នៅថ្ងៃ សៅរ៍ ១១កើតខែ មាឃ ឆ្នាំឆ្លូវត្រីស័ក ព. ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ ២០២២ អនុវត្ត តាមយោបល់ដឹកនាំរបស់លោកឧត្តសេ នីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការ ងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បាន ដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងនគរ បា លប៉ុស្តិ៍រដ្ឋ បាលបឹងព្រីង បានធ្វើការឃាត់ខ្លួនជន សង័្សយម្នាក់ឈ្មោះសំ សីហា ភេទប្រុសអាយុ ៣៥ឆ្នាំ រស់នៅភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាន នគរបាលស្រុកដើម្បីធ្វើការសាកសួរ បន្ទាប់ ពី សមត្ថកិច្ចទទួលបាននូវបណ្តឹងរបស់ឈ្មោះធី ដេត ភេទប្រុស អាយុ ៦២ឆ្នាំ (ជាគណៈកម្មាការអាចារ្យវត្តប៉ោយតាសេក) រស់នៅភូមិប៉ោយ តាសេក ឃុំបឹងព្រីង ស្រុកថ្មគោលខេត្តបាត់ដំបង បានប្ដឹងទៅលើឈ្មោះខាងលើថា បានវាយបំ ផ្លាញរូបព្រះពុទ្ធបដិមាករចំនួន០២អង្គ សាងអំពីស៊ីម៉ងត៍ដែលជាទីគោរពសក្ការៈរបស់ពុទ្ធិបរិស័ទ្ធ នៅក្នុងបរិវេណវត្តនេះ កាលពីថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២២ ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ សំ សីហា បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព វាយបំផ្លាញរូបព្រះពុទ្ធ បដិមាទាំងពីរព្រះអង្គនៅក្នុងទីអារាមវត្តប៉ោយសំរោងនោះប្រាដកមែនហើយ មូលហេតុដែលខ្លួនវាយបំផ្លាញរូបបដិមាបែប នេះព្រោះមានកំហឹងជាមួយមនុស្សដែលយក(វល្លិខ្ញែរ) រមាស់ទៅដាក់នៅកន្លែងដែលគេសម្រាកនៅក្នុងបរិវេណអារាមនោះទើបគេទៅវាយបំ ផ្លាញរូបបដិមាទាំងពីរចោលជាការសងសឹកបែប នេះតែម្តងទៅ។នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកថ្មគោល បាននិងកំពុងកសាងសំណុំរឿងបញ្ជូនជនសង័្សយ ខាងលើមកកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី ច្បាប់៕