ខេត្តកំពង់ស្ពឺ ៖ ឯ.ឧ ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ បានដឹកនាំប្រតិភូសមាគមរាជសីហ៍ ដោយមានការចូលរួមផ្តល់កិត្តិយសពី ឯ.ឧ ទេព យុទ្ធី សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៥ និងជាប្រធានទីប្រឹក្សាជាន់ខ្ពស់សមាគមរាជសីហ៍ បានចុះសំណេះសំណាល សួរសុខទុក្ខ បងប្អូនកងទ័ពជាច្រើនរូប នៅបញ្ជាការដ្ឋានយោធភូមិភាគ៣ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។
បន្ទាប់ពីពិធីសំណេះសំណាល ថ្នាក់ដឹកនាំ សមាគមរាជសីហ៍ បានប្រគល់អំណោយជាសម្ភាររួមមាន៖ អាវកីឡា ម៉ាស់ និងជែលលាងដៃសម្អាតមេរោគ ហើយក្រុមការងាររាជសីហ៍បានចេញប្រតិបត្តការបាញ់ថ្នាំសម្លាប់សត្វល្អិត និងមេរោគ ក្នុងបរិវេណបញ្ជាការដ្ឋានយោធភូមិភាគ៣។
សូមបញ្ជាក់ថា អំណោយទាំងអស់ខាងលើជាការឧបត្ថម្ភរួមគ្នារវាង សមាគមរាជសីហ៍ និង ក្រុមហ៊ុន ខេវ័នបេសកុងត្រូល នៃសាធារណៈរដ្ឋកូរ៉េ។
ឯកឧត្តម ឧត្តសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និង សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ដល់ យោធភូមិភាគទី៣ និងថ្លែងអំណគុណចំពោះសមាគមន៍រាជសីហ៍ ដែលផ្តល់ជូនអំណោយមនុស្សធម៌ជូននាពេលនេះ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ ក៏ដូចជាការលើកទឹកចិត្តកងទ័ព។
ឯកឧត្តមមេបញ្ជាការ សូមជូនពរ ឯកឧត្តមប្រធាន ស៊ូម សារឿន និងប្រតិភូសមាគមរាជសីហ៍ទាំងអស់ សូមឈ្នះអស់មារសត្រូវ និងជួបតែសេចក្តីសុខ សុខភាពល្អ ដេីម្បីបន្តសកម្មភាពជួយសង្គម និងមនុស្សធម៌បន្តទៅទៀត។