ដោយមិនមើលឃើញពី សភាពសម្បកក្រៅ នៃការសាក់ដងខ្លួនពេលលេង និងបង្ហាញនៅលើ Tik Tok របស់យុវជន ដារ៉ា អ្នកនាង មាស សុវណ្ណរតនា ម្ចាស់ប្រេនគ្រឿងសំអាងNUNA Brand បានសម្រេចយកប្អូនប្រុស និងសមាជិកមួយចំនួនទៀតចូលមក រួមការងារ។ នេះជាការភ្ញាក់ផ្អើលមួយ បំផុតដែល គេស្ទើរតែមិនជឿថា ម្ចាស់ជំនួញ កំពុងតែជោគជ័យរូបនេះ សុខចិត្តចុះជួយយុវជនម្នាក់នេះ។
មានមនុស្សជាច្រើន ហាក់មានអារម្មណ៍អគតិជាមួយតារា TikTok ដារ៉ា ថាបែកៗរាំលេងប៉ាតណាបាតណី និងសាក់ខ្លួនយ៉ាងសម្ញែង។ខ្លះមិនចូលចិត្ត ខណៈការលេងស្ទីលបែកៗ របស់ តារាវ័យក្មេងម្នាក់នេះ នៅតែទទួលបានការគាំទ្រលើ បណ្តាញសង្គមដដែល។ យ៉ាងណាមិញនៅពេលដឹង អំពីរឿងរ៉ាវ ផ្ទៃក្នុងរបស់ តារា TikTok ម្នាក់នេះទើបដឹងថា មានប្រវត្តិតស៊ូជួយក្រុមគ្រួសារ ណាស់មិនមែនជាក្មេង បែកស្លុយ ដូចការមើលឃើញឡើយ។មាស សុវណ្ណរតនា បានអោយដឹងថា « អ្នកនាងបានសម្រេចកុងត្រា ជាមួយ តារាTikTok ដោយផលិតជារឿងអប់រំ និងប្រម៉ូដផលិតផល។ កន្លងមកអ្នកនាង ក៍ដឹងថា ពួកគាត់ មានការរិះគន់ ពីមហាជន រវាងការសាក់លើដងខ្លួន និងការរាំបែកស្លុយរបស់ពួកគាត់។ អ្វីដែល អ្នកនាងមើលឃើញ អត្តចរិករបស់ ពួកគាត់មិនមែនដូចអ្វីដែល គេបានបង្ហាញឡើយ។ ពួកគាត់ជាក្មេងសុភាពរាបសារ ស្គាល់ពីតម្លៃគ្រួសារ។ ភាគច្រើនសុទ្ឋតែ អ្នករស់នៅតាមខេត្ត ហើយមករស់នៅភ្នំពេញ ដើម្បីរកប្រាក់ជួយម្តាយឪពុកនៅស្រុក។ អ្នកនាងរតនាបន្តថា អ្នកនាងក៍ជាអតីត អ្នកសម្តែងធ្លាប់ឆ្លងកាត់ ក៍ប្រមូលផ្តុំពួកគាត់ អោយមកថតរឿង បែបអប់រំសង្គម ដោយមិនប៉ះពាល់សេចក្តីថ្លៃថ្នូអ្វីនោះទេ។ អ្នកនាងបន្តថា និយាយរួមចង់ទាញពួកគាត់សម្តែងអោយ ត្រូវផ្លូវវិញកុំសម្តែងដូចមុនទៀត។ នៅក្នុងការចុះកុងត្រាជាមួយនេះ សុំមិនបញ្ជាក់ទឹកប្រាក់ ដឹងថាពួកគាត់បានច្រើន ជាមួយប្រាក់ខែផ្សេង និងប្រាក់ពីការថតរឿងជាShowៗផ្សេង។ លើសពីនេះ គាត់ក៍បានប្រាក់ចំណេញពី ការលក់ផលិតផលNUNAផងដែរ។