លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ដាក់ចេញផែនការបន្ទាន់ដើម្បីកាត់បន្ថយគ្រោះមហន្តរាយដោយសារទឹកជំនន់
បន្ទាប់ពីរលកនៃទឹកជំនន់ដែលបានវាយលុករាជធាធានី បាងកក ប្រទេសថៃ ដោយកម្ពស់ទឹកឡើងដល់មួយម៉ែត្រ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានបញ្ជាឱ្យដាក់ពង្រាយម៉ាស៊ីនបូមទឹក បង្ហូរចូលតាមប្រឡាយនៅក្នុង ទីក្រុងក៏ដូចជាការកំចាត់សំរាម និងស្មៅដើម្បីធ្វើឱ្យប្រព័ន្ធបង្ហូរទឹកក្នុងប្រឡាយប្រសើរឡើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន A24។ ទោះយ៉ាងណាអនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងធារាសាស្រ្តប្រទេសថៃ លោក ថាវសាក់ ...