ព័ត៌មានកីឡា

6

ក្លឹបអង្គរថាយហ្គឺប្រកាសតែងតាំងលោក Kota Miyagi ជាគ្រូជំនួយក្រុមឈុតធំ

កីឡាជាតិ៖ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ដែលជាសមាជិកក្របខ័ណ្ឌលីគកំពូលកម្ពុជា និងកំពុងបង្ហាញលេខធ្លោខ្លាំងនៅដើមរដូវកាល ២០២១ ដោយលើកំពូលតារាងបណ្តោះអាសន្ន បានប្រកាសតែងតាំងលោក Kota Miyagi ជាជំនួយការគ្រូបង្វឹកជាផ្លូវការ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្លិបបាល់ទាត់អង្គរថាយហ្គឹរបញ្ជាក់ថា លោក Kota Miyagi ត្រូវបានចាត់តាំងជាគ្រូបង្វឹកឈុតធំ សម្រាប់រដូវកាល ២០២១...

Read more

ក្រុមកម្ពុជាប្រកួតចាញ់ម្ចាស់ផ្ទះ បារ៉ែន ០-៨ វគ្គជម្រុះពូល C ជុំទី២ FIFA World Cup QATAR 2022

កីឡា៖ ក្រុមភ្ញៀវ ជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ ប៉ារែន ដោយលទ្ធផល ០ទល់៨ នៅក្នុងការប្រកួតទី៦ នៅក្នុងពូល C វគ្គជម្រុះជុំទី២ កាលពីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA World Cup QATAR...

Read more

គ្រូបង្គោលក្រុមជម្រើសជាតិ៖ វាជាការប្រកួតប្រជែងដ៏ខ្លាំង ប៉ុន្តែយើងមិនបោះបង់ឆន្ទៈ ដើម្បីប្រជែងនឹងក្រុមដទៃទេ

កីឡាជាតិ៖ លោក Ryu Hirose គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាលើកឡើងថា «វាពិតជាមានការប្រកួតប្រជែងខ្លាំងណាស់ ដើម្បីទទួលបានលទ្ធផល ដែលយើងចង់បាន នៅក្នុងពូលC នេះ ប៉ុន្តែយើងមិនដែលបោះបង់ឆន្ទៈ ដើម្បីប្រជែងនឹងក្រុមដ៏ទៃទេ»។ នេះជាការបញ្ជាក់របស់គ្រូបង្គោលក្រុមកម្ពុជា នៅក្នុងឱកាសសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នៅប្រទេសបារ៉ែន ដើម្បីត្រៀមការប្រកួតជាមួយម្ចាស់ផ្ទះ ក្រុមជម្រើសជាតិបារ៉ែន...

Read more

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ជជែកគ្នាបន្ថែមពីការត្រៀមខ្លួនចូលរួមស៊ីហ្គេម នៅវៀតណាម

កីឡាជាតិ៖ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន បានបន្តពិភាក្សាលម្អិតបន្ថែមជាមួយគណៈកម្មការជំនាញរបស់ខ្លួន និងសហព័ន្ធកីឡាជាតិនានា ស្តីពីត្រៀមលក្ខណៈចូលរួមប្រកួត ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅវៀតណាម និងត្រៀមរៀបចំប្រតិភូជាន់ខ្ពស់ សម្តែងការស្វាគមន៍...

Read more

ម្ចាស់មេដាយប្រាក់ ឈុន ពន់ បង្ហាញក្តីបារម្ភពីការប្រជែងមេដាយ ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅវៀតណាម

