កំពង់ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចលើផ្លូវជាតិលេខ៥១ ស្ថិតនៅភូមិត្រពាំងឈូក ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីក្មេងទំនើងយកដុំឥដ្ឋគប់ទៅលើរថយន្ត១គ្រឿង បង្កឡើងដោយជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូធំមួយគ្រឿងមិនស្គាល់ម៉ាក បានធ្វើសកម្មភាពយកដុំឥដ្ឋគប់ទៅលើឡានរបស់ឈ្មោះ ម៉ៅ ចាន់ចាវ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
រថយន្តជនរងគ្រោះម៉ាក (Toyota Prius 2010) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BM-7710 បណ្ដាលឲ្យបែកកញ្ចក់ចំហៀងផ្នែកខាងឆ្វេង ។ ពេលធ្វើសកម្មភាពរួចជនសង្ស័យទាំង៣នាក់ បានជិះម៉ូតូគេចខ្លួនទៅទិសខាងជើងបាត់ទៅ ។ ចំណែកជនរងគ្រោះបានបកឡានជិះដេញតាមជនសង្ស័យតែតាមអត់ទាន់ ដោយជនសង្ស័យបើកម៉ូតូជិះគេចខ្លួនលឿនពេក ។ លុះព្រឹកឡើងថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២២ នៅវេលាម៉ោង០៩និង១០ នាទីព្រឹក ទើបជនរងគ្រោះប្តឹងមកសមត្ថកិច្ច ។បច្ចុប្បន្ន មន្ត្រីនរគបាលកំពុងស្រាវជ្រាវរកមុខសញ្ញា និងសហការជាមួយកម្លាំងជាប់ព្រំប្រទល់ ៕