ហាណូយ៖ ស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសវៀតណាមមានការហក់ឡើងខ្លាំង ដែលជាក្តីកង្វល់របស់អាជ្ញាធរជាខ្លាំងបើទោះបីជាមួយរយៈនេះបានប្រើវិធានការបិទខ្ទប់ក្រុងហូជីម៉ិញក្តី មួយរយៈកន្លងមកនេះក្តីប៉ុន្តែស្ថានការនៃការឆ្លងថ្មីហាក់មិនថមថយនៅឡើយនោះទេ ។
ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យទី១៨ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន ៥,៩២៦ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន ។ ក្នុងចំណោមនោះខាងលើ មាន៥,៨៨៧ជាករណីឆ្លងនៅក្នុងស្រុក និងមាន៣៩នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេសហើយទីក្រុងហូជីមិញតែឯងរ៉ាប់រ៉ងចំនួន៤,៦៩២ករណី ។
សូមជម្រាបថា នៅក្នុងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីនេះមានប្រទេសមិនតិចនោះទេដែលប្រឈមមុខខ្លាំងចំពោះវិបត្តិជំងឺកូវីដ-១៩ដោយក្នុងនោះជំងឺនេះកំពុងគំរាមដល់អាយុជីវិតរបស់ប្រជាជនក្នុងប្រទេសទាំងនោះផង ដូចជាប្រទេសថៃ វៀតណាម ឥណ្ឌូនេសស៊ី ម៉ីយ៉ាន់ម៉ា និងម៉ាឡេស៊ីជាដើម ៕