលើសូមរាយការណ៍មកមជ្ឈមណ្ឌលប្រចាំបញ្ជាលេខ១១៧ នៃអគ្គស្នងការដ្ឋានគរបាលជាតិ ឬទំនាក់ទំនងទៅឪពុកនារីរូបនោះ...
Read moreកំពង់ស្ពឺ៖ មានរណីអគ្គិភ័យមួយបានកើតឡើងនៅម៉ោង ១:២០នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិទី១(ប្រទាលពរ) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានសម្លាប់មនុស្ស១នាក់ និងរបួសធ្ងន់ ១នាក់ និងបំផ្លាញផ្ទះអស់ទាំងស្រុង។លោកវរសេនីយ៍ឯក សាយ ប៊ុនថន អធិការនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា ជនរងគ្រោះក្នុងករណីអគ្គិភ័យឆាបឆេះនេះមានឈ្មោះ សយ សៀ...
Read moreភ្នំពេញ៖យោងតាមប្រភពព័ត៌មានបឋមឱ្យដឹងថានៅវេលាម៉ោង០៥ទៀបភ្លឺស្ត្រីរងគ្រោះបានទៅលេងមិត្តភក្តិនៅបន្ទប់លេខ៨០២នៅជាន់ទី០៨ដោយនាងបានខលទៅមិត្តភក្តិជាច្រើនលើកច្រើនសារតែមិត្តភក្តិមិនទទួលទូរស័ព្ទ ដោយសារកំពុងលង់លក់ក្នុងដំណេក ។កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ស្ត្រីម្នាក់បានសម្រេចចិត្តលោតពីលើអគារខុនដូរជាន់ទី០៨មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ក្នុងភូមិសន្សំចំរើនផល៤សង្កាត់បឹងទំពន់ទី១ខណ្ឌមានជ័យបណ្តាលអោយស្លាប់នៅហ្នឹងកន្លែង បង្កអោយមានការភ្ញាក់ផ្អើល ។ ស្ត្រីរងគ្រោះខាងលើឈ្មោះ អៀម រដ្ឋា អាយុ២៧ឆ្នាំ មានស្រុកកំណើនៅឃុំអង្គរជ័យ ខេត្តកំពត ។បន្ទាប់ពីទំនាក់ទំនងទូរស័ព្ទមិត្តភក្តិមិនលើកហើយនោះ ស្ត្រីរងគ្រោះបានដើរចូលក្នុងបន្ទប់ដាក់អីវ៉ាន់ក្បែរនោះ ហើយក៏សម្រេចចិត្តបើកបង្អួចលោតពីលើអគារខុនដូរជាន់ទី០៨មកដល់ក្រោមដីបណ្តាលអោយស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមតែម្តង ។ កម្លាំងសមត្ថកិច្ចមូលដ្ឋាន...
Read moreព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនចោរឆក់ម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់សិស្សសាលាចំនួន២គ្រឿង។ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចសាលារៀនសុវណ្ណាភូមិ (ថ្មី) ស្ថិតនៅភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ បើយោងតាមរបាយការណ៍បានឱ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យម្នាក់ ជាជនជាតិខ្មែរ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១គ្រឿង មិនស្គាល់ម៉ាក ពណ៌ខ្មៅ...
Read moreទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com
081 31 3333
អាស័យដ្ឋាន៖ រាជធានីភ្នំពេញ
Copyright © 2020 Pich News , All right reserved.
© 2020 pichnews.com