ប្រទេសស៊ែប៊ី៖តាមការចេញផ្សាយសារព័ត៌មាន Fox News ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅពេលថ្មីៗនេះ មានប្រជាជននៃប្រទេសស៊ែប៊ីជាច្រើននាក់ខឹងនឹងការដាក់បម្រាមគោចរថ្មីរបស់អាជ្ញាធរប្រឆាំងការឆ្លងវីរុស បានបង្ករជាអំហិង្សារីករាលដាលចូលដល់វិមានរដ្ឋសភារវាងប៉ូលីស កំពុងធ្វើអោយមន្រ្តីកំពុងពិចារណាថាតើពួកគេគួរតែបន្តវិធានការនេះដែរឬទេ។
ភាពវឹកវរដែលបានផ្ទុះឡើងនៅទីក្រុង ប៊ែលក្រែន កាលពីថ្ងៃអង្គារបានកើតឡើងបន្ទាប់ពីមន្រ្តីសុខាភិបាលបានរាយការណ៍ថាចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសកើនឡើង១៣ នាក់ក៏ដូចជាករណីថ្មីកើនឡើងដល់ ២៩៩ នាក់។ ប៉ូលីសស៊ែប៊ីបាននិយាយថាមនុស្សចំនួន ២៣ នាក់ត្រូវបានឃុំខ្លួន និងមានមន្រ្តីប៉ូលីសនិងបាតុករជាច្រើននាក់បានរងរបួសនៅក្នុងអំពើហឹង្សាដែលមានរយៈពេលជាង ៦ ម៉ោង ហើយបញ្ហានេះកើតឡើងតែមួយថ្ងៃបន្ទាប់ពីការប្រកាសថាការបិទបម្រាមគោចរចុងសប្តាហ៍នឹងត្រូវបានចាប់ផ្តើមឡើងវិញនៅថ្ងៃពុធ។ ប៉ុន្តែក្រុមអាជ្ញាធរបានអះអាងថា វិធានការនៃការដាក់បំរាមគោចរនៃវាអាចប៉ះពាល់ច្រើនដល់បញ្ហាសេដ្ឋកិច្ច តែយើងមិនចង់ប្រឈមនិងបញ្ហានៃវិរុស ប៉ុន្តែយើងត្រូវបន្តធ្វើការដើម្បីការពារសហគមន៍អាជីវកម្មនិងកម្មកររបស់យើងបន្ថែមទៀត។