សន្តិសុខសង្គម

4

ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវចុះពិនិត្យមើលការតំឡើង រូបសំណាក “ព្រះថោងនាងនាគ” ដោយលោកជំទាវបានលើកឡើងបែបនេះទៀត

រង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និង មហាវិថីជំទាវម៉ៅ។ ព្រះថោងនាងនាគ បែរព្រះភក្ត្រឆ្ពោះទៅសមុទ្រ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ ជានិម្មិត្តរូបនៃការកកើតទឹកដី វប្បធម៌អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ។រូបសំណាក "ព្រះថោងនាងនាគ" ដែលជានិមិត្តរូបមួយក្នុងចំណោមនិមិត្តរូបចំនួន៤ របស់ក្រុងព្រះសីហនុ បានលេចចេញជារូបរាងហើយ ក្នុងការត្រៀមដាក់តាំងបង្ហាញនៅក្នុងទឹកដីក្រុងព្រះសីហនុ ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន...

Read more

សមត្ថកិច្ចគួរស្រាវជ្រាវលើការដ្ឋានបូបខ្សាច់ លក់ខ្សាច់យីហោ ម៉ុក សុខគាំ បណ្ដាលឲ្យក្មេងស្រី២នាក់ក្នុងចំណោម៨នាក់លង់ទឹកស្លាប់

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យ ស្រាវជ្រាវជាក់ស្ដែងលើករណីក្មេងស្រីចំនួន២នាក់ក្នុងចំណោម៨នាក់ ដែលបានលង់ទឹកស្ទឹងកន្លែងរណ្ដៅបូបខ្សាច់ លក់ខ្សាច់មួយកន្លែង យីហោ ម៉ុក សុខគាំ បណ្ដាលឲ្យស្លាប់យ៉ាងសង្វេគ ។ ករណីក្មេងស្រីលង់ទឹកបណ្ដាលឲ្យស្លាប់ខាងលើបានកើតឡើងនៅរសៀលថ្ងៃអង្គារ ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា...

Read more

តៃកុងឡានដឹកដីម្នាក់ បង្កហិង្សានៅកន្លែងម៉ាស្សា (វាយស្ត្រី) ហើយបើកឡានរត់ ត្រូវកម្លាំងនគរបាលដេញតាម តែត្រូវជនបង្ក បុកសមត្ថកិច្ចបណ្ដាលឲ្យបាក់ជើង

សៀមរាប ៖ ហេតុការណ៍នោះកើតឡើង នៅស្ថិតនៅហាងម៉ាស្សាយីហោ ឈ្មោះណាវីន ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។តៃកុងឡានដឹកដីម្នាក់ បង្កហិង្សានៅកន្លែងម៉ាស្សា (វាយស្ត្រី) ហើយបើកឡានរត់ ត្រូវកម្លាំងនគរបាលអន្តរាគមន៍ដេញតាម តែត្រូវជនបង្កបុកសមត្ថកិច្ចបណ្ដាលឲ្យបាក់ជើង ទើបសមត្ថកិច្ចសម្រេចបាញ់បំបែកកង់ទើបចាប់ជនសង្ស័យនោះបាន។ ដោយម្ចាស់ហាងខលរាយការណ៍មកកម្លាំងនគរបាលអន្តរាគមន៍ ដែលប្រចាំការនៅជិតបេនឡានចុងកៅស៊ូ នៅពេលកម្លាំងសមត្ថកិច្ចទៅដល់ក៏បានសួររកដើមហេតុស្រាប់តៃកុងឡានបានបើករត់គេចពីកន្លែងកើតហេតុ ដោយទុកគ្នាគាត់នៅកន្លែងម៉ាស្សា ចំនួន ០៣...

