ព័ត៌មានជាតិ

2

ជនបរទេស កំពុងជាប់ឃុំខ្លួននៅពន្ធនាគារទូទាំងប្រទេស គិតត្រឹមខែមិថុនា ចំនួន១.៨៧៤នាក់

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ជនបរទេសដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារនៅទូទាំងប្រទេស គិតត្រឹមខែមិថុនា ឆ្នាំ២០២០ មានចំនួនសរុប១.៨៧៤នាក់ ក្នុងនោះ ស្រី២៤៩នាក់ និងចំនួន៤៥សញ្ជាតិ។ ក្នុងរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០របស់អគ្គ នាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់ថា «ជនបរទេសដែលកំពុងជាប់ឃុំ ក្នុងពន្ធនាគារនៅទូទាំងប្រទេសគិតត្រឹម ខែមិថុនា ឆ្នាំ២០២០ មានចំនួនសរុប១.៨៧៤នាក់ ស្រី២៤៩នាក់...

Read more

ឯ.ឧ ស៊ូម សារឿន ដឹកនាំប្រតិភូ សមាគមរាជសីហ៍ ចុះចែកសម្ភារ បាញ់ថ្នាំសម្លាប់មេរោគ និងសំណេះសំណាល នាយទាហ៊ាន ពលទាហ៊ាន នៅយោធភូមិភាគ៣

ខេត្តកំពង់ស្ពឺ ៖ ឯ.ឧ ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ បានដឹកនាំប្រតិភូសមាគមរាជសីហ៍ ដោយមានការចូលរួមផ្តល់កិត្តិយសពី ឯ.ឧ ទេព យុទ្ធី សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៥ និងជាប្រធានទីប្រឹក្សាជាន់ខ្ពស់សមាគមរាជសីហ៍ បានចុះសំណេះសំណាល សួរសុខទុក្ខ បងប្អូនកងទ័ពជាច្រើនរូប នៅបញ្ជាការដ្ឋានយោធភូមិភាគ៣ នាព្រឹកថ្ងៃទី១៧ ខែកក្កដា...

Read more

លោកសាយវាសនា ព្រះរាជអាជ្ញារង ដឹកនាំកម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ធំ បង្ក្រាប ល្បែងស៊ីសង កន្ទុយលេខ

កំពង់ធំ៖ លោក សាយ វាសនារាជអាជ្ញារង ខេត្តកំពង់ធំដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បង្ក្រាបបនល្បែងស៊ីសងកន្ទុយលេខដោយខុសច្បាប់ ក្រោមការបញ្ជាផ្ទាល់របស់លោកស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ កិច្ចប្រតិបត្តិការបង្ក្រាបបនល្បែងស៊ីសងមានកម្លាំងកងរាជអាវុធហត្ថ 15នាក់ រថយន្ត 3 គ្រឿង...

Read more

ឧត្តមសេនីយ៍ឯក ស ថេត អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ និងប្រគល់លិខិតបញ្ជាក់ការសិក្សាវគ្គបំប៉នសមត្ថភាព ដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងនគរបាលសណ្តាប់ធ្នាប់

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ និងប្រគល់លិខិតបញ្ជាក់ការសិក្សា វគ្គបំប៉នសមត្ថភាព មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងនគរបាលសណ្តាប់ធ្នាប់ ចំនួន១០វគ្គ សិក្ខាកាមដែលបានចូលរួមសរុប ៨៣៧នាក់ (ស្រី...

