ជាថ្មីម្តងទៀត អ្នកនិពន្ឋវ័យក្មេងរបស់ផលិតកម្មហង្សមាស លោកTho meet បានសម្រេចនិពន្ឋបទចម្រៀងថ្មីមួយដ៍មានន័យ ដាក់អោយលោក ខេមរៈ សិរីមន្តច្រៀងក្រោមឈ្មោះថា«មាននឹកបងខ្លះទេ»។ អ្នកនិពន្ឋរូបនេះចាត់ទុកថាជាបទល្អ មនោសញ្ចេតនាខ្ពស់ច្រៀង២ភាសា ខ្មែរថៃ ហើយជាអ្វីដែលសិរីមន្តពុំធ្លាប់ជួបកន្លងមក។
បទចម្រៀងដែលជាស្នាដៃរបស់លោក Tho meet បានរចនាឡើងជាច្រើនបទ អោយអស់តារាចម្រៀងហង្សមាស បានច្រៀងឡើង។ លើកនេះលោកបាន អោយតារាជួរមុខ សិរីមន្តច្រៀងបទដ៍ប្រពៃនេះហើយ ហ្វេនៗដែលបានស្តាប់និងទស្សនា សុទ្ឋតែចាត់ទុកថាមានភាពពិរោះ នឹងអត្ថន័យល្អ។ ម្នាក់ៗលើកឡើងថា តាំងពីអ្នកនិពន្ឋរូបនេះ ហក់ចូលហង្សមាសមកឃើញថា បទល្អៗជាច្រើនលេចឡើងនៅទីនោះ ធ្វើអោយប្លែកនិងធ្វើអោយហង្សមាសនៅតែជាជួរមុខសម្រាប់ទីផ្សារចម្រៀង។
លោកTho meet បានលើកបញ្ជាក់ថា បទខាងលើនេះ បានទាញយកចំណាប់អារម្មណ៍ពីមិត្តអ្នកស្តាប់ក្រោយពេលផុស បានប៉ុន្មានថ្ងៃ។ នេះជាទឹកចិត្តមួយដែលលោកបានកសាងបន្ថែម ហើយក៍ជារសជាតិថ្មីមួយទៀតដែល ខិតខំសម្រិតសម្រាំងឡើង ដើម្បីអោយសម តារាលំដាប់ច្រៀង។ បើទោះយើងមានបទល្អៗកន្លងមក តែក៍មិនភ្លេចការបន្តភាពតែងនិពន្ឋអោយល្អ ដូចៗគ្នា។ តោះចង់ដឹងថាចម្រៀងនេះច្រៀងដោយ ខេមរៈ សិរីមន្តពិរោះយ៉ាងណារីករាយកម្សាន្តដូចតទៅ៖