Read more

៩នាក់ ឆក់កាបូបស្ត្រីម្នាក់មិនបាន ពេលនេះ សមត្ថ កិច្ច ក្របួចបាន ១នាក់ហើយ…

បន្ទាប់ពីទទួលបានព័ត៍មានពីប្រជាពលរដ្ឋពាក់ព័ន្ធករណីឆក់កាបូប នៅសង្កាត់ស្ទឹងមានជ័យទី១ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ជនសង្ស័យ ១នាក់។កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ១២ ម៉០០នាទីកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងផ្នែកអន្ត រាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលល្បាត មកដល់ចំណុចបណ្តោយផ្លូវ មុនីរ៉េត ភូមិទ្រា២...

Read more

ឃាត់ខ្លួនស្ត្រីម្នាក់ បានភ្លាមៗ បន្ទាប់ពីស្ត្រីម្នាក់នេះ ធ្វើសកម្មភាពឆក់ខ្សែក ពីក្មេងស្រីម្នាក់ ខណៈដែលក្មេងស្រីរងគ្រោះ កំពុងដើរលេងក្នុងកម្មវិធីបុណ្យ

ខេត្តកំពង់ស្ពឺ៖ស្ត្រីម្នាក់ត្រូវនគរបាលស្រុកថ្ពងឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីស្ត្រីម្នាក់នេះធ្វើសកម្មភាពឆក់យកខ្សែកពីក្មេងស្រីម្នាក់ខណៈដែលក្មេងស្រីរងគ្រោះកំពុងដើរលេងក្នុងកម្មវិធីបុណ្យស្ថិតក្នុងភូមិទេពភិរម្យ ឃុំវាលពន់ ស្រុកថ្ពងខេត្តកំពង់ស្ពឺ។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៧ខែមីនាឆ្នាំ២០២២។ លោកវរសេនីយ៍ឯកហ៊ុនសុខហុនអធិការនគរបាលស្រុកថ្ពងបានឱ្យដឹងថាស្ត្រីដែលសមត្ថកិច្វឃាត់ខ្លួនបាននោះមានឈ្មោះឡូទីអាយុ២៧ឆ្នាំរស់នៅភូមិតង់ខៀវឃុំភ្នំបាតស្រុកពញាឮខេត្តកណ្តាលបានធ្វើសកម្មភាពឆក់យកខ្សែកពីក្មេងស្រីម្នាក់ឈ្មោះរ៉េតរាជនីអាយុ២ខួប៨ខែ។លោកបានបន្តទៀតថានៅមុនពេលកើតហេតុម្តាយក្មេងស្រីរងគ្រោះឈ្មោះរឿនស្រីនិច្ចរស់នៅក្នុងភូមិឃុំជាមួយគ្នានឹងឈ្មោះស្រីណាក់អាយុ១២ឆ្នាំត្រូវជាមីងកំពុងពកូនដើរលេងក្នុងកម្មវិធីបុណ្យស្រាប់តែលេចមុខស្ត្រីសង្ស័យខាងលើបានដើរមកជិតហើយក៏ធ្វើសកម្មភាពឆក់យកខ្សែកមាសទម្ងន់៥ជីពីក្មេងស្រីរងគ្រោះតែម្តង ហើយភ្លាមៗនោះក៏មានការភ្ញាក់ផ្អើលឆោឡោឡើង ស្របពេលនៅទីនោះមានកម្លាំងសមត្ថកិច្ចរក្សាសន្តិសុខផងក៏ឃាត់ខ្លួនស្ត្រីជាជនសង្ស័យបានតែម្តង។ បច្ចុប្បន្នស្ត្រីជាជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាក់ស្តែងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកថ្ពងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីចំណែកខ្សែកសមត្ថកិច្ចបានប្រគល់ឱ្យទៅម្តាយក្មេងស្រីរងគ្រោះវិញហើយ៕