Read more

ក្រសួងសុខាភិបាលចេញសេចក្តីជូនព័ត៌មាន ស្តីពីស្ថានភាពជំងឺគ្រុនចាញ់នៅព្រះរាជាណាចក្រកម្ពុជា ពីខែមករា-មិថុនា ឆ្នាំ២០២០

ក្រសួងសុខាភិបាលចេញសេចក្តីជូនព័ត៌មាន ស្តីពីស្ថានភាពជំងឺគ្រុនចាញ់នៅព្រះរាជាណាចក្រកម្ពុជា ពីខែមករា-មិថុនា ឆ្នាំ២០២០

Read more

បើករថយន្តលឿនពេកបួងចង្កូតក្រឡាប់ផ្ងារជើងមួយចំហៀង(Videos)

ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងបេីកបរក្នុងល្បឿនលឿនទាំងស្ថានភាពផ្លូវកោងផង ក៏បួងចង្កូតក្រឡាប់ផ្ងាជេីងម្ខាងជ្រុលទៅសង្កត់ផ្ទះប្រជាពលរដ្ឋដែលនៅជាប់ផ្លូវរងការខូចខាតអស់ផ្នែកខាងមុខចំនួន២ល្វែងនិងបន្តកិនកន្លែងលក់ស្រាក្រឡុកផ្អេីលអ្នកលក់និងនាក់ផឹករត់ជាន់ជេីងគ្នា ។ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿង ក្បាលពណ៍ស...

Read more

ស្ត្រីម្នាក់ស្លាប់នៅមុខបន្ទុប់សង្ស័យខ្យល់គរ បង្កការភ្ញាក់ផ្អេីទាំងយប់ (Videos)

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់នៅក្នុងបន្ទុប់ជួលសង្ស័យខ្យល់គរបង្កការភ្ញាក់ផ្អេីលនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង កាលពីវេលាម៉ោង ១៨ និង៣០នាទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២០ នៅចំណុចបន្ទប់ជួលលេខ៨ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ ។ https://youtu.be/irwsKbPPoYc ជនរងគ្រោះឈ្មោះ សឿ សុខឡុង ភេទស្រី អាយុ៥២ ឆ្នាំមុខរបរសន្តិសុខរោងចក្រ...

Read more

ស្ត្រី២នាក់ រងរបួសធ្ងន់ និងស្រាល ករណី រថយន្ត បុកជាមួយ ម៉ូតូ(Videos)

ភ្នំពេញ៖ស្ត្រីម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាលខណះជិះម៉ូតូឌុបគ្នាទៅបុកជាមួយរថយន្ត។កាលពីវេលាម៉ោង ០០និង ២៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ខែកក្កដាឆ្នាំ ២០២០ត្រង់ចំណុចក្រោមស្ពានអាកាសផ្សារដីហុយភូមិទឹកថ្លាក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញស្ត្រី ២ នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ ស លាយផ្កាឈូក ពាក់ស្លាកលេខ ស្វាយរៀង1l-5968 បើកបរ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាបតែមានរថយន្តមួយគ្រឿងម៉ាកFordពណ៌ខ្លាញ់ក្ដាម ពាក់ស្លាកលេខភ្នំពេញ2AZ-5859បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចប ញ្ច្រាស់ទិសគ្នាលុះដល់ក្រោមស្ពានរថយន្តព្យាយាមបត់មកខាងឆ្វេងដៃក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យភាគីម៉ូតូរងរបួសធ្ងន់ម្នាក់ចំណែកម្នាក់ទៀតរងរបួសស្រាល ក្រោយកើតហេតុភាគទាំងសងខាងធ្វើការចរចាគ្នាមួយសន្ទុះតែមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ https://www.youtube.com/watch?v=4KH9vw8WW00  

Read more

អាជ្ញាធរខេត្តប៉ៃលិន រៀប ចំតុបតែងថែទាំ និងដាំដើមផ្កាបន្ថែម នៅសួនកុមារ និងមុខសាលាខេត្ត ដើម្បីបង្កើនសោភ័ណភាពសាធារណៈ

ប៉ៃលិន៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ រៀបចំសណ្តាប់ធ្នាប់ និងតុបតែងកែលម្អ ថែទាំ ព្រមទាំងដាំដើមផ្កាបន្ថែមនៅសួនកុមារ និងមុខសាលាខេត្ត ដើម្បីរក្សាអនាម័យ និងបង្កើនសោភ័ណភាពសាធារណៈក្នុងទីក្រុង។ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន...

