ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧)ដឹកនាំដោយ លោកវរសេនីយ៍ ទោ វ័រ វុទ្ធា ដោយមានការសម្របសម្រួលពី លោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប ករណីគ្រឿងញៀន ដោយឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ាម្នាក់ រឹបអូសគ្រឿងញៀនជិតកន្លះគីឡូក្រាម។ការឃាត់ខ្លួននេះបានធ្វើឡើងនៅ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចក្រោយវត្តសន្សំកុសល ផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ Lebechi Charles kelichi ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរមិនពិតប្រាកដ និងដកហូតវត្ថុតាងមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៤៩៩.៤០ក្រាម។បច្ចុប្បន្នកម្លាំង កំពុងកសាងសុំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