អ្នកដំណើរភ្ញាក់ផ្អើលគ្រប់គ្នា ខណៈបុរសម្នាក់លោតសម្លា.ប់ខ្លួនលើស្ពានអាកាសផ្សារដីហុយបណ្តាលឲ្យរបួសធ្ងន់
ភ្នំពេញ ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានលោតសម្លា.ប់ខ្លួនពីលើស្ពានអាកាសផ្សារដីហុយក្នុងកម្ពស់ប្រមាណ៦ម៉ែត្រ ដោយពុំដឹងពីមូលហេតុឡើយ បណ្តាលអោយរងរបួសធ្ងន់ត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ការធ្វើអត្តឃា.តនេះបង្កអោយមានការភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍ កាលពីវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ នៅចំណុចកណ្តាលស្ពានអាកាសផ្សារដីហុយ ដែលស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី កែងផ្លូវភ្នំពេញហាណូយ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។បុរសដែលមានវិបត្តរូបនោះគេពុំស្គាល់អត្តសញ្ញាណឡើយមានអាយុប្រមាណជាង២០ឆ្នាំ ...