Read more

បុរសម្នាក់សង្ស័យប្រេីប្រាស់គ្រឿងញៀនដល់កម្រិតលួចចូលផ្ទះប្រជាពលរដ្ឋហើយយកកាំបិតទៅកាប់ស្ត្រីម្នាក់តែមិនបានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់សង្ស័យប្រេីប្រាស់គ្រឿងញៀនដល់កម្រិត បានលួចឡើងទៅលើផ្ទះប្រជាពលរដ្ឋ ខណៈដែលម្ចាស់ផ្ទះត្រឡប់មកផ្ទះវិញឃើញជនសង្ស័យនៅលើផ្ទះរបស់ខ្លួនក៏បានស្រែកថាចោរៗ ទើបធ្វើឱ្យជនសង្ស័យភ័យរត់ឡើងលើដំបូលផ្ទះ រួចហើយលោតចុះមកវិញចូលក្នុងឃ្លាំងមួយកន្លែង យកកាំបិតទៅកាប់ស្ត្រីម្នាក់ដែលកំពុងដេក តែមិនសម្រេចឡើយ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៨:៤៥នាទីព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២២នេះ នៅចំណុចឃ្លាំងមួយកន្លែងស្ថិតនៅផ្ទះលេខ៥៥៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់សង្ស័យប្រេីប្រាស់គ្រឿងញៀនដល់កម្រិតបាត់ម្ចាស់ការគ្រប់គ្រងខ្លួនឯងលែងបានៗឡេីងទៅសំងំលេីផ្ទះប្រជាពលរដ្ឋ ហើយត្រូវបានម្ចាស់ផ្ទះក្រឡេកឃេីញស្រែកថាចោរៗ ធ្វេីឱ្យជនសង្ស័យភ័យស្លន់ស្លោស្ទុះរត់ឡេីងទៅលេីដំបូលផ្ទះរួចលោតពីផ្ទះមួយទៅផ្ទះមួយទៀតបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាឡោមព័ទ្ធជនសង្ស័យ។ ខណៈនោះជនសង្ស័យបានលោតចុះមកក្រោមវិញ ហើយរត់ចូលក្នុងឃ្លាំងមួយកន្លែងយកបានកាំបិតចំនួន២កាន់នៅដៃ។លុះពេលក្រឡេកឃេីញស្ត្រីម្នាក់កំពុងដេកជាមួយកូនក្នុងបន្ទប់ស្នាក់នៅក្នងឃ្លាំងនោះជនសង្ស័យក៏រត់ចូលទៅប៉ុនប៉ងកាប់ស្ត្រីម្នាក់នោះតែត្រូវបានអ្នកជិតខាងចូលទៅជួយទាន់ពេលវេលាបណ្តាលឱ្យត្រូវតែជេីងបន្តិចបន្តួចប៉ុណ្ណោះរីឯជនសង្ស័យត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគលឱ្យកម្លាំងសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធីច្បាប់។ បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ...

Read more

ឃុំខ្លួនជនត្រូវចោទប្រុស-ស្រី២នាក់ ពាក់ព័ន្ធនឹងការរៀបចំគម្រោង រំ.លោភ.សេពសន្ថវ: នៅស្រុកឧដុង្គ

កំពង់ស្ពឺ ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២២ នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ប្រុស-ស្រីចំនួន២នាក់ និងបញ្ជូនខ្លួនពួកគេទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំកាត់ទោសតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការល្បួង និងរៀបចំគម្រោង ដើម្បីរំ.លោ.ភសេព.សន្ថវៈទៅលើកុមារីម្នាក់អាយុ១៣បានសម្រេចចំនួន៣ដងប្រព្រឹត្តនៅក្នុងបន្ទប់ជួលរបស់ជនត្រូវចោទ...

Read more

ផ្ទុះការចាប់អារម្មណ៍ ! គូដណ្តឹងរបស់លោក ឌួង ឆាយ ត្រូវបានមហាជនសរសើរថា ស្អាតដូចទេពអក្សរ និងមើលទៅមានភាពថ្លៃថ្នូរ ជាកូនអ្នកខ្ពង់ខ្ពស់សុទ្ធសាទ…

ទោះបីជាសាមីខ្លួនទាំងសងខាងព្យាយាមបិទបាំងដោយមិនបង្ហោះរូបថតសូម្បី១សន្លឹកនៅលើបណ្ដាញសង្គមរៀងខ្លួនយ៉ាងណាក៏ដោយ ទីបំផុតដំណឹងនៃការភ្ជាប់របស់លោក ដួង ឆាយ ជាមួយនារីរូបស្រស់ម្នាក់ ត្រូវបានបែកធ្លាយនៅថ្ងៃនេះទាល់តែបាន។នៅមុននេះបន្តិចមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយមានការចែករំលែករូបភាពប៉ុន្មានសន្លឹករបស់អតីតឧកញ៉ាឌួងឆាយអង្គុយសំពះទន្ទឹមគ្នានឹងនារីរូបស្រស់វ័យក្មេងក្នុងពិធីពិសារស្លាដក់ស្លាកន្សែងដោយមានចាស់ទុំទាំងត្រកូលរៀមច្បងទាំងសងខាងជាអធិបតីទៀតផង។ការណ៍បានបង្កការភ្ញាក់ផ្អើលមហាជនទូទៅនិងមួយចំនួនមានការស្រង៉ាកចិត្តយ៉ាងចិត្តយ៉ាងខ្លាំង ខណៈរូបលោក និងអតីតភរិយានៅតែផ្លោងពាក្យសំដីទៅមកមិនទាន់ស្ងាត់នៅឡើយ ។ បើតាមរូបថត១សន្លឹកដែលត្រូវបានបង្ហោះដោយប្អូនប្រុសរបស់លោកដួងឆាយឲ្យដឹងថានារីរូបស្រស់ជាគូដណ្ដឹងមានឈ្មោះ ហ៊ ម៉ីលី ទំនងជាអ្នកមានទំនាក់ទំនងស្និទ្ធស្នាលជាមួយគ្រួសារខាងប្រុស ។ពិធីភ្ជាប់ពាក្យ ឬហៅថាពិធីពិសាស្លាដក់ស្លាកន្សែងរបស់លោកឌួងឆាយនិងគូដណ្ដឹងដែលគេដឹងថាជាសាច់ញាតិអតីតភរិយារបស់លោក ឌួង ឆាយ ផងនោះ គឺបានប្រារពធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា...

Read more

សមត្ថកិច្ចជំនាញឃា.ត់ខ្លួនប៉ូលិសសមត្ថកិច្ចជំនាញឃា.ត់ខ្លួនប៉ូលិសដែលប្រើហិ.ង្សាលើកូនដើមអាយុ១៣ខែដែលប្រើហិ.ង្សាលើកូនដើមអាយុ១៣ខែ

ខេត្តសៀមរាប៖ ករណីរឿងក្មេងស្រីដែលរ.ងរ.បួ.សយ៉ាងធ្ង.ន់ធ្ង.រដោយសារប៉ូលិសខេត្តសៀមរាបម្នាក់ មានឋានៈ និងតួនាទី ព្រិន្ទបាលឯក ឈ្មោះលក្ខិណា វីរៈរិទ្ធ ប្រុស ឋានៈនាយរងផ្នែក គ្រប់គ្រងសហគ្រាស គ្រឹះស្ថាន និងកម្លាំងភ្នាក់ងាររសន្តិសុខឯកជន ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន កំពុងធ្វើឲ្យមហាជនមានការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ប៉ូលិសរូបនេះ មានចិត្តសា.ហាវយ៉ាងនេះ។ យោងតាមកំណត់ហេតុ HOTLINE ១១៧ នៃក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ...

Read more

ភ្ញាក់ផ្អើល ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ត្រូវបានជនរងគ្រោះជាម្ចាស់ម៉ូតូបាញ់សម្លាប់ បន្ទាប់ពីធ្វើសកម្មភាពធាក់ផ្ដួលម៉ូតូជនរងគ្រោះ បំណងប្លន់

ភ្នំពេញ៖ សំឡេងផ្ទុះអាវុធជាច្រើនគ្រាប់ទាំងព្រឹកព្រលឹម នៅផ្លូវក្រវ៉ាត់ក្រុង ស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដែលហេតុការណ៍នេះកេីតនៅវេលាម៉ោង ៦ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្បែរវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង៦ព្រឹកព្រលឹម...

Read more
Page 9 of 210 1 8 9 10 210

Recent Posts

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.