ករណី បង្ខាំងមនុស្សដោយខុសច្បាប់ នៅខេត្តព្រះវិហារ សមត្ថកិច្ចចុះឃាត់ខ្លួនថៅកែហាងលុច្សសារី «Beer» ម្នាក់
ខេត្តព្រះវិហារ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច ចុះទៅឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សទុកដោយខុសច្បាប់។ បើតាមលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានឱ្យដឹងថា លោកបានដឹកនាំកម្លាំងសមត្ថកិច្ច ចុះឃាត់ខ្លួនថៅកែហាងលុច្សសារី «Beer» ម្នាក់ នៅទីតាំងខាងលើពីបទ បង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងបរិវេណទីតាំងហាងរបស់ខ្លួន។ លោកព្រះរាជអាជ្ញារង បានឱ្យដឹងទៀតថា៖ «មុនឈានដល់ការឃាត់ខ្លួនបុរសជាថៅកែហាងលុចសារី ...