Read more

ដើម្បីការពារពលករខ្មែរដែលលបឆ្លងដែនខុសច្បាប់ ថៃបានដាក់ពង្រាយបន្លាលួសតាមខ្សែបន្ទាត់ព្រំដែន

ព័ត៍មានអន្តរជាតិ ប្រទេសថៃ ៖ លួសបន្លារាប់សិបគីឡូម៉ែត្រ ត្រូវបានភាគីថៃដាក់ពង្រាយនៅតាមខ្សែបន្ទាត់ព្រំដែនជាប់ព្រំដែនប្រទេសកម្ពុជាដោយក្រុមយោធាថៃបានអះអាងថាការដាក់ពង្រាយបែបនេះគឺជាការការពារនិងទប់ស្កាត់ទៅលើពលករខ្មែរដែលតែងតែលបលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយគ្មានការអនុញ្ញាត។ នៅពាក់កណ្តាលយប់ថ្ងៃទី១២ខែកក្កដាឆ្នាំ២០២០នេះលោកថូរ៉ាផុង មៈឡៈខាំ មេបញ្ជាការតម្រួតការពារព្រំដែនបានដឹកនាំកម្លាំងចុះពិនិត្យតាមខ្សែបន្ទាត់ព្រំដែនខេត្តស្រះកែវត្រង់ចំណុចដែលពលករខ្មែរតែងតែលបលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់នាពេលកន្លងមកក្នុងនោះក៏មានវត្តមានលោក កិត្តិយ៉ា កៀតឈុតមេបញ្ជាការកងការពារព្រំដែនគោកលេខ១២ផងដែរ។នៅពេលនោះដែរសមត្ថកិច្ចថៃបាននិយាយថាខ្សែបន្ទត់ព្រំដែនខេត្តស្រះកែវ ដែលមានរយៈចម្ងាយ១៦៥គីឡូម៉ែត្រគឺមានផ្ទៃដីដែលគ្មានអូរនិងគ្មានភ្នំប្រវែង១៤គីឡូម៉ែត្រស្ថិតក្នុងភូមិសាស្ត្រស្រុកប៉ារ៉ៃហើយក៏ជាតំបន់ដែលពលករខ្មែរតែងតែលបឆ្លងដែនជាញឹកញាប់ផងដែរដើម្បីចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ដោយខុសច្បាប់។ ដោយសារតែបញ្ហានេះទើបសមត្ថកិច្ចថៃបានចាប់ផ្តើមដាក់ពង្រាយលួសបន្លាចំនួន៣ជាន់នៅក្នុងភូមិសាស្ត្រខាងលើ ក៏ដូចជាក្នុងស្រុកអារញ្ញប្រាថេតដើម្បីទប់ស្កាត់នូវការលបឆ្លងរបស់ពលករខ្មែរចូលទៅក្នុងទឹកដីថៃ ចុងក្រោយលោកមេបញ្ជាការរូបនេះបានសង្កត់ធ្ងន់ថាកម្លាំងសមត្ថកិច្ចថៃទាំងអស់ត្រូវបង្កើននូវការប្រុងប្រយ័ត្ននិងឃាត់ខ្លួនពលករណាដែលលបឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយគ្មានការអនុញ្ញតដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការក្នុងការអនុវត្តតាមនីតិវិធីច្បាប់ដោយឡែកចំពោះមន្ត្រីយោធឬមន្ត្រីតម្រួតណាមួយដែលមានការពាក់ព័ន្ធត្រូវដាក់ទោសទណ្ឌកម្រិតធ្ងន់ឬត្រូវបណ្តេញចេញពីក្របខណ្ឌមន្ត្រីរាជការ ៕

Read more
Page 85 of 91 1 84 85 86 91

Recent Posts

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.