កីឡាជាតិ៖ ម្ចាស់មេដាយប្រាក់វិញ្ញាសាប្រណាំងរទះកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម កីឡាករ ឈុន ពន់ បានបង្ហាញក្តីបារម្ភពីការប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសវៀតណាម នាចុងឆ្នាំ២០២១នេះ ខណៈការប្រមូលផ្តុំហ្វឹកហាត់ពង្រឹងសមត្ថភាពជួបបញ្ហាប្រឈមខ្វះខាតសម្ភារហ្វឹកហាត់។ កីឡាករជម្រើសជាតិកីឡាជនពិការមានសក្តានុពលរូបនេះបានលើកឡើងបែបនេះ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ថា បើទោះការហ្វឹកហាត់ជួបបញ្ហាខ្វះខាតខ្លះៗ ដោយពុំទាន់ទទួលបានការឧបត្ថម្ភពីភាគីណាមួយក្តី ប៉ុន្តែឆន្ទៈរបស់ខ្លួននៅតែប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីទទួលបានគុណផលល្អ...

Read more

ការប្រកួត League Cup 2021 ចាប់ផ្តើមនាថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២១

កីឡាជាតិ៖ ការប្រកួតកីឡាបាល់ទាត់ លីគខាប់ រដូវកាល ២០២១ (League Cup 2021) នឹងត្រូវចាប់ផ្តើមដំណើរការជាផ្លូវការពីថ្ងៃទី៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ដោយមាន៨ក្រុម ត្រូវបានចែកចេញជាពីរពូល។ យោងតាមកិច្ចប្រជុំបទបញ្ជាបច្ចេកទេស និងចាប់ឆ្នោតចែកពូល កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា...

Read more

ប្រធាន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ អនុញ្ញាតជាគោលការណ៍ចំនួនប្រភេទកីឡា និងទីលានប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

កីឡាជាតិ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បញ្ជាក់ថា ពេលនេះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ...

Read more

ក្រុមជម្រើសជាតិកម្ពុជាចេញដំណើរទៅជម្រុះ FIFA World Cup

កីឡាជាតិ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានការលើកទឹកចិត្ត ក្នុងពិធីសំណេះសំណាលជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ មុនពេលដែលក្រុមកម្ពុជាហោះហើរទៅកាន់ប្រទេសបារ៉ែន ដែលជាទឹកដីកណ្តាលនៃការប្រកួតចំនួន៣ប្រកួតចុងក្រោយនៃវគ្គជម្រុះបាល់ទាត់ពិភពលោក (FIFA WORLD CUP QATAR 2022) ជុំទី២ ពូល C។ ក្រុមជម្រើសជាតិកម្ពុជាបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ...

Read more

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្របខណ្ឌបានបញ្ចប់ធ្វើឲ្យ Villarreal លើកពាន Europa League បានសម្រេច

កីឡាអន្តរជាតិ៖ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅក្របខណ្ឌ Europa League រវាង Manchester United និង Villarreal បានបញ្ចប់ទៅក្រោមលទ្ធផលគួរឲ្យខកចិត្តសម្រាប់ក្រុមបិសាចក្រហម បន្ទាប់ពីពួកគេចាញ់បាល់ប៉េណាល់ទី១គ្រាប់ធ្វើឲ្យ Villarreal លើកពាន Europa League បានសម្រេច។ កីឡាករ Villarreal លើកពាន Europa...

Read more

ទីលានបាញ់កាំភ្លើងស្តង់ដាអន្តរជាតិ នៅខេត្តព្រះសីហនុ ត្រូវបានសាង់សង់ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣

កីឡាជាតិ៖ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានសម្រេចជ្រើសរើសយកទីតាំងឧទ្យានជាតិរាម ក្នុងទឹកដីខេត្តព្រះសីហនុ ក្នុងការសាងសង់ទីលានកីឡាបាញ់កាំភ្លើងស្តង់ដាអន្តរជាតិ សម្រាប់ម្រើដល់ការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ការសម្រេចសាងសង់ទីលាននេះ ត្រូវបានធ្វើឡើងរវាងសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា និងក្រុមហ៊ុន Yeejia Tourism Development Company LTD តាមរយៈការចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហការសាងសង់ និងផ្គត់ផ្គង់ ក្នុងតំបន់ទេសចរណ៍រាម...

Read more
Page 4 of 12 1 3 4 5 12

Recent Posts

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.