សន្តិសុខសង្គម

4

នគរបាលខណ្ឌដង្កោ ចាប់បានមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ដកហូតបាន២២កញ្ចប់ធំតូច

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ សូរ វិសាល អធិការរងនិងលោកវរសេនីយ៍ត្រី លឹម ចេងហេង នាយផ្នែកប្រឆាំងគ្រឿងញៀន ធ្វើការស្រាវជ្រាវចុះបង្ក្រាបឃាត់ខ្លួនបានពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដកហូតបាន ក្រាមពណ៌សថ្លាចំនួន២២កញ្ចប់ថង់ (១៨កញ្ចប់ថង់តូច,០៤កញ្ចប់ថង់ធំល្មម)។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៩និង១៥នាទី...

Read more

សមត្ថកិច្ចចុះបង្រ្កាបទីតាំងល្បែងភ្នាល់ទឹកភ្លៀង មួយកន្លែងកណ្តាលក្រុងបាត់ដំបង រិបអូសបានសម្ភារមួយចំនួន

បាត់ដំបង ៖ ទីតាំងល្បែងភ្នាល់ទឹកភ្លៀង មួយកន្លែងស្ថិតក្នុងភូមិ ចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ត្រូវបានកម្លាំងនគរបាល ចុះបង្ក្រាបដកហូតវត្ថុតាងមួយចំនួន កាលពីថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ ២០២០ ។ សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះ ក្រោមការដឹកនាំដោយ លោក...

Read more

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ15គ្រួសា!

នាព្រឹកថ្ងៃសុក្រទី០៣ ខែកក្កដា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន បួនលាន ប្រាំសែនរៀល (៤,៥០០,០០០រៀល) និងអង្ករចំនួន ២៤ការ៉ុង...

Read more

យុវជនប្រជាធិបតេយ្យម្នាក់បានរត់ភៀសខ្លួ​នពីហុងកុង បន្ទាប់ពីចិនអនុម័តច្បាប់សន្តិសុខថ្មីលើទីក្រុងហុងកុង

ហុងកុង៖តាមការចេញផ្សាយសារព័ត៌មាន BBC ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ សកម្មជនប្រជាធិបតេយ្យវ័យក្មេងដ៏លេចធ្លោជាងគេម្នាក់របស់ហុងកុងបានភៀសខ្លួនចេញពីទឹកដី បន្ទាប់ពីប្រទេសចិនបានដាក់ចេញនូវច្បាប់សន្តិសុខថ្មីដ៏ចម្រូងចម្រាសមួយ។ លោក Nathan Law ដែលជាមេដឹកនាំនិស្សិតម្នាក់និងជាសមាជិកសភាមូលដ្ឋានធ្លាប់ជាប់ពន្ធធនាគារក្នុងការតវ៉ាកាលពីឆ្នាំ២០១៤ បាននិយាយថាគាត់នឹងបន្តការងារតស៊ូមតិរបស់គាត់ពីបរទេស។ ដែលការប្រកាសរបស់លោកធ្វើឡើងរយៈពេលពីរថ្ងៃបន្ទាប់ចិនប្រកាសចេញនូវច្បាប់ថ្មីរបស់ខ្លួន ធ្វើអោយក្រុមសកម្មជនមួយចំនួនលើកឡើងពីផលប៉ះពាល់សេរីភាពប៉ុន្តែ ក្រុងប៉េកាំងបានច្រានចោលការរិះគន់នេះ។ សូបបញ្ជាក់ថាអធិបតេយ្យភាពរបស់ហុងកុងត្រូវបានប្រគល់ឱ្យប្រទេសចិនវិញដោយប្រទេសអង់គ្លេសក្នុងឆ្នាំ ១៩៩៧ ហើយសិទ្ធិមួយចំនួនត្រូវបានគេកំណត់អោយនៅក្រោមប្រទេសចិនយ៉ាងហោចណាស់ ៥០ ឆ្នាំក្រោមកិច្ចព្រមព្រៀង“...

Read more

ប្រធានាធិតី មិកស៊ីកូ សំដែងការថ្កោលទោសក្រុមឧក្រិដ្ឋជនដែលបានសំលាប់មនុស្សចំនួន ២៤ នាក់ក្នុងការវាយប្រហារកាលពីថ្ងៃពុធ

មិកសុីកូ៖តាមការចេញផ្សាយសារព័ត៌មាន CNA នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ប្រធានាធិបតីម៉ិកស៊ីកូ លោក Andres Manuel Lopez Obrador កាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោសការវាយប្រហារមួយទៅលើមជ្ឈមណ្ឌលស្តារនីតិសម្បទា និងគ្រឿងញៀនដែលបណ្តាលឱ្យមនុស្ស ២៤ នាក់ស្លាប់។ ក្រុមអាជ្ញាធរបាននិយាយថាខ្មាន់កាំភ្លើងបានចូលកណ្តាលទីក្រុង Irapuato ក្នុងរដ្ឋ Guanajuato ភាគកណ្តាលកាលពីថ្ងៃពុធដោយបង្ខំជនរងគ្រោះក្រាបទៅលើដី ហើយបាញ់សំលាប់ពួកគេ។...

Read more

រដ្ឋបាលខណ្ឌចំការមនរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ ឆ្នាំ២០២០ សង្កាត់ទួលទំពូងទី១ សង្កាត់ទួលទំពូងទី២

ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០រដ្ឋបាលខណ្ឌចំការមន បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ ឆ្នាំ២០២០ សង្កាត់ទួលទំពូងទី១ សង្កាត់ទួលទំពូងទី២។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន...

Read more

សមត្ថកិច្ចសន្និដ្ឋានថា បុរសម្នាក់សង្ស័យខ្យល់ គ បណ្តាលឲ្យស្លាប់ក្នុងបន្ទប់ជួលក្នុងផ្សារនាគមាសនៅខណ្ឌទួលគោក

ភ្នំពេញ៖ បុរសម្នាក់សង្ស័យខ្យល់គរដេកស្លាប់ក្នុងបន្ទប់ជួលក្នុងផ្សារនាគមាស ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៣ ខែកក្កដាឆ្នាំ ២០២០ ដែលស្ថិតនៅក្នុងផ្សារនាគមាស សង្កាត់ផ្សារដើមគរខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពជនរងគ្រោះឈ្មោះយិន ថនអាយុ៤៧ មានស្រុកកំណើតភូមិព្រៃតាយ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មុខរបរអូសរទេះ បច្ចុប្បន្នស្នាក់នៅក្នុងបន្ទប់ជួលក្នុងផ្សារនាគមាស។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានធ្វើការជាធម្មតាហើយហើយបានប្រាប់មិត្តភ័ក្តថាមិនសូវស្រួលខ្លួន ពេលល្ងាចឡើងក៏បានហូបបាយជុំគ្នានិងបានផឹកស៊ីតិចតួច។ក្រោយពេលដែលផឹកស៊ីហើយទើបនាំគ្នាចូលដេករៀងៗខ្លួនរហូតមកដល់ម៉ោង...

Read more

ស្រូវមួយចំនួនកំពុងខ្វះទឹកស្រោចស្រព! ឯកឧត្ដមបណ្ឌិត ថោង ខុន ដឹកនាំក្រុមការងារអន្តរាគមន៍បូមទឹកបញ្ចូលស្រែស្រូវរបស់កសិករនៅស្រុកបារាយណ៍ និងតាំងគោក

(កំពង់ធំ)៖ ខណៈដែលស្រែស្រូវមួយចំនួនរបស់ប្រជាកសិរករកំពុងខ្វះខាតទឹកស្រោចស្រព ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះអន្តរាគមន៍បូមទឹកបញ្ចូលស្រែសង្គ្រោះស្រូវរបស់ប្រជកសិករនៅស្រុកបារាយណ៍ និងស្រុកតាំងគោក ឆ្លើយតបភ្លាមៗទៅនឹងស្ថានភាពនេះ។ ជាក់ស្ដែង នាថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិត ថោង ខុន រួមទាំងក្រុមការងារពាក់ព័ន្ធបានចុះទៅពិនិត្យដោយផ្ទាល់ នូវស្ថានភាពកង្វះខាតទឹកដាក់ស្រែរបស់ប្រជាពលរដ្ឋក្នុងស្រុកទាំងពីរ ខណៈម៉ាស៊ីនបូបទឹកជាច្រើនគ្រឿងកំពុងមមាញឹកក្នុងការជួយអន្តរាគមន៍។...

Read more

នាយកដ្ឋានពេទ្យការងារ និងILO រៀបចំសិក្ខាសាលាពិនិត្យមើលលើមេរៀនថ្មី ស្តីពី “ សុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់”

ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: សហការជាមួយ គម្រោងលើកកម្ពស់ស្តង់ដារសុខភាព និង សុវត្ថិភាពការងារក្នុងវិស័យសំណង់ នៃអង្គការអន្តរជាតិខាងការងារ (ILO/Japan OSH Project) បានរៀបចំសិក្ខាសាលាពិនិត្យមើលលើមេរៀនថ្មីស្តីពី “ សុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់” ដល់មន្ត្រីនៃនាយកដ្ឋានពេទ្យការងារ ដែលមានរយៈពេល០៣ថ្ងៃ ដោយចាប់ពីថ្ងៃទី០១-០៣ ខែកក្កដា...

Read more

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំមន្ត្រីរាជការក្រសួងនាំយកទានព្រះវស្សាទៅ ប្រគេនព្រះសង្ឃចំនួន៤១វត្ត ឋិតក្នុងស្រុកកោះធំ ខេត្តកណ្តាល ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តី ចម្រើនជូនដល់ប្រជារាស្ត្រខ្មែរ

ខេត្តកណ្ដាល៖ ថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំគណប្រតិភូ និងមន្ត្រីរាជការក្រសួង ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយហែទៀនព្រះវស្សា ដើម្បីប្រគេនព្រះសង្ឃដែលនឹងត្រូវគង់ចាំ ព្រះវស្សារយៈពេលត្រីមាសចំនួន៤១វត្ត ឋិតនៅស្រុកកោះធំ ខេត្តកណ្តាល...

Read more
Page 209 of 210 1 208 209 210

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.