ភ្នំពេញ:បន្ទាប់ពីធ្លាក់ខ្លួនឈឺជាច្រើនឆ្នាំមកនោះពេ លនេះលោកឪពុកជាទីស្រលាញ់របស់តារាចម្រៀងលោក ករុណា ពេជ្រ បានទទួលមរណភាពហើយនៅព្រឹកថ្ងៃនេះ។
នេះគឺជាដំណឹងដ៏សោកសៅនិងក្រៀមក្រំបំផុតចំ ពោះតារាចម្រៀងល្បីលោក ករុណា ពេជ្រ និងក្រុមគ្រួសារទាំងមូលដែលត្រូវបានបាត់បង់លោកឪពុកជាទីស្រលាញ់ចេះពីគ្រួសារដោយគ្មានថ្ងៃត្រឡប់វិញឡើយ។
តារាចម្រៀង ករុណា ពេជ្រ បានរៀបរាប់ទាំងអារម្ម ណ៍សោកសៅជាពន់ពេកនាព្រឹកថ្ងៃទី១៤ខែតុលាឆ្នាំ២០១ នេះថាប៉ាខ្ញុំទៅចោលខ្ញុំហើយសូមប៉ាទៅអោយសុខបើមានជាតិក្រោយកូនសុំកើតជាកូន ប៉ាទៀតហើយស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោ យសុភមង្គលណាប៉ាណា។ជាមួយដំណឹមរណ:ទុក្ខដ៏សោកសៅនិងក្រៀមក្រំបំផុតនេះដែរគេឃើញមានអ្នកគាំទ្រនិងមហាជនព្រមទាំងអ្នកសិល្ប:ជាច្រើនបានសម្តែងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់លោក ករុណា ពេជ្រ ផងដែរ៕