អាងតែមានរបស់សំខាន់ ! មកលេងស្រុកកំណើតអតីតប្រពន្ធរបស់ខ្លួនម្តងស្រាប់តែផឹកស្រវឹងទាញ កាំភ្លើងបាញ់រះផ្អើលអស់អ្នកភូមិ !
ព្រៃវែង៖ បុរសម្នាក់ជាមន្ត្រីយោធាពាក់សក្កិ៣ពេលផឹកស៊ីស្រវឹងជោគជាំខ្លាំងបានទាញកាំភ្លើងបាញ់បង្អួតអ្នកភូមិជិត២០គ្រាប់ ផ្អើលដល់ប្រជាពលរដ្ឋ ខណៈដែលមកលេងស្រុកកំណើតខាងអតីតប្រពន្ធរបស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងភូមិពាក់ស្បៃ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ។ បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលដកកាំភ្លើងបាញ់បោះខាងលើឈ្មោះ តាន់ ជីវ័ន្ត ភេទប្រុស អាយុប្រហែល ៥២ឆ្នាំ រស់នៅឯភ្នំពេញ ដោយជិះរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ...