ខេត្តកំពង់ស្ពឺ ៖ មានករណីអគ្គិភ័យឆេះផ្ទះ០១ខ្នង នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២ ស្ថិតក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយសារតែកូនប្រុសដុតម៉ូតូ ហើយក៏រាលឆេះផ្ទះខ្ទេច។
ម្ចាស់ផ្ទះឈ្មោះ នួន ហ៊ីម ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ប្រភេទសំណង់រៀបបេតុងក្រោមឈេីលេីប្រក់ក្បឿង ទំហំ ៨ម៉ែត្រ x ៦ម៉ែត្រ ដែលបណ្តាលមកពីឈ្មោះ ម៉ក់ ធារាជ ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវ ជា កូនបង្កេីត ជាអ្នកដុតម៉ូតូក្នុងផ្ទះ បង្កជាអគ្គិភ័យ ឆេះម៉ូតូអស់ចំនួន ០១គ្រឿង និងឆេះសម្ភារៈប្រើប្រាស់ ក្នុងផ្ទះអស់មួយចំនួនទៀត។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង អស់ទឹកចំនួន ០៦ទ្បាន៕