ភ្នំពេញ៖យោងតាមប្រភពព័ត៌មានបឋមឱ្យដឹងថានៅវេលាម៉ោង០៥ទៀបភ្លឺស្ត្រីរងគ្រោះបានទៅលេងមិត្តភក្តិនៅបន្ទប់លេខ៨០២នៅជាន់ទី០៨ដោយនាងបានខលទៅមិត្តភក្តិជាច្រើនលើកច្រើនសារតែមិត្តភក្តិមិនទទួលទូរស័ព្ទ ដោយសារកំពុងលង់លក់ក្នុងដំណេក ។កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ស្ត្រីម្នាក់បានសម្រេចចិត្តលោតពីលើអគារខុនដូរជាន់ទី០៨មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ក្នុងភូមិសន្សំចំរើនផល៤សង្កាត់បឹងទំពន់ទី១ខណ្ឌមានជ័យបណ្តាលអោយស្លាប់នៅហ្នឹងកន្លែង បង្កអោយមានការភ្ញាក់ផ្អើល ។ ស្ត្រីរងគ្រោះខាងលើឈ្មោះ អៀម រដ្ឋា អាយុ២៧ឆ្នាំ មានស្រុកកំណើនៅឃុំអង្គរជ័យ ខេត្តកំពត ។បន្ទាប់ពីទំនាក់ទំនងទូរស័ព្ទមិត្តភក្តិមិនលើកហើយនោះ ស្ត្រីរងគ្រោះបានដើរចូលក្នុងបន្ទប់ដាក់អីវ៉ាន់ក្បែរនោះ ហើយក៏សម្រេចចិត្តបើកបង្អួចលោតពីលើអគារខុនដូរជាន់ទី០៨មកដល់ក្រោមដីបណ្តាលអោយស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមតែម្តង ។ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយជំនាញបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យពិនិត្យលើសាកសព និងសាកសួរនាំព័ត៌មានបន្ថែម ។
ជុំវិញករណីនេះ អធិការរងនគរបាលខណ្ឌមានជ័យទទួលផែនយុត្តិធម៌ លោកកឹម កល្យាណ បានអោយដឹងថា បន្ទាប់ពីធ្វើកោសល្យវិច័យពិនិត្យលើសពនិងសាកសួរនាំព័ត៌មានរួចមកករណីនេះគឺជាការធ្វើអត្តឃាតសម្លាប់ខ្លួនឯង ពុំមែនជាករណីឃាតកម្មនោះឡើយ ។សាកសពត្រូវបានសមត្ថកិច្ចដឹកតាមរថយន្ត យកទៅកាន់វត្តស្ទឹងមានជ័យដើម្បីតម្កល់នៅទីនោះបណ្តោះអាសន្ន រង់ចាំទំនាក់ទំនងទៅកាន់សាច់ញាតិដើម្បីទៅទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ស្ត្រីជាមិត្តភក្តិជនរងគ្រោះបានបញ្ជាក់ថាស្ត្រីរងគ្រោះគឺឧស្សាហ៍ពិបាកចិត្តញឹកញាប់ណាស់ហើយនាងក៏ចេះតែមានបញ្ហាផ្ទាល់ខ្លួនជាបន្តបន្ទាប់ផងដែរ។នៅវេលាកើតហេតុបើនាងដឹងថាស្ត្រីរងគ្រោះជាមិត្តភក្តិមកលេងបន្ទប់នាងក៏បើកទ្វារទទួលផងដែរ ប៉ុន្តែមិនបានដឹងសោះ ព្រោះនាងបានបិទសម្លេងទូរស័ព្ទ ហើយសម្រាកបាត់ទៅហើយ ។ លុះព្រឹកឡើង ទើបប៉ូលិសហៅសួរនាំ អំពីការស្លាប់របស់មិត្តភក្តិ ទើបដឹងរឿងហេតុដែលបានកើតឡើង ៕