បន្ទាប់ពីទទួលបានព័ត៍មានពីប្រជាពលរដ្ឋពាក់ព័ន្ធករណីឆក់កាបូប នៅសង្កាត់ស្ទឹងមានជ័យទី១ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ជនសង្ស័យ ១នាក់។កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ១២ ម៉០០នាទីកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងផ្នែកអន្ត រាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលល្បាត មកដល់ចំណុចបណ្តោយផ្លូវ មុនីរ៉េត ភូមិទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក៏ប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ ណាល់ ផានីន ហៅ ទីន ភេទប្រុស អាយុ ១៧ឆ្នាំ ជិះម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១GV-៧៧១៨ នៅតាមផ្លូវ ដោយមានការសង្ស័យ (ភិនភាគដូចជនសង្ស័យធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះ ម្នាក់មិនស្គាល់អត្តសញ្ញាណ ភេទស្រី ជិះម៉ូតូ ០១គ្រឿងម៉ាកស្គុបពី ពណ៌ស មិនចាំស្លាកលេខដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ២៣ម៉៤៧នាទី នៅចំណុចបណ្តោយផ្លូវ បេតុង ភូមិ ទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ) កម្លាំងសមត្ថកិច្ចយើងបានហៅធ្វើការត្រួតពិនិត្យ និងនាំខ្លួនយកមកស្នាក់ការ ប៉ុ ស្តិ៍ ន គ រ បាលស្ទឹងមានជ័យទី១ធ្វើការសាកសួរ ហើយបានឆ្លើយសារភាពថា៖រូបគេ បក្ខពួកគេចំនួន ៩នាក់ទៀត ពិតជាបានធ្វើសកម្មភាព ឆ ក់ យកកាបូបស្ពាយរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន (តែជនរងគ្រោះបានដណ្តើមកាបូបស្ពាយមកវិញបាន) ចំណែកជនសង្ស័យ ៩នាក់ទៀត ឈ្មោះកុង, ឈ្មោះ គុណ និងឈ្មោះ សាល និងបក្ខពួកចំនួន៦នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ភេទប្រុស បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់។
ជនសង្ស័យឈ្មោះណាល់ ផានីន ហៅទីន ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ភូមិ ព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ គ្មានផ្ទុកសារធាតុញៀនទេ។ សមត្ថកិច្ចបានចាប់ វត្ថុ តាងបានដូចជា៖ ម៉ូតូ ០១គ្រឿងម៉ាកនិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១GV-៧៧១៨ ជារបស់ ជនសង្ស័យ ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ណាល់ ផានីនកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីអនុវត្តតាមនីតិវិធី៕