សៀមរាប ៖ ហេតុការណ៍នោះកើតឡើង នៅស្ថិតនៅហាងម៉ាស្សាយីហោ ឈ្មោះណាវីន ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។តៃកុងឡានដឹកដីម្នាក់ បង្កហិង្សានៅកន្លែងម៉ាស្សា (វាយស្ត្រី) ហើយបើកឡានរត់ ត្រូវកម្លាំងនគរបាលអន្តរាគមន៍ដេញតាម តែត្រូវជនបង្កបុកសមត្ថកិច្ចបណ្ដាលឲ្យបាក់ជើង ទើបសមត្ថកិច្ចសម្រេចបាញ់បំបែកកង់ទើបចាប់ជនសង្ស័យនោះបាន។
ដោយម្ចាស់ហាងខលរាយការណ៍មកកម្លាំងនគរបាលអន្តរាគមន៍ ដែលប្រចាំការនៅជិតបេនឡានចុងកៅស៊ូ នៅពេលកម្លាំងសមត្ថកិច្ចទៅដល់ក៏បានសួររកដើមហេតុស្រាប់តៃកុងឡានបានបើករត់គេចពីកន្លែងកើតហេតុ ដោយទុកគ្នាគាត់នៅកន្លែងម៉ាស្សា ចំនួន ០៣ នាក់ ប្រុសទាំងអស់ ត្រូវបានកម្លាំងយើង ឃាត់ទុកនៅកន្លែងកើតហេតុ ហើយក៏មានការ ដេញតាមចាប់តៃកុងឡានដែលមានកម្លាំងនគរបាលអន្តរាគមន៍ ចំនួន ៥ ម៉ូតូ មានគ្នាចំនួន ៧ នាក់ តាមរហូតមកដល់កែងបត់ចូលវត្តព្រិន្ទ បានបុកម៉ូតូកម្លាំងនគរបាលម្នាក់រងរបួសជើងខាងស្តាំ០១នាក់និង ខូចខាតម៉ូតូ មួយគ្រឿង។ ដោយឃើញហេតុការណ៍បែបនេះកម្លាំងនគរបាលក៏បានបន្ត ដេញតាមឡាន រហូតបានបាញ់បំបែកកង់កង់ឡានតៃកុងឡាន មិនព្រមឈប់បើបន្តរហូតមកដល់ខាងត្បូងស្ពាន ក្រវាត់ក្រុងស្ពានប៊ីឡាញ មកបុកនិងរោងការទៅមុខលែងរួច ទើបត្រូវឃាត់ឡាន និងតាកុងឡានបាន ហើយក៏ប្រគល់ជូនខាងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តនីតិវិធីបន្ត។
ករណីអ្នករថយន្តដឹកដីបង្កហិង្សានិងបុកនគរបាលអន្តរាគមន៍នោះ ត្រូវបានកម្លាំងគោបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនបង្កនិងកំពុងរៀបចំសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់។ ម្ចាស់រថយន្តដឹកដីនេះ ទំនងស្រវឹងស្រា ហើយបានស្រែកឡូឡា និងអួតក្អេងក្អាងថា ជាខ្សែរបស់ថ្នាក់ដឹកនាំនៃខេត្តសៀមរាប ហើយចង់សមត្ថកិច្ចខាងណាមកក៏គាត់មិនខ្លាចដែរ៕