មិកសុីកូ៖តាមការចេញផ្សាយសារព័ត៌មាន CNA នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ប្រធានាធិបតីម៉ិកស៊ីកូ លោក Andres Manuel Lopez Obrador កាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោសការវាយប្រហារមួយទៅលើមជ្ឈមណ្ឌលស្តារនីតិសម្បទា និងគ្រឿងញៀនដែលបណ្តាលឱ្យមនុស្ស ២៤ នាក់ស្លាប់។
ក្រុមអាជ្ញាធរបាននិយាយថាខ្មាន់កាំភ្លើងបានចូលកណ្តាលទីក្រុង Irapuato ក្នុងរដ្ឋ Guanajuato ភាគកណ្តាលកាលពីថ្ងៃពុធដោយបង្ខំជនរងគ្រោះក្រាបទៅលើដី ហើយបាញ់សំលាប់ពួកគេ។ ក្នុងសំលាប់ដ៏រង្គើបែបនេះ ត្រូវបានលោក Lopez Obrador លើកឡើងក្នុងសន្និសីទកាសែតពេលព្រឹករបស់លោកថា“ វាជាស្ថានភាពធ្ងន់ធ្ងរ ស្របពេលដែលប្រទេសកំពុងប្រឈមនិងបញ្ហជាច្រើន។
លោកប្រធានាធិបតីបានអំពាវនាវឱ្យរដ្ឋភិបាល Guanajuato បន្ដការស៊ើបអង្កេត ដែលកដរណីឃាតកម្មនេះត្រូវគេសង្ស័យអាចបណ្ដាលមកពីការឃុបឃិតគ្នារវាងអាជ្ញាធរមូលដ្ឋាននិងក្រុមឧក្រិដ្ឋជន។
ការវាយប្រហារនៅថ្ងៃពុធគឺជាការវាយប្រហារដ៏សាហាវបំផុតទី ២ ចាប់តាំងពីលោក Lopez Obrador បានឡើងកាន់អំណាចនៅខែធ្នូ ឆ្នាំ ២០១៨ ពេលនោះមានមនុស្ស ២៨ នាក់ត្រូវបានសម្លាប់នៅឯបារ៍មួយភាគខាងកើតរដ្ឋ Veracruz កាលពីខែសីហា។ ហើយបញ្ហានេះបន្ដកើតមានឡើងចាប់តាំងពីខែធ្នូ ឆ្នាំ ២០០៦ នៅពេលដែលរដ្ឋាភិបាល បានបើកប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ក្នុងនោះមានមនុស្សជាង ២៩០.០០០ នាក់ត្រូវបានសម្លាប់ក្នុងយុទ្ធនាការនេះ។