សន្តិសុខសង្គម

4

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦-២២ ខែកុម្ភៈ ឆ្នាំ២០២២, អាចមានភ្លៀងពីតិចទៅបង្កួរលាយឡំផ្គររន្ទះ

ភ្នំពេញ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦-២២ ខែកុម្ភៈ ឆ្នាំ២០២២។ក្រសួងធនធានទឹកបានបញ្ជាក់ថា នៅរយៈពេលនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី និងឥណ្ឌា) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ទន្ទឹមនោះក៏នឹងអាចកើតមានឡើងនូវសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ដោយអន្លើផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖...

Read more

អាសូរណាស់!! លោកគ្រូ អាង ហួត ធ្លាប់ជាគ្រូភាសាបារាំង នៅវិទ្យាល័យទួលទំពូង ធ្លាក់ខ្លួនរស់តាមសំយ៉ាបផ្ទះគេ….

មនុស្សយើងម្នាក់ៗ កើតមកចាប់កំណើតនៅលើភពផែនដីមួយនេះ សុទ្ធតែមានភ័ព្វវាសនាជីវិតផ្សេងៗមិនដូចគ្នាឡើយ ដោយហេតុថា អ្នកខ្លះរកស៊ីកាក់កប រស់នៅក្នុងជីវភាពធូរធារ រហូតដល់វ័យចាស់ រស់នៅលើគំនរមាសប្រាក់កែវកងយ៉ាងមានក្ដីសុខ ខណៈអ្នកខ្លះទៀត ឈានដល់វ័យចាស់ទៅហើយ បែរពុំមានភ័ព្វបានសោយសុខនឹងគេ រស់នៅរសាត់អណ្ដែត គួរឱ្យស្រណោះបំផុត។នេះដូចទៅនឹងរឿងរ៉ាវរបស់លោកគ្រូមួយរូប ដែលមហាជនកំពុងផ្ទុះការចាប់អារម្មណ៍នាពេលថ្មីៗនេះ ដែលលោកមានឈ្មោះថា អាង ហួត ធ្លាប់ជាគ្រូបង្រៀនភាសាបារាំង បង្រៀននៅវិទ្យាល័យទួលទំពូងខណៈលោកគ្រូគឺជាកំលោះចាស់ ពុំមានគ្រួសារទីជម្រកកក់ក្ដៅនោះឡើយ...

Read more

សាហាវណាស់!!ឆក់ការបូបលុយពីស្រី្តម្នាក់ បណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូអូសជាច្រើនម៉ែត្រចូលព្រៃបណ្តាលឲ្យរងរបួស

ភ្នំពេញ: ជនសង្ស័យចំនួន៤ នាក់ជិះម៉ូតូ ២ គ្រឿងបានធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីជាអ្នកលក់បន្លែម្នាក់បណ្ដាលឲ្យជនរងគ្រោះដួលអូសម៉ូតូជាច្រើនម៉ែត្រចូលក្នុងគុម្ពោតព្រៃរងរបួសយ៉ាងដំណំ រួចជនសង្ស័យស្ទុះទៅឆក់យកការបូបលុយបានសម្រេច រួចនាំគ្នាឡើងជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៩និង ៤៥ នាទីថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២២ នៅចំណុចគាល់ស្ពាន ខាងត្បូងក្រុមហ៊ុនសាបៀរកម្ពុជាប្រមាណជា ៥០ ម៉ែត្រ តាមបណ្តោយផ្លូវ ២១៧ ក្នុងសង្កាត់ជើងឯក...

Read more

ដំរីឯកោបំផុតលើលោក ឈ្មោះខាវ៉ាន់ មានប្រវត្តិកម្សត់យ៉ាងម៉េច ទើបមកដល់ទឹកដីកម្ពុជា វាបានរួមរស់ជាមួយដំរីញីដល់ទៅ៣ក្បាល…

ខេត្តឧត្តរមានជ័យ ៖ ក្នុងឱកាសនៃការចុះពិនិត្យការងារគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូបានចូលពិនិត្យពីស្ថានភាពសត្វដំរីឈ្មោះខាវ៉ាន់ ដែលគេស្គាល់ថា ជាដំរីដ៏ឯកោបំផុតនៅលើលោកក្រោយពីទទួលបានជម្រកថ្មីនៅក្នុង តំបន់អភិរក្សរបស់កម្ពុជា។ដំរីខាវ៉ាន់ បានមកដល់ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០...

Read more

សួរចម្លើយពីបុរស ជនជាតិឡាវម្នាក់ ដែលបានឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន មានទម្ងន់ជិត១០ គីឡូក្រាមពីប្រទេសឡាវ

ស្ទឹងត្រែង: នៅថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០២២ មន្ត្រីជំនាញកំពុងសួរចម្លើយពីបុរស ជនជាតិឡាវម្នាក់ ដែលបានឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន មានទម្ងន់ជិត១០ គីឡូក្រាមពីប្រទេសឡាវចូលកម្ពុជា។ករណីនេះ កម្លាំងមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន ការិយា ល័យ(ក៩ )នៃក្រសួងមហាផ្ទៃ បានសហការជាមួយ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង កម្លាំងនគរបាល BLO...

Read more

-ហួសពីការស្មាន! ព្រោះតែរឿងប៉ុណ្ណឹងសោះហ៊ានលើកដៃ វាយបំផ្លាញព្រះពុទ្ធបដិមាចំនួន ០២អង្គនៅក្នុងទីអារាមវត្តប៉ោយតាសេក ក្នុងស្រុក ថ្មគោលខេត្តបាត់ដំបងដោយគ្មានញញេីត ដៃ៖

នៅថ្ងៃ សៅរ៍ ១១កើតខែ មាឃ ឆ្នាំឆ្លូវត្រីស័ក ព. ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ ២០២២ អនុវត្ត តាមយោបល់ដឹកនាំរបស់លោកឧត្តសេ នីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក...

Read more

បបួលក្មួយផឹកស៊ីពេលនោះប្រពន្ឋមកផឹកជាមួយ ក៏កើតជាភ្លើងប្រចណ្ឌវាយសម្លាប់ប្រពន្ធភ្លាមៗ ចំណែកក្មួយរបួសធ្ងន់

នគរបាលស្រុកចិត្របុរី បានចាប់ឃាត់ខ្លួនជនដៃដល់ជាប្តីបានភ្លាមៗកាលពីយប់ថ្ងៃទី១២ ខែកុម្ភះ នៅភូមិជួរក្រួច ឃុំថ្មអណ្តើក ស្រុកចិត្របុរី បន្ទាប់ពីជននេះបានធ្វើសកម្មភាពវាយសម្លាប់ស្រ្តីជាប្រពន្ឋដោយអង្រែបុកគ្រឿង និងបានវាយសំពងក្មួយប្រុសបង្កើតសន្លប់បណ្តាលអោយរងរបួសធ្ងន់ ដោយសារភ្លើងប្រចណ្ឌ ជនដៃដល់ជាប្តីឈ្មោះមល់ មិន អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។ នៅថ្ងៃកើតហេតុ ជនដៃដល់ជាឪពុកមា បានបបួលបុរសរងគ្រោះជាក្មួយ ផឹកលើគ្រែក្បែរផ្ទះ ពេលនោះស្រ្តីជាប្រពន្ឋបានមកផឹកជាមួយ ក៏កើតជាជម្លោះ...

Read more

កុំចេះតែហ៊ាន!! ឃើញទូរស័ព្ទរបស់គេដាក់សាកថ្មក្នុងបន្ទប់ទំនងពេកក៏ចូលទៅលួចស្រាប់តែម្ចាស់ទាន់ចាប់ប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញ ៖ ស្ត្រីជាជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ក្រោយពីធ្វើសកម្មភាពលួចយកទូរស័ព្ទដៃដែលគេដាក់សាកថ្មនៅក្នុងបន្ទប់ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។សមត្ថកិច្ចបានឱ្យដឹងថាស្ត្រីជាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះនួនអូនអាយុ៤២ឆ្នាំមុខរបរកម្មការិនីរោងចក្រស្នាក់នៅបន្ទប់ជួលត្រង់ចំណុចកើតហេតុ។ចំណែកនារីជាម្ចាស់ទូរស័ព្ទមានឈ្មោះខាន់ ម៉ាលីន អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកេីតហេតុ ។ តាមសម្ដីនារីរងគ្រោះបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានសាកថ្មទូរស័ព្ទម៉ាកI Phone...

Read more

បុរសម្នាក់ត្រូវសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនក្រោយធ្វើសកម្មភាពកាប់ជនរងគ្រោះឱ្យរបួសធ្ងន់

ភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់បានធ្វើសកម្មភាពកាប់បុរសម្នាក់បណ្តាលឱ្យរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលលេខ៨ ផ្លូវបេតុង ក្រុម៧ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនរងគ្រោះឈ្មោះចែម ចាន់រ៉ា អាយុ៣២ឆ្នាំ មុខរបរជាងមាស ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ(រងរបួសក្បាលនិងប្រអប់ដែខាងស្តាំ) បច្ចុប្បន្នកំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យអេម៉ាណូអែល។ ចំណែកជនសង្ស័យឈ្មោះស្រេង សុទ្ធិ អាយុ១៨ឆ្នាំ មុខរបរគ្មាន...

Read more

សម្តេចព្រះមហាក្សកត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួនជាង ១លាន១៦ម៉ឺនដុល្លារអាមេរិក ដើម្បីរៀបចំកសាងព្រះរាជសមិទ្ធផលនៅ សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ-សម្តេចម៉ែ ភ្នំសំពៅ

សម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្តេចម៉ែសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួនជាង ១លាន១៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីរៀបចំកសាងព្រះរាជសមិទ្ធផលនៅ សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ-សម្តេចម៉ែ ភ្នំសំពៅ។ នេះបើយោងតាមការផ្សាយរបស់ Royal du Cambodge នៅថ្ងៃនេះ។ ដោយស្ថិតក្នុងព្រះរាជហឫទ័យខ្វាយខ្វល់ និងទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជានុរាស្រ្តជាកូនចៅ ចៅទួត ព្រមទាំងព្រះរាជតម្រិៈគោរពដង្ហែតាមព្រះរាជលំអានដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសិក្សាធិការជាតិ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃប្រវត្តិសាស្រ្តកម្ពុជាដែលអង្គសម្តេចព្រះវររាជបិតាសិក្សាធិការជាតិស្តេចបានដឹកនាំកសាងអភិវឌ្ឍជាតិខ្មែររីកចម្រើនជឿនលឿនលើគ្រប់វិស័យជាពិសេសវិស័យអប់រំសិក្សាធិការដែលបានបម្រើឱ្យការរស់នៅរបស់ប្រជានុរាស្រ្តមានភាពល្អប្រសើរខ្ពង់ខ្ពស់ឧត្តុង្គឧត្តមក្រៃលែងសម្តេចម៉ែព្រះអង្គស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន១១៦៩៥៥០ដុល្លារអាមេរិកដើម្បីជួសជុលកែលម្អនិងសាងសង់បន្ថែមនូវព្រះរាជសមិទ្ធផលនានាក្នុងបរិវេណសាលាបឋមសិក្សានិងអនុវិទ្យាល័យសម្តេចឪសម្តេចម៉ែភ្នំសំពៅស្ថិតនៅក្នុងភូមិសំពៅកើត ឃុំភ្នំសំពៅ...

Read more
Page 23 of 210 1 22 23 24 210

Recent Posts